វប្បធម៌ ជំនឿ
ការពិតមួយចំនួនដែលមនុស្សភាគច្រើនតែងយល់ច្រឡំលើសាសនាអ៊ីស្លាម
ក្នុងចំណោមសាសនាពិភពលោកសំខាន់ៗទាំងអស់ សាសនាអ៊ីស្លាមត្រូវបានគេយល់ច្រឡំច្រើនបំផុត។

១. សាសនាអ៊ីស្លាមជាសាសនាធំជាងគេទី ២ នៅលើពិភពលោកដែលមានប្រជាជន ១.៦ ប៊ីលាននាក់ប្រកាសពីជំនឿរបស់ពួកខ្លួនលើលោក មហាម៉ាដ (Muhammad) និង ព្រះអាឡោះ (Allah)។ ដោយឡែក ព្រះអាឡោះ មានរហូត ៩៩ ឈ្មោះ ដែលមានឈ្មោះនីមួយៗមានអត្ថន័យខុសគ្នា។
២. សព្វថ្ងៃនេះសាសនាអ៊ីស្លាម ក៏ជាសាសនាដែលមានកាសររីកចម្រើនលឿនបំផុតនៅលើពិភពលោកផងដែរ។ ១៥% នៃប្រជាជនមូស្លីមទាំងអស់ជាជនជាតិអារ៉ាប់។ ក្នុងនោះឥណ្ឌូណេស៊ីមានប្រជាជនមូស្លីមច្រើនជាងគេ បន្ទាប់មកគឺ ប៉ាគីស្ថាន ឥណ្ឌា និងបង់ក្លាដែស។
៣. អ៊ីស្លាម ជាពាក្យប្រើសម្រាប់សាសនា មានន័យថា “ថ្វាយ” រីឯ មូស្លីម ប្រើសម្រាប់ មនុស្សមានជំនឿលើអ៊ីស្លាមសាសនា មានន័យថា “អ្នកដែលថ្វាយខ្លួនជូនព្រះ” ។
៤. សាសនានេះចាប់ផ្តើមនៅឆ្នាំ ៦២២ នៃគ្រឹស្តសករាជ នៅពេលមហាម៉ាដដែលត្រូវបានគេស្គាល់ថាជាឪពុកនៃសាសនាបានធ្វើដំណើរចេញពីទីក្រុងមេកា (Mecca ) ទៅក្រុង ម៉េឌីណា (Medina ) ប្រទេសអារ៉ាប់ប៊ីសាអូឌីត។ ថ្ងៃដែលលោកចាកចេញពីមេកា គឺជាថ្ងៃចាប់ផ្តើមប្រតិទិនអ៊ីស្លាម។ កាលណោះ មហាម៉ាដ ចាកចេញពីក្រុង ដោយសារតែលោកឮពាក្យចចាមអារាមថាមានកុលសម្ព័ន្ធខ្លះនឹងធ្វើឃាតខ្លួន។
៥. លោក មហាម៉ាដបានរៀបការជាមួយស្ត្រីអាយុ ៤០ ឆ្នាំ ខណៈលោកមានអាយុតែ ២៥ ឆ្នាំប៉ុណ្ណោះ។

៦. ចំណែក កូរ៉ាន (Qur’an) ជាគម្ពីរដ៏បរិសុទ្ធរបស់សាសនាអ៊ីស្លាម។ គម្ពីរនេះមានសរុប ៦២៣៦ ខ ឬស៊ូរ៉ា (suras)។ នៅសម័យដើម មេដឹកនាំសាសនាត្រូវតែទន្ទេញគម្ពីរទាំងមូលចេះចាំស្ទាត់ ហើយសូត្រទៅកាន់ស្មៀន។
៧. ព្រះយេស៊ូវត្រូវបានគេលើកឡើងនៅក្នុងគម្ពីរ កូរ៉ាន។ ប្រជាជនម៉ូស្លីមជឿថាទ្រង់កើតមកពីស្ត្រីព្រហ្មចារី ប៉ុន្តែគេមិនជឿថាទ្រង់ជាព្រះទេ ត្រឹមតែជាហោរាដ៏អស្ចារ្យម្នាក់ ដូចនឹងលោក មហាម៉ាដ ។ រីឯម៉ារីយ៉ាជាម្ដាយរបស់ព្រះយេស៊ូវត្រូវបានគេលើកឡើងញឹកញាប់ ជាងនៅក្នុងគម្ពីរសញ្ញាថ្មីរបស់គ្រីស្ទានទៅទៀត។ នាងក៏ជាស្ត្រីតែម្នាក់គត់ដែលត្រូវបានគេលើកឡើងតាមឈ្មោះនៅក្នុងរដ្ឋ Qur’an ។

៨. អ៊ីស្លាមសាសនិកទាំងអស់ត្រូវតែអនុវត្តគោលការណ៍គ្រឹះទាំងប្រាំរួមមាន ១. បរិច្ចាគប្រាក់ចំណូល ២.៥% ដល់សប្បុរសធម៌ ២. តមអាហារនៅរដូវបុណ្យរ៉ាម៉ាដាន ៣. ប្រកាសសេចក្តីជំនឿ ៤. អធិស្ឋានប្រាំដងក្នុងមួយថ្ងៃ ៥. ធ្វើធម្មយាត្រទៅកាន់ក្រុងមេកា។
៩. រៀងរាល់ឆ្នាំ មានមូស្លីមសាសនិក ដែលធ្វើធម្មយាត្រាប្រមាណ ២.៥ លាននាក់ទៅកាន់ក្រុង មេកា។ ប្រជាជនម៉ូស្លីមម្នាក់ៗត្រូវធ្វើធម្មយាត្រានេះយ៉ាងហោចណាស់ម្តងក្នុងជីវិត ដែលជាផ្នែកមួយនៃគ្រឹះជំនឿទាំង៥សម្រាប់អ៊ីស្លាម។
១០. ប្រតិទិនអ៊ីស្លាមមានរយៈពេលខ្លីជាងប្រតិទិនលោកខាងលិចចំនួន ១១ ថ្ងៃ។ មូលហេតុដោយសារប្រតិទិនឥស្លាមផ្អែកលើដំណើរព្រះចន្ទ រីឯប្រតិទិនលោកខាងលិចផ្អែកលើគន្លងផែនដីជុំវិញព្រះអាទិត្យ។

១១. សាសនាអ៊ីស្លាមមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយសាសនាយូដានិងគ្រីស្ទសាសនា។ ប្រជាជនមូស្លីមស្គាល់ព្រះយេស៊ូវ លោកអ័ប្រាហាំ លោកម៉ូសេ និងហោរាផ្សេងទៀតនៅក្នុងគម្ពីរប៊ីបរបស់គ្រឹស្តសាសនិក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ THE FACT SITE
ចុចអាន៖ ជំនឿចាស់ៗគួរឱ្យចាប់អារម្មណ៍ខ្លាំំង ទីមួយត្រូវប្រើរបស់ថ្មីនៅថ្ងៃសុក្រ ព្រោះអាច….

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ២ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន