វប្បធម៌ ជំនឿ
រាសីមនុស្សឆ្នាំ «ជូត» កំលុងឆ្នាំ ២០២២ មិនសូវសមប្រកបទេ
កណ្តុរ ឆ្នាំ២០២២ រាសីមធ្យមនៅដើមឆ្នាំ។ ចូលឆ្នាំថ្មីអ្នកមានភាពមមាញឹកបន្តិច និងមិនសូវជួបភាពរីករាយប៉ុន្មានទេ។ ក្រៅពីការខកចិត្តដែលមិននឹកស្មានដល់ និងមានរឿងស្មុគស្មាញចៀសមិនរួចមួយចំនួន លុះណាតែ កណ្ដុរ រៀនជម្នះឧបសគ្គឱ្យបានខ្លាំងណាស់ ទើបឆាកជីវិតមិនសូវតឹងតែងពេក។

ទោះយ៉ាងណា នៅឆ្នាំ ២០២២ កណ្តុរទទួលបានការការការពារពិសេសម្យ៉ាង អាចនិយាយបានថា ជាថាមពលវិជ្ជមាន ជួយឱ្យអ្នករឹងមាំ ពេលផ្លូវចិត្តទន់ខ្សោយ។
ឆ្នាំថ្មីមកដល់ កណ្ដុរ នឹងរងភាពឯកកោបន្តិច ដូច្នេះគួរស្វែងរកជំនួយ និងការគាំទ្រពីមិត្តជិតស្និទ្ធ ទើបអ្នកអាចឆ្លងផុតរឿងលំបាកៗជាច្រើន។
ក្នុងរឿងស្នេហា ភាពមិនច្បាស់លាស់នៃពេលនេះអាចជាដើមចមនៃការបែកបាក់នាពេលអនាគត។ ហេតុនេះ ត្រូវប្រមូលភាពក្លាហានដើម្បីប្រឈម ក៏ដូចជាដោះស្រាយឱ្យចប់សព្វគ្រប់ ទើបអ្នកអាចទទួលបាននូវផ្លូវចិត្តស្ងប់ស្ងាត់ និងមានទំនុកចិត្តចំពោះដៃគូស្នេហា។

រឿងរ៉ាវកើតឡើងចំពោះមុខ កណ្តុរមិនគួរធ្វើការសម្រេចចិត្តលើរឿងសំខាន់ៗដែលផ្ទុយនឹងតម្លៃផ្ទាល់ខ្លួន និងសម្បជ្ជញៈរបស់ខ្លួនឡើយ ព្រោះរឿងមិនសមបំណងនឹងកើតឡើងជាបន្តបន្ទាប់ មិនចេះចប់ មិនចេះហើយ។
ចំពោះការងារ អាជីព ពាណិជ្ជកម្ម និងភាពជោគជ័យអាចត្រូវបានរួមតូចជាងមុន។ ឆ្នាំ ២០២២ អ្នកកើតឆ្នាំជូតអាចមានអារម្មណ៍ចុះខ្សោយ ហើយថែមទាំងជួបប្រទះនឹងការថប់បារម្ភរយៈពេលខ្លីផង។ ដូច្នេះហើយ តាមក្បួនហោរាសាស្ត្រចិន ឆ្នាំ២០២២ កណ្តុរ ត្រូវចេះអត់ធ្មត់ដោយសុទិដ្ឋិនិយមជាទីបំផុត ទើបមិនមានបញ្ហាវែងឆ្ងាយ។
ជាមួយគ្នាដែរ អ្នកនឹងរងការខូចខាតសម្ភារតិចតួចដោយមិនអាចចៀសវាងបាន ប៉ុន្តែវានឹងត្រូវជំនួសដោយរបស់ម្យ៉ាងផ្សេងទៀតមកវិញ។

បើទោះបីជា កណ្ដុរ អាចទទួលរងនូវការលំបាក និងការបរាជ័យមួយចំនួនក៏ដោយ ជាក់ស្តែងរាសីមិនល្អរបស់អ្នក នៅឆ្នាំ ២០២២ មិនមានរយៈពេលវែងទេ ព្រោះបន្ទាប់ពីព្យុះភ្លៀង អ្នកនឹងទទួលបានសុភមង្គលមកវិញ រីឯការបណ្ដាក់ទុននានានឹងងើបប្រសើរឡើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ រឿងសំណាងចំពោះមនុស្សកើត “ឆ្នាំជូត”
ចុចអាន៖ ព្យាករណ៍រាសីមនុស្សឆ្នាំ «ខាល» ២០២២ខាងមុខ លាភឬគ្រោះអ្វីខ្លះ?

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?