Connect with us

វប្បធម៌ ជំនឿ

អត្ថន័យនៃពិធីបុណ្យសែននំអ៊ី សម្រាប់កូនខ្មែរជាប់សែស្រឡាយ ចិន គួរដឹង

បានផុស

នៅ

ពិធីបុណ្យសែននំអ៊ី ឬភាសាចិនហៅ ថា Dongzhi គឺជាប្រពៃណីរបស់ជាតិចិននិងតែងប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅ ថ្ងៃបុណ្យរដូវរងា ចន្លោះថ្ងៃទី ២១ ,២២ ឬ ២៣ ខែធ្នូ។

Dongzhi គឺ​ជា​ពាក្យ​ចិន​ ដែល​អាច​មាន​ន័យ​ថា “រដូវ​រងា​ខ្លាំង” ឬ “ការ​មក​ដល់​នៃ​រដូវ​រងា” និងជាពិធីបុណ្យដ៏សំខាន់បំផុតមួយរបស់ជនជាតិចិន ដែលប្រារព្ធឡើងដោយជនជាតិចិន តៃវ៉ាន់ ជប៉ុន កូរ៉េ និងវៀតណាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់​ប្រជាជន​ចិន​ទូទាំងពិភពលោក​ មិន​ថា​ខ្មែរ​កាត់​ចិន​ឡើយ ​ពិធី​នេះ​គឺជា​ឱកាស​នៃការ​ជួប​ជុំ​គ្រួសារ​យ៉ាង​រីករាយ​ ដើម្បី​ទទួល​ទាន​ ម្ហូប​អាហារ ​ជុំ​គ្នា​មួយ​ឆ្នាំ​ម្ដង ​ហេតុ​នេះ ​សមាជិក​គ្រួសារ​ទាំង​អស់ ​ត្រូវ​តែ​មក​ជួប​ជុំ​គ្នា ​ទទួល​ទាន​នំអ៊ីជុំ​គ្រួសារ​មិន​អាច ​អាក់​អាន​បាន​ទេ​​។

ចំពោះ​អត្ថន័យ​សំខាន់​នៃ​ពិធី​សែននំអ៊ី​​ គឺ​ថ្ងៃ​តំណាង​ឲ្យ​ការ​ជួប​ជុំក្នុង​ក្រុម​គ្រួសារ តំណាង​ឲ្យការ​ចេះ​ស្រលាញ់​គ្នា ស្រុះស្រួល​គ្នា នៃ​សមាជិកក្នុង​គ្រួសារ ជួប​ជុំ​គ្នា​ទទួល​ទាន​នំ​អ៊ី​ ដើម្បី​នាំ​មកនូវ​លាភ​សំណាង​ល្អ ក៏​ដូច​ជាការ​ដាស់​តឿន​ដល់​កូន​ចៅ​ទាំង​អស់​ថា ​ឆ្នាំ​ថ្មី​កើន​អាយុ​ ១ ​ឆ្នាំ​ទៀត​ហើយ​ផង​ដែរ។

ដោយសារ​តែ​រូបរាង​នំ​នេះ​ មាន​ជា​រាង​ដុំ​មូល​តូចៗ ​ផ្សំ​ពី​អង្ករ​យក​មក​កិន​ជា​ម្សៅ​លញ់​ជា​នំ​ដុំ​តូចៗ​ចម្រុះ​ពណ៌ ​ទទួលទាន​ជាមួយ​ទឹក​ស្ករ​លាយ​ខ្ញី ​នំ​នេះ​ត្រូវ​បាន​គេ​តំណាង​ថា​ជា​ការ​ជួប​ជុំ​បងប្អូន ​ផ្ដុំ​ជា​ធ្លុង​មួយ ​ដោយ​នំ​នេះ​ក្រៅ​ ពី​នៅ​ទទួលទាន​គ្នា​នៅ​ក្នុង​ពិធី​សែន​នំ​អ៊ី ​គេ​ក៏​ទទួលទាន​វា​នៅ​ក្នុង​ពិធី​មង្គលការ ​និង​ពិធី​ជួប​ជុំ​សំខាន់ៗ​ជាច្រើន​នៅ​ក្នុង​គ្រួសារ​ជនជាតិ​ចិន​ផង​ដែរ៕

គ្រូ ណុប

ចុចអាន៖​អត្ថន័យ នៃដង្វាយសែនសំពះព្រះខែ និងអកអំបុក នាំសុខសប្បាយដល់គ្រួសារ

ចុចអាន៖ប្រវត្តិដ៏យូរលង់ នៃពិធីបុណ្យកឋិនទាន​ តាមបែបព្រះពុទ្ធសាសនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១០ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម