Connect with us

វប្បធម៌ ជំនឿ

ជំនឿ ៦​យ៉ាង ត្រូវធ្វើ និងមិនត្រូវធ្វើ ​ពេលរើ​ចូលនៅ​ផ្ទះ​ថ្មី​

បានផុស

នៅ

ក្រៅពីរើសថ្ងៃខែសង់គេហដ្ឋាន ដើម្បីនាំសិរីសួស្ដីចូលដល់សមាជិកគ្រួសារ ក៏ដូចជារើសពាលាឡើងផ្ទះឱ្យបានល្អហើយ នៅមានហុងស៊ុយមួយចំនួនទៀត ដែលម្ចាស់ផ្ទះត្រូវបម្រុងប្រយ័ត្ន មុនពេលឈានជើងចូលរស់នៅទីលំនៅថ្មោងថ្មី។

ការរៀបចំហុងស៊ុយមុនសម្រេចចិត្តចូលនៅគេហដ្ឋានថ្មី ជារឿងសំខាន់ដែលត្រូវគិតគូរ ​ដោយខានមិនបាន។ ហុងស៊ុយល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ នាំមកនូវក្ដីសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គលដល់ក្រុមគ្រួសារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះហើយ ​មុនចូលនៅ ផ្ទះទិញថ្មីក្ដី ឬផ្ទះសង់ដោយខ្លួនឯងក្ដី កុំចោលគោលការណ៍ហុងស៊ុយ ៦យ៉ាងខាងក្រោម ដើម្បីនាំ​សំណាង​ ​សម្បូរ​សប្បាយ និង​លាភ​សក្ការពេញៗផ្ទះ ចៀសផុតរឿងអពមង្គលផងទាំងពួង។

១. សមាជិកគ្រួសារទាំងអស់ត្រូវចូលនៅផ្ទះថ្មីតំណាលគ្នា ហាមដាច់ខាតមានអ្នកចូលមុនឬចូលក្រោយ ព្រោះជំនឿជឿថា ការចូលនៅមុន-ក្រោយ អាចនាំឱ្យគ្រួសារខ្វះសុភមង្គល ឈានដល់ការនិរាសព្រាត់ប្រាស់។

២. ក្នុង​ថ្ងៃ​រើ​ចូល​ផ្ទះថ្មីដំបូង ហាមនិយាយពាក្យអវិជ្ជមាន សូម្បីមួយម៉ាត់ ក៏មិនបានដែរ ព្រោះ​សម្ដីអវិជ្ជមាន​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​និមិត្តរូប​នៃ​ការ​រងទុក្ខ​ និង​ការ​មិន​ចុះសម្រុង​ក្នុង​គ្រួសារ។ ដូច្នេះគួរ​និយាយ ​និង​គិត​តែ​រឿង​ល្អៗ​ដែលប្រផ្នូល​នាំ​លាភសំណាងវិញ។

៣. ថ្ងៃទីមួយ ត្រូវស្វាគមន៍សិរីសួស្ដីចូលក្នុងលំនៅដ្ឋាន ដោយបើកភ្លើង ឬដុតទៀនបំភ្លឺឱ្យពេញផ្ទះ។

. អុជធូបបួងសួងវត្ថុស័ក្តិសិទ្ធិ និងបុព្វការីជនឱ្យជួយថែរក្សា ព្រមទាំងរៀបចំសែនផ្លែឈើ អាហារសម្រន់ផ្សេងៗ ដើម្បីបង្កើនភាពរុងរឿងចូលក្នុងផ្ទះសម្បែង។

៥. យប់ដំបូង កុំគេងយូរ រហូតដល់ថ្ងៃរះ ត្រូវប្រញាប់ក្រោក បោសសម្អាតទីធ្លាទាំងក្នុង ទាំងក្រៅឱ្យបានស្អាត ដើម្បីចៀសជំងឺព្យាធិ។

៦. ស្ត្រីមានផ្ទៃពោះ មិនគួរចូលរួមក្នុងពិធីឡើងផ្ទះថ្មីទេ។ នេះជាប្រផ្នូលនៃទុក្ខព្រួយយូរអង្វែង៕

អត្ថបទ៖ ​សន្យា

ចុចអាន៖​ ក្បួនហុងស៊ុយ រៀបចំផ្ទះឱ្យមានសិរីសួស្ដី នាំភាពសុខសប្បាយដល់គ្រួសារ

ចុចអាន៖ ក្បួនហុងស៊ុយមុនទិញគេហដ្ឋានថ្មី​ ដើម្បីនាំជោគលាភដល់ម្ចាស់ផ្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម