វប្បធម៌ ជំនឿ
វិបស្សនាជាអ្វី ហើយមានគោលបំណងដើម្បីអ្នកណា?
វិបស្សនា ជាបច្ចេកទេសកម្មដ្ឋានមួយក្នុងចំណោមបច្ចេកទេសកម្មដ្ឋានចាស់ជាងគេបំផុតនៃ ប្រទេសឥណ្ឌា។ មនុស្សជាតិបានបាត់បង់បច្ចេកទេសនេះជាយូរអង្វែងណាស់មកហើយ តែព្រះគោតមសម្មាសម្ពុទ្ធបានរកឃើញឡើងវិញ កាលពីជាង ២៥០០ ឆ្នាំមុននេះ។

វិបស្សនា ដែលមានន័យថា ឃើញរបស់ផងទាំងពួងតាមភាពពិត គឺជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ដោយខ្លួនឯង ដោយការពិនិត្យមើលខ្លួនឯង។ ជាដំបូង គេចាប់ពិនិត្យមើលដង្ហើមធម្មជាតិ ដើម្បីផ្ចង់ចិត្តឲ្យមូល។ ដោយមានសតិដឹងយ៉ាងមុតនេះ គេពិនិត្យមើលធម្មជាតិផ្លាស់ប្ដូររបស់កាយ និងចិត្ត ហើយពិសោធន៍ឃើញសេចក្ដីពិតសាកល នៃ ឣនិច្ចំ ទុក្ខំ និង ឣនត្តា។
ការសម្រេចនូវសេចក្ដីពិត ដោយសារការពិសោធន៍ផ្ទាល់នេះ ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់។ មាគ៌ាទាំងមូល (ព្រះធម៌) ជាឱសថសកលសម្រាប់ដោះស្រាយបញ្ហាសកល ហើយគ្មានឣ្វីជាប់ទាក់ទងជាមួយនឹងសាសនា ឬ និកាយណាមួយឡើយ។ ដោយហេតុនេះ បច្ចេកទេសនេះ ឣាចយកមកបដិបត្តិបានជាទូទៅ ដោយសេរី នៅគ្រប់ទីកន្លែង គ្រប់ពេល ដោយគ្មានអ្វីទាស់ខុស ជាមួយពូជសាសន៍, វណ្ណ:, សាសនាណាមួយឡើយ ហើយទទួលប្រយោជន៍ល្អប្រសើរដូចគ្នាជាទូទៅ។
តើឣ្វីទៅដែលមិនមែនជាវិបស្សនា?
-វិបស្សនា មិនមែនជាពិធីបុណ្យ ឬ ពិធីសាសនា ដែលមានសទ្ធាងងឹតងងល់ជាមូលដ្ឋានឡើយ។
-វិបស្សនា មិនមែនជាល្បែងកម្សាន្តខាងប្រាជ្ញាឈ្លាសវៃ ឬជាទស្សនវិជ្ជាទេ។
-វិបស្សនា មិនមែនជាពេលសម្រាកសម្រាប់ព្យាបាលជំងឺ, មិនមែនជាថ្ងៃឈប់បុណ្យ ឬជាឱកាសល្អណាមួយដើម្បីឲ្យមនុស្សក្នុងសង្គមប្រាស្រ័យទាក់ទងគ្នា ដោយប្រការណាមួយឡើយ។
-វិបស្សនា មិនមែនជាការគេចវេះឲ្យផុតពីបញ្ហា, ពីទុក្ខព្រួយនៃការរស់នៅរាល់ថ្ងៃទេ។

តើឣ្វីទៅជាវិបស្សនា?
-វិបស្សនា ជាបច្ចេកទេសមួយ ដើម្បីគាស់រំលើងទុក្ខ ឲ្យដាច់ឫសគល់។
-វិបស្សនា ជាបច្ចេកទេសធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ ដែលនាំមនុស្សឲ្យចេះប្រឈមមុខចំពោះភាពតានតឹង និង បញ្ហាជីវិតទាំងឡាយ ប្រកបដោយចិត្តស្ងប់ស្ងៀម និង មានលំនឹង។
-វិបស្សនា ជារបៀបរស់នៅ ដែលនាំមនុស្សឲ្យធ្វើវិភាគទានជាកុសលចំពោះសង្គម។
គោលបំណង
វិបស្សនាកម្មដ្ឋាន មានគោលបំណងឆ្ពោះទៅរកគោលដៅផ្លូវចិត្តយ៉ាងខ្ពស់ បំផុត នៃការរំដោះទុក្ខ និង ការត្រាស់ដឹងពេញបរិបូណ៌។ គោលដៅរបស់វិបស្សនា គឺមិនមែនសម្រាប់ព្យាបាលជំងឺផ្លូវកាយឲ្យបានជាសះស្បើយទេ។ ប៉ុន្តែដោយសារលទ្ធផលបន្ទាប់បន្សំ ដែលកើតមកពីការធ្វើចិត្តឲ្យបរិសុទ្ធផូរផង់ នុ៎ះមានជំងឺផ្លូវចិត្ត និង ផ្លូវកាយជាច្រើនណាស់ដែលបានជាសះស្បើយដាច់ឫសគល់ឣស់។ តាមការពិត វិបស្សនា គឺប្រាកដជារំលាយហេតុបីយ៉ាង នៃសេចក្ដីទុក្ខទាំងឣស់បាន ពោលគឺ៖ លោភ: ទោស: និង មោហ:។ ដោយសារការបដិបត្តិយ៉ាងជាប់ជានិច្ច សមាធិនឹងជួយបន្ធូរបន្ថយភាពតានតឹង ដែលចេះតែមាននៅក្នុងការរស់នៅរាល់ថ្ងៃ ហើយជួយស្រាយចំណងដែលកើតឡើងដោយសារទម្លាប់ចាស់ ដែលចេះតែនាំចិត្តឲ្យធ្វើប្រតិកម្មតបនឹងស្ថានភាពជាទីរីករាយ និង ជាទីមិនរីករាយ។

ទោះបីវិបស្សនាកម្មដ្ឋាននេះ ជាបច្ចេកទេសដែលកើតចម្រើនឡើងដោយសារព្រះសម្មាសម្ពុទ្ធក៏ដោយ ក៏ការបដិបត្តិបច្ចេកទេសនេះ មិនមែនកម្រិតទុកត្រឹមតែឣ្នកកាន់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ។ ជាដាច់ខាត ឥតមានរឿងផ្លាស់ប្តូរសាសនាឡើយ។ មនុស្សទាំងឣស់មានបញ្ហាចោទឡើងដូចគ្នា ដូច្នេះបច្ចេកទេសដែលដោះស្រាយបញ្ហាទាំងឣស់នេះ ក៏ឣាចយកមកឣនុវត្តបានជាសាកលទូទៅដូចគ្នាដែរ។ មនុស្សឣ្នកកាន់សាសនាដទៃទៀតជាច្រើន បានទទួលប្រយោជន៍ដែលកើតមកពីការបដិបត្តិវិបស្សនាកម្មដ្ឋាននេះ ហើយបានពិនិត្យឃើញថា គ្មានឣ្វីទាស់ខុស ជាមួយនឹងជំនឿសាសនារបស់គេឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖oavcago
ចុចអាន៖យល់សប្ដិឃើញសត្វ ខ្លា តំណាងឲ្យភាពត្រជាក់ត្រជំ ច្រើនជាងបញ្ហាកើតមានក្នុងជីវិត

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៦ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?