វប្បធម៌ ជំនឿ
យល់សុបិនឃើញសត្វ ៥ ប្រភេទនេះ តាមជំនឿ គឺនាំមកនូវលាភ និងលេខសំណាងក្នុងជីវិត
ផ្អែកតាមជំនឿខ្មែរ កាលបើនរណាម្នាក់យល់សប្ដិឃើញសត្វ បញ្ជាក់បានថា វានាំមកនូវសំណាង ជាពិសេសជោគជ័យក្នុងវិស័យផ្សេងៗ នឹងមកដល់មាត់ទ្វារមិនខាន។
ថ្ងៃនេះ គ្រូ ណុប បានចងក្រងការយល់សប្តិឃើញសត្វទាំង ៥ ដែលអាចនាំសំណាង រួមទាំងនាំលេខសំណាង មកចែកជូនមិត្តអ្នកអាន ឲ្យបានដឹងផងដែរ។
មិនថាសេះ ស ឬខ្មៅ ឬស្ត្រី និងបុរសទេដែលសុបិនឃើញ ផ្អែកតាមជើងលេខបញ្ជាក់បានថា អ្នកនឹងទទួលបានលាភសំណាង និងជោគជ័យក្នុងអាជីពការងារបច្ចុប្បន្ននេះ ។

លេខនាំសំណាងគឺ ១០ ,១៥, ១៧, ២៧០, ៧១៥, ៧១៤ ។
សុបិនឃើញដំរី ទាយថា អ្នកនឹងទទួលបានលាភសំណាងមនុស្សធំ ឬមនុស្សមកពីចំងាយក៏មាន។

លេខសំណាងគឺ ១៩, ៣៩, ១១៩, ១៣៩, ៣០៩ ។
សុបិនឃើញសត្វមាន់ បញ្ជាក់បានថា អ្នកនឹងមានសំណាងផ្នែកហិរញ្ញវត្ថុ ពីរឿងដែលអ្នកធ្វើបច្ចុប្បន្ននេះ។ ចូរព្យាយាមខិតខំប្រឹងប្រែង ដើម្បីឲ្យលាភសំណាងនោះមករកអ្នក។

លេខសំណាងគឺ៖ ១៩, ០៩, ២៩, ២០៩, ៧១៩, ២៨៩។
សុបិនឃើញក្ដាម បញ្ជាក់បានថា នឹងទទួលបានលាភសំណាងពីល្បែងស៊ីសង ការវិនិយោគ ការធ្វើជំនួញណាមួយ។រឿងអស់នោះ អាចនឹងឲ្យអ្នកក្លាយជាអ្នកមានក៏ថាបាន ប៉ុន្តែចូរខិតខំសន្សំនិងស្មោះត្រង់ជានិច្ច។

លេខសំណាងគឺ ៤៦, ៦៤, ៦៥, ៥១ ។
សុបិនឃើញខ្លា ប៉ុន្តែបើខ្លាខាំអ្នកបានន័យថាអ្នកនឹងទទួលបានលាភសំណាងពីភេទផ្ទុយ ចំពោះរឿងការងារនឹងបានរីកចម្រើនឡើងមួយកម្រិត ។ នេះក៏ដោយសារតែអ្នកជាមនុស្សខិតខំព្យាយាម នៅអ្វីដែលអ្នកប៉ងទុកមកដែរ។

លេខសំណាងគឺ ៣៤,៣០,៣៤៩, ៣០៩, ៣៤៤ ៕
គ្រូ ណុប
ចុចអាន៖សុបិនឃើញខ្មោចព្រាយបិសាចឬអារក្ស អាចនឹងមានរឿងក្ដីក្ដាំ ដល់ថ្នាក់ត្រូវឡើងតុលាការ
ចុចអាន៖សុបិនឃើញពស់ អត្ថន័យមិនមែនសំដៅដល់គេលួចស្រលាញ់មួយមុខឡើយ តែក៏មានអ្នកស្អប់ដូចគ្នា

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?