វប្បធម៌ ជំនឿ
មនុស្សកើតឆ្នាំ «ច» មានទំនាយឆាកជីវិតដូច្នេះថា….
យោងទៅតាមធាតុទាំង ៥ របស់ចិន ឆ្នាំ «ច» ដែលកើតក្នុងគ្រិស្តសករាជ ១៩៧០, ១៩៨២, ១៩៩៤ និង ២០០៦ មានទំនាយឆាកជីវិតដូចតទៅ៖
បុគ្គលិកលក្ខណៈ៖ ជាមនុស្សមានការប្រុងប្រយ័ត្នវៃឆ្លាត និងមានការគោរពខ្លួនឯងខ្ពស់។ មិនថាពួកគេធ្វើអ្វីក៏ដោយតែងតែពឹងផ្អែកលើការខិតខំប្រឹងប្រែងរបស់ខ្លួនឯង និងមិនដែលបោះបង់រហូតដល់ឈានជួបគោលដៅរបស់ពួកគេ។ លើសពីនេះទៀតពួកគេមានភាពស្មោះត្រង់ សាមញ្ញ និងគួរឱ្យទុកចិត្ត។ ពួកគេនឹងខិតខំប្រឹងប្រែងជួយមិត្តញាតិទៀត នៅពេលឃើញមានបញ្ហា។

ពួកគេតែងមានសមានចិត្តល្អចំពោះគ្រួសារ និងមិត្តភក្តិ នឹងខិតខំយ៉ាងខ្លាំងដើម្បីទទួលបានមិត្តភាព។ ស្អប់អំពើអយុត្តិធម៌ ឬពួកគេទៀងត្រង់ ហើយតែងតែរឹងចចេសនៅពេលខ្លះ ប៉ុន្តែតែងតែត្រៀមខ្លួនស្តាប់ទស្សនៈរបស់អ្នកដទៃ ហើយនឹងព្យាយាមឱ្យបានត្រឹមត្រូវតាមដែលពួកគេអាចធ្វើបាន។
មនុសឆ្នាំ «ច» តែងតែព្យាយាមអស់ពីសមត្ថភាពដើម្បីសងការយកចិត្តទុកដាក់ និងផ្តល់ជំនួយដល់អ្នកដទៃ។ ពួកគេកើតមកដោយមានចិត្តគំនិតស្រឡាញ់យុត្តិធម៌។ នៅពេលពួកគេជួបរឿងអយុត្តិធម៌ ពួកគេនឹងតវ៉ាយ៉ាងខ្លាំង។
យ៉ាងណាមិញ មនុស្សជំពូកនេះមានកំហឹងងាយៗ មានប្រតិកម្មមិនល្អ ហើយអារម្មណ៍មិនស្ថិតស្ថេរ ថែមទាំងរឹងចចេសណាស់ ដោយភាគច្រើនទុទិដ្ឋិនិយម ហើយគិតរឿងអាក្រក់ៗបាន។ ចំណុចអវិជ្ជមានគឺពូកែចងចាំរឿងតូចតាច គុំគួន ពេលខ្លះខ្វះគំនិតផ្ទាល់ខ្លួននៅពេលគិតអំពីដំណោះស្រាយបញ្ហា ហើយងាយទទួលឥទ្ធិពលពីមនុស្សផ្សេងទៀត។
ស្នេហា៖ ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ហើយបើលោត្រូវបរាជ័យឈានដល់ការលះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ។
ទ្រព្យសម្បត្តិ៖ សំណាងលុយកាក់សម្រាប់ឆ្នាំ «ច» ផ្លាស់ប្តូរពីអាក្រក់ទៅល្អនៅវ័យកណ្តាលឡើង។ កាលពីក្មេងគេមានមហិច្ឆិតាតែមិនមានបានងាយទេ លុះដល់ក្រោយវ័យ ៥០ប្លាយ ដីធ្លីដែលគេទុកចោលចាប់ត្រូវប៉ាន់ ឬសម្ភារៈដែលមិនធ្លាប់ឱបក្រសោបឱ្យតម្លៃចាប់ផ្តើមហុចជាផល ផ្តល់ជាកេរ៍្ត។

សុខភាព៖ ពួកគេអាចទទួលរងជំងឺពីការគេងមិនលក់ ឬការគេងមិនបានគ្រប់គ្រាន់តាំងពីក្មេងៗ និងរ៉ាំរ៉ៃអស់រយៈពេលជាយូរឮដែលនឹងមិនត្រឹមតែពន្យារវឌ្ឍនភាពការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យខូចសុខភាពទៀតផង។ ពួកគេត្រូវបានគេណែនាំឱ្យងូតទឹកក្តៅមុនពេលចូលគេង ហើយបិទកុំព្យូទ័រ និងទូរសព្ទផង។
អាជីព៖ មនុស្សកើតនៅឆ្នាំ «ច» នឹងដើរដោយរលូននៅក្នុងអាជីពរបស់ពួកគេក្រោយវ័យ ៤០ឆ្នាំ។ ពួកគេព្យាយាមអស់ពីសមត្ថភាពដើម្បីធ្វើអ្វីដែលពួកគេចង់ធ្វើមិនថាពួកគេជួបប្រទះការលំបាកប៉ុន្មានទេ។ ប្រសិនបើពួកគេត្រូវបានចូលរួមនៅក្នុងការងារដែលទាមទារការអត់ធ្មត់ អាចនាំសក្តានុពលរបស់ពួកគេទទួលបានការជឿទុកចិត្តពីអ្នកដឹកនាំ។ លើសពីនេះទៀតពួកគេសក្តិសមណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ព្រោះពួកគេអាចឆ្លងកាត់បាននូវដំណាក់កាលលំបាកៗដោយងាយ។
:quality(80)/granite-web-prod/95/a0/95a0c7e52ca7435db3faae417051fcc7.jpeg)
ហុងស៊ុយ៖ ឆ្នាំ «ច» នៅក្នុងប្រតិទិនចន្ទគតិ មានលេខសំណាង ២, ៣, ៧, ៨ ចំណែកពណ៌នាំលាភសក្ការគឺ ក្រហម ខ្មៅ និងខៀវ។ គួររករូបទន្សាយ ឬកណ្តុរមកដាក់តាំងបង្កើនថាមពលវិជ្ជមាននៅទីដំណេក ជាការល្អ ចៀសបាននូវជំងឺតម្កាត់នានា៕
អត្ថបទ៖ សន្យា
ចុចអាន៖ ទំនាយរាសីចក្រ និងចរិតមនុស្សឆ្នាំ «មមី» តាមក្បួនតម្រាចក្រវាល

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង