វប្បធម៌ ជំនឿ
ខែកំណើត ៦នេះ ហាមចេញក្រៅច្រើន បើចង់ចៀសសំណាងអាក្រក់
ពេញមួយខែធ្នូនេះ មនុស្សដែលចាប់កំណើតក្នុងខែមួយចំនួន មានត្រណម ហាមចេញក្រៅផ្ទះយូរៗដូចជា ដើរលេងឆ្ងាយ និងដើរដាច់យប់។ បើអាចចៀសបាន ពួកគេនឹងសុខសប្បាយ ប៉ុន្តែបើបំពាន ពួកគេនឹងជួបសំណាងអាក្រក់ ជាក់ជាមិនខាន។
ខែទាំងនោះរួមមាន៖
មេសា-ឧសភា
ចាប់ពីដើមខែរហូតដាច់ខែ មនុស្សដែលមានកំណើតក្នុងខែមេសា និងឧសភា ជួបសំណាងមិនល្អឡើយ ប្រសិនចេះតែសម្ងំនៅក្រៅផ្ទះ យូរៗពេក។ ការងាររបស់គេអាចផ្លាស់ប្ដូរភ្លាមៗ ទាំងមិនបានត្រៀម។ ដូច្នេះគួរត្រៀមខ្លួនជានិច្ច និងមានផែនការទី១ ផែនការទី២ ដើម្បីទប់ទល់ស្ថានការណ៍មិនល្អ។
វិច្ឆិកា-ធ្នូ
ខែទាំងពីរនេះ សំណាងមិនល្អប៉ះចំខ្លាំងដែរ រហូតដល់ចុងខែធ្នូ។ ត្រូវប្រុងប្រយ័ត្នចំពោះសុខភាពរាងកាយជាទីបំផុត។ ជំងឺនឹងតាមព្យាធិ ឯសុខភាពផ្លូវចិត្តក៏ប្រែប្រួលលឿន ឆេវឆាវ និងឆាប់ខឹងទៀត។ កំហឹងទល់កំហល់ នាំខាតបង់ បើមិនចេះទប់អារម្មណ៍ អាចបង្កជម្លោះធំ ពិបាកដោះស្រាយ។
សីហា-កញ្ញា
ផ្កាយគ្រោះ នឹងធ្លាក់លើមនុស្សកើតក្នុងខែសីហា និងកញ្ញា កំលុងខែធ្នូនេះ។ រាល់ការបំពេញភារកិច្ចនានា ហាក់ច្របូកច្របល់ សាំញ៉ាំ ពិបាកនឹងសម្រេចលទ្ធផល។ ជាទូទៅអ្នករកស៊ី មិនប្រទះនឹងបញ្ហាធំដុំឡើយ ប៉ុន្តែអ្នកធ្វើការក្រោមបង្គាប់គេ រងសម្ពាធច្រើន អាចឈានដល់ការលាឈប់។
យ៉ាងណាមិញ ទោះជាជួបសំណាងមិនល្អក្ដី ខែទាំង ៦ អាចដោះគ្រោះពីអាក្រក់មកល្អ បានផលពិតៗ ដោយការបង្ហោះគោម និងបរិច្ចាគចង្កៀងឬអំពូលភ្លើង៕
អត្ថបទ៖ សន្យា
ចុចអាន៖ វក ម្សាញ់ កុរ និង ខាល ឡាក់ឆុងឆ្នាំ ២០២២ ប្រញាប់កាត់គ្រោះសែនផ្តាច់ឆ្នាំ យកលាភសំណាងមកវិញ
ចុចអាន៖ រឿងសំណាង និងរឿងត្រូវប្រយ័ត្ន ចំពោះតារានិករទាំង១២ កំលុងឆ្នាំ២០២២
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
សុខភាព១ សប្តាហ៍ ago
ឈ្វេងយល់ពីជំងឺមហារីកពោះវៀនធំ និងកត្តាតំណពូជ