វប្បធម៌ ជំនឿ
ផ្លែត្រប់វែង នៅក្នុងសុបិនគឺជានិមិត្តរូបនៃភាពរុងរឿង និងជោគជ័យ
ជាធម្មតា សុបិនដែលមើលឃើញ ត្រប់វែង (Eggplant) ក្នុងរូបភាពណាក្តី ត្រូវបានចាត់ទុកថាជាសញ្ញាណ ឬប្រផ្នូលដ៏សែនល្អមួយ។

ករណីអ្នកណាក្តីកំពុងតែមានបញ្ហាក្នុងជីវិត សុបិននេះ ពិតនឹងនាំមកនូវដំណោះស្រាយសំខាន់ៗដែលល្អ និងរលូនផង។
ប្រសិនបើម្ចាស់សុបិនកំពុងមានការខ្វះខាតប្រាក់កាស ដើមទុន សុបិននេះជាប្រផ្នូលថា ជីវិតក្រោកឡើងវិញ នឹងទទួលបានចំនួនទឹកប្រាក់ដ៏ច្រើនមិនរំពឹងទុកសោះ។ បើសុបិននេះប៉ះលើអ្នកមានជំងឺធ្លាក់ទឹកចិត្តដោយភាពឯកា អ្នកនោះនឹងរកឃើញគូជីវិត។
ករណីបើនៅក្នុងក្តីសុបិនរបស់យើង ឃើញខ្លួនឯងដាំត្រប់វែង មានន័យថា រាល់ប្រាថ្នា និងគម្រោងនានានឹងក្លាយជាការពិត កិច្ចការទាំងអស់នឹងទទួលបានជោគជ័យ។

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើឃើញខ្លួនឯងទិញត្រប់នៅទីផ្សារ សុបិនប្រាប់មកថាយើងនឹងត្រូវចំណាយច្រើនសម្រាប់ភាពជោគជ័យ។
ប្រសិនបើសុបិនថា ចម្អិនអ្វីមួយអំពីត្រប់វែង មានន័យថា នៅក្នុងជីវិតទៅមុខ យើងស្វែងរកឃើញគោលដៅធំ និងច្បាស់លាស់ ហើយថែមទាំងមានសមត្ថភាពក្នុងការបញ្ចប់កិច្ចការទាំងអស់ដោយរលូន និងបានផលច្រើន។
ប្រសិនបើជានារីហើយឃើញបុរសម្នាក់ប្រគល់មកនូវត្រប់វែងនេះជាយល់សប្តិល្អប្រសើរខាងសុខភាព នឹងអាចទៅរួចដែលអ្នកនឹងក្លាយជាម្តាយឆាប់ៗនេះ ឬបានចូលរោងការ។
ប្រសិនបើបុរសម្នាក់សុបិនឃើញខ្លួនបរិភោគត្រប់វែង មានន័យថា គាត់នឹងក្លាយជាឪពុករបស់ក្មេងប្រុសម្នាក់ឆាប់ៗនេះ។

សុបិនឃើញដើរមើលដើម និងផ្លែត្រប់វែង ដែលកំពុងលូតលាស់ មានន័យថា អ្នកនឹងមានអារម្មណ៍អស្ចារ្យ ភ្ញាក់ផ្អើលអំពីព្រឹត្តិការណ៍ធំៗ និងល្អៗមួយចំនួន។
ប្រសិនបើសុបិនឃើញមានត្រប់វែងចិត្តជាចំណិត នៅក្នុងចានឬលាយឡំក្នុង salad មានន័យថា ជីវិតពិតអ្នកប្រហែលបានជំនួយពីមនុស្សជាទីស្រលាញ់។
ប្រសិនបើអ្នកសុបិនឃើញពពួកត្រប់វែង រីកលូតលាស់នៅក្នុងវាលថ្នាល មានន័យថា ជីវិតទៅមុខនឹងទទួលបានអំណោយមិនធ្លាប់បាន និងជាទីពេញចិត្តយ៉ាងខ្លាំង។

ប្រសិនបើសុបិនឃើញប្រមូលផលត្រប់វែង មានន័យថា ការរកស៊ីបានផល ត្រូវកន្លែងចាប់មុខរបរត្រូវ លទ្ធផលនៃការចាប់ផ្តើមអាជីវកម្មនឹងល្អ។
បើយល់សប្តិឃើញកំពុងចិត ឬកាត់ត្រប់វែង ចូរត្រៀមខ្លួនសម្រាប់ទទួលបានការងារជួបជុំជប់លៀងដ៏មានកិត្តិយសរីករាយ និងដែលមិននឹកស្មានដល់។
ឃើញត្រប់វែងនៅលើចានឬម្ហូបនៅលើតុ ជាសុបិនមួយមានន័យថា គួរតែរៀបចំស្រេចត្រៀមសម្រាប់ពិធីជប់លៀងឬការមកដល់នៃភ្ញៀវអ្នកធំ។ ដូចគ្នានេះផងដែរក៏មានន័យថា យើងនឹងមានសំណាងនៅក្នុងវិស័យណាមួយនៃជិវិតការងារឋានៈ ។
ប្រសិនបើឃើញខ្លួនឯងញ៉ាំផ្លែត្រប់វែងក្នុងសុបិន មានន័យថា នរណាម្នាក់នឹងផ្តល់អំណោយដ៏រីករាយមកមិនខាន៕
គ្រូ ឯម
ចុចអាន៖ សុបិនឃើញខ្មោចព្រាយបិសាចឬអារក្ស អាចនឹងមានរឿងក្ដីក្ដាំ ដល់ថ្នាក់ត្រូវឡើងតុលាការ
ចុចអាន៖ យល់សុបិនឃើញសត្វ ៥ ប្រភេទនេះ តាមជំនឿ គឺនាំមកនូវលាភ និងលេខសំណាងក្នុងជីវិត

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រាន់តែសុំមើលប្រដាប់វាស់ជាតិអាល់កុល បណ្ឌិត សុខ ទូច ត្រូវប៉ូលីសស្រែកកំហកដាក់ថា«ហែងស្អីបានមកបញ្ជាកងកម្លាំង?»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
រថយន្តបុកគ្នា ខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ២០០កាន៖ ពលរដ្ឋខ្លាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖សូម្បីបណ្ឌិតសភាចារ្យ សុខ ទូច ប៉ូលិសចរាចរណ៍មួយក្រុមនោះមិនគោរពផង ចុះពលរដ្ឋធម្មតា?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដើមផ្កាត្របែកព្រៃលើសួនទ្រូងផ្លូវជាតិលេខ៥ ងាប់ជាង១ពាន់ដើម ខណៈមន្ត្រីជំនាញអះអាងថា ភាគច្រើនមកពីសត្វឌួងស៊ី
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នគរបាលច្រានចោលការលើកឡើងរបស់បណ្ឌិត សុខ ទូច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី វាយប្រហាររោងចក្រនុយក្លេអ៊ែរនៅ Chernobyl បង្កហានិភ័យលេចធ្លាយជាតិវិទ្យុសកម្ម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ចីប្រាក់តាមអនឡាញខុសច្បាប់ រដ្ឋមន្ត្រីមហាផ្ទៃ ប្រាប់ពលរដ្ឋ «កុំសង» បើគេរករឿង ប្ដឹងមកសមត្ថកិច្ច
-
ចរាចរណ៍២ ថ្ងៃ ago
នគរបាលស្រុកបូទុមសាគរ កំពុងស្វែងរកជនបង្ក គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យស្លាប់មនុស្ស២ម្នាក់ និងរបួស២នាក់