វប្បធម៌ ជំនឿ
ឆ្នាំច ឆ្លូវ មមែ ត្បូងថ្មប៉ុន្មានប្រភេទនេះ សក្តិសមណាស់សម្រាប់ប្រើចៀសសំណាងអាក្រក់
ពាក្យចាស់ពោលថា “អាគម ផ្សំអាយុ” ដែលពាក្យនេះ បុរាណចង់ទូន្មានដល់ជំនឿក្រៅខ្លួនដែលអាចជួយយឺតយោងឆាកជីវិតឱ្យប្រសើររុងរឿង បន្ថែមពីការខំប្រឹងប្រែងផ្ទាល់ខ្លួនរបស់យើងម្នាក់ៗ។ ជំនឿក្រៅខ្លួន ឬជំនឿអរូបិយទៅលើវត្ថុក្រៅខ្លួន ផ្សារភ្ជាប់ជាមួយនឹងការរស់នៅ ការប្រកបការងារ និងពិធីផ្សេងទៀតរបស់ប្រជាជនសម័យបុរាណ អស់ពេលរាប់ពាន់ឆ្នាំមកហើយ។
បន្ថែមពីលើសមត្ថភាព និងការតស៊ូរបស់យើង ជីវិតយើងនៅត្រូវការកម្លាំងក្រៅខ្លួន ដែលភ្នែកមិនអាចមើលឃើញ ត្រចៀកមិនអាចស្ដាប់ឮ ដើម្បីបង្កើនភាពជោគលាភដល់ខ្លួនឯង។ តួយ៉ាងមនុស្សកើតឆ្នាំ ច ឆ្លូវ មមែ គួរជ្រើសរើសត្បូងខាងក្រោម មកប្រើកុំបីខាន ព្រោះវាសក្តិសមនឹងរាសីឆ្នាំកំណើត អាចជួយបន្ថែមសំណាង ភាពជោគជ័យ និងភាពរីកចម្រើន។
ឆ្នាំច
មនុស្សឆ្នាំច សក្តិសមណាស់ជាមួយត្បូងថ្មពណ៌ខៀវ (Turquoise)។ វានឹងជំរុញឱ្យអ្នកដែលបានប្រើទទួលនូវជ័យជម្នះលើការងារ និងអាចដោះស្រាយឧបសគ្គបានយ៉ាងរលូន។ មិនត្រឹមតែប៉ុណ្ណោះ វាជួយទាក់ទាញហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងអំណាច ចូលមកយ៉ាងល្អ។
:max_bytes(150000):strip_icc()/turquoise-meaning-purity-and-happiness-1274380-10-crop-20d68ebfef71458e9a467f727d0e33eb.jpg)


ឆ្នាំឆ្លូវ
មនុស្សឆ្នាំនេះ ក្បួនតម្រាណែនាំឱ្យមានក្រវិល ឬគ្រឿងអលង្ការដទៃទៀត ដែលច្នៃពីត្បូងថ្មពណ៌ខ្មៅ (Onyx) ព្រោះវាជាថ្មអាចផ្តល់ការការពារដ៏អស្ចារ្យពីអំពើអាក្រក់នានា។ ចំពោះមនុស្សពេញវ័យ ឬអ្នកក្រោមបង្គាប់គេ វាជួយបង្កើនសេចក្តីស្រឡាញ់ និងសេចក្តីមេត្តាពីចៅហ្វាយនាយ ព្រមទាំងទាក់ទាញឱកាសល្អគ្រប់ច្រកល្ហក។



ឆ្នាំមមែ
ត្បូងថ្មពណ៌ទឹកក្រូច (Carnelian) ត្រូវធាតុបំផុតជាមួយមនុស្សឆ្នាំមមែ។ ពេលណាបានប្រើ វានឹងជួយពង្រឹងសុខភាព ជាពិសេសបញ្ហាឈាមរត់។ ត្បូងថ្មនេះ ក៏នឹងបង្កើនទំនាក់ស្នេហាឱ្យមានភាពផ្អែមល្ហែមនឹងគ្នា និងជួយឱ្យហិរញ្ញវត្ថុមានស្ថិរភាពផងដែរ។



ត្រណម
ចៀសវាងប្រើ ពេលចូលរួមក្នុងពិធីបុណ្យសព។ ប៉ុន្តែបើពិបាកចៀសណាស់ គួរតែយកខ្សែដៃដែលច្នៃពី គជ់ភ្នែកខ្លា មកពាក់កុំខាន ។ ធ្វើដូច្នេះ អ្នកនឹងទទួលបានថាមពលវិជ្ជមាន ឬអាចបណ្ដេញថាមពលអាក្រក់ឱ្យចេញឆ្ងាយ៕

អត្ថបទ៖ សន្យា
ចុចអាន៖ ត្បូងនាំសំណាង លើករាសី ដែលតារានិករទាំងនេះ ត្រូវមានដាច់ខាតក្នុងជីវិត
ចុចអាន៖ ឆ្នាំ វក ម្សាញ់ កុរ ខាល នឹងទទួលសំណាងធំ បើធ្វើរឿងទាំងនេះ

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
និយាយជាមួយពូទីនចប់ភ្លាម ត្រាំ ថា បើផ្ទុះសង្គ្រាមលោកលើកទី៣ ទ័ពអាមេរិក ក៏អាចចូលប្រយុទ្ធដែរ