វប្បធម៌ ជំនឿ
សត្វមាន់ ក្នុងសុបិន តំណាងឲ្យលុយកាក់ហូរចូលឥតដាច់ និងជីវិតសប្បាយរីករាយ
កាលបើសប្ដិឃើញមាន់ មិនថាកូនមាន់នោះទេ យោងតាមអប្បិយជំនឿរបស់ខ្មែរ សុទ្ធតែសំដៅ ដល់ប្រផ្នូល និងទំនាយទៅ តាមភាពជាក់ស្ដែងក្នុងសង្គម។
គ្រូ ណុប នឹងបង្ហាញប្រាប់មិត្តអ្នកអានដែលគាំទ្រហោរាសាស្ត្រ និងសុបិនរបស់ កម្ពុជាថ្មី ឲ្យបានដឹងពីក្ដីសុបិនឃើញសត្វមាន់នេះ បានជ្រាបច្បាស់ដូចខាងក្រោម។
សុបិនឃើញមាន់ឬកូនមាន់

សុបិននេះបានន័យថា ក្នុងអំឡុងពេលនេះ អ្នកនឹងមានលុយកាក់ហូរចូលមកក្នុងជីវិត ឬប្រហែលជាទទួលបានអ្វីមួយដែលធ្វើឲ្យអ្នកមានអារម្មណ៍ពេញចិត្តក្នុងជីវិត។ ប៉ុន្តែចូរប្រយ័ត្ន កុំលោភលន់ហួសហេតុ ហើយត្រូវចេះអនុគ្រោះដល់ជីវិត។
សុបិនឃើញខ្លួនឯងចង់សម្លាប់មាន់
បានន័យថា ក្នុងអំឡុងពេលនេះ ការប្រកបអាជីវកម្មដែលអ្នកបណ្ដាក់ទុន នឹងមានប្រាក់ចំណេញ ឬការលក់កាន់តែប្រសើរ ។ ត្រូវចេះក្ដោបឱកាសនេះឲ្យបានល្អ និងខិតខំបន្ថែមទៀតនោះ ផលចំណេញនឹងបានមកមិនខាន។
សុបិនឃើញថាខ្លួនឯងចង់ហូបសាច់មាន់ជាខ្លាំង

បានន័យថា អ្នកអាចជួបទុក្ខវេទនាផ្លូវចិត្ត ឬធ្វើឲ្យមិនស្រួលក្នុងអារម្មណ៍។ ប្រសិនបើមានក្ដីសុបិនបែបនេះ អ្នកកំពុងតែមានរឿងដែលត្រូវគិតវែងឆ្ងាយ។ ដូច្នេះ ចូរប្រយ័ត្នប្រយែងឲ្យមែនទែន!
សុបិនឃើញមាន់កំពុងពង ឬឃើញមាន់ពង

បានន័យថា នៅ ក្នុងជីវិតបច្ចុប្បន្ននេះ អ្នកនឹងជួបតែរឿងល្អៗចូលមកក្នុងជីវិតឥតដាច់ មានទាំងអារម្មណរំភើបរីករាយ ក្ដីសង្ឃឹម។
ទោះយ៉ាងណា កាលបើសុបិនឃើញសត្វមាន់ គឺតំណាងឲ្យភាពសំបូរសប្បាយក្នុងជីវិត ដោយសារមាន់ជាមនុស្សឧស្សាហ៍ព្យាយាម និងមានភាពអំណត់ក្នុងកិច្ចការងារបំផុត៕
គ្រូ ណុប
ចុចអាន៖បកស្រាយពីសុបិនឃើញប្រភពទឹក មានអត្ថន័យបែបនេះសោះ!
ចុចអាន៖យល់សុបិនឃើញ ជីងចក់ តាមជំនឿ គឺទាក់ទងនឹងការងារបច្ចុប្បន្ននេះ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ