Connect with us

វប្បធម៌ ជំនឿ

ល្ខោនស្បែកធំ នឹងសម្ដែង ៤៥នាទី អបអរខួបទី ១៦ ចុះក្នុងបញ្ជី យូណេស្កូ

បានផុស

នៅ

លោក ឃីម មាឃ អនុប្រធានសមាគម សុវណ្ណភូមិ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី ២៤ ខែវិច្ឆិកា នេះថា ដើម្បីអបអរខួបទី ១៦ ដែលល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ របស់អង្គការ អង្គការសិក្សាវិទ្យាសាស្រ្តអប់រំ និងវប្បធម៌នៃ អង្គការសហប្រជាជាតិ ហៅកាត់ យូណេស្កូ (UNESCO: United Nations Educational Scientific and Cultural Organization) សមាគម សុវណ្ណភូមិ នឹងធ្វើការសម្ដែងល្ខោនស្បែកធំ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះ នៅក្នុងរោងមហោស្រព នៃសាលាមធ្យមវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃីម មាឃ មានប្រសាសន៍បន្ថែមថា៖ “តាមពិត យើងចង់សម្ដែងនៅខាងក្រៅ ប៉ុន្តែដោយសារយើងខ្លាចភ្លៀង ប្រសិនជាមានភ្លៀង យើងមានផលវិបាកធ្ងន់ហ្មង។ សាធារណជនអាចចូលទស្សនាដោយសេរីបាន ប៉ុន្តែចំនួនមានកំណត់ក្រោម ១០០ នាក់ និងអង្គុយទស្សនាមានចន្លោះរក្សាគម្លាត ដើម្បីបង្ការជំងឺកូវីដ”។

តំណាងសមាគម សុវណ្ណភូមិ ខាងលើ បានឱ្យដឹងបន្តថា ក្រុមសិល្បៈករល្ខោនស្បែកធំ នៃសមាគមនឹងយកលើកយក ឈុត នាងបញ្ញកាយ ដែលដកស្រង់ចេញពីរឿង រាមកេរ្តិ៍ ដែលការសម្ដែងនេះ មានរយៈពេលលប្រហែល ៤៥ នាទី ដែលកម្មវិធីការសម្ដែងនឹងចាប់ផ្ដើមពីម៉ោង ៦ល្ងាចទៅ។

គួររំលឹកថា ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់ អង្គការយូណេស្កូ នៅថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០០៥។

ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​តវត្សរ៍​ទី ១ មកម្ល៉េះ។ នេះ​ជាការ​បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូល ដែល​បង្កើត​សិល្បៈ​នេះ​ឡើងឱ្យក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ។ គេ​អាច​និយាយបានថា ល្ខោន​ស្រមោល​ស្បែក​ខាងលើនេះ គឺជា​សិល្បៈ​មួយ​ដែល​ប្រមូលផ្តុំ​នូវ​សិល្បៈ​ទាំង ៧។

ល្ខោនស្រមោលស្បែកធំ គឺជាទម្រង់ល្ខោនមួយ ដែលស្ថិតក្នុងចំណោមល្ខោនដ៏ចំណាស់ និងសក្ការៈនៅក្នុងប្រទេស ហើយជាទម្រង់នៃល្ខោន ស្បែករបស់ខ្មែរ ដែលមានបីប្រភេទគឺល្ខោនស្រមោលស្បែកធំ ល្ខោនស្រមោលស្បែកតូច និងស្បែកពណ៌។ ល្ខោនស្រមោលស្បែកធំគឺសម្តែងបានតែរឿងរាមកេរ្ត៍ ដែលជាទេពកថាបុរាណ ដែលមានលក្ខណៈសក្ការៈ ហើយតាមទំនៀមរៀងមក គេសម្តែងល្ខោនស្រមោលស្បែកធំ តែក្នុងពិធីធំដុំ ដែលមានលក្ខណៈជាជំនឿ ជាកិច្ចឧទ្ទិសបួងសួង ឬបន់ស្រន់ជាដើម៕

អត្ថបទ៖ ច័ន្ទ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣៥ នាទី មុន

កម្លាំងនគរបាលខណ្ឌ នៅតែបន្តល្បាតការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ បើទោះរដូវបុណ្យភ្ជុំ

ព័ត៌មានអន្ដរជាតិ៥៣ នាទី មុន

វៀតណាម ប្រកាសដោះលែង​អ្នកទោស​ជិត ៣៨០០​នាក់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន បញ្ជា​កេណ្ឌ​ទាហាន​ឲ្យ​បាន​ជាង​១៣​ម៉ឺន​នាក់​ថែម​ទៀត

ព័ត៌មានជាតិ១៦ ម៉ោង មុន

បញ្ញវន្ត និង សហជីព គាំទ្រ​ភាព​សាមញ្ញ​របស់​សម្តេច​ធិបតី ចុះទៅ​មើល​ការរៀបចំ​រថយន្ត​ដឹកជញ្ជូន​ប្រជាពលរដ្ឋ​នៅ​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ដោយ​ឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាល​រាជធានី​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម​កិច្ច​​ប្រជុំ​ពេញអង្គ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង AIMF​នៅ​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង

Sokha Hotels

ព័ត៌មានពេញនិយម