វប្បធម៌ ជំនឿ
យល់សប្ដិឃើញសត្វក្របី ប្រយ័ត្នមានគ្រោះអាក្រក់ ចូលមកយាយីក្នុងជីវិត
នៅ ក្នុងជំនឿសុបិននីមួយៗ សុទ្ធតែបញ្ជាក់អត្ថន័យ និងប្រផ្នូលទៅ តាមទិដ្ឋភាពដែលយល់សប្ដិ។ ប្រសិនបើសុបិនឃើញ សត្វក្របី អាចបញ្ជាក់បានថា អ្នកនឹងមានគ្រោះខ្លះៗ ប៉ុន្តែមិនមែនសឹងទាំងអស់នោះទេ។
ប្រសិនបើមានអារម្មណ៍មិនស្រួលចិត្ត ចូរធ្វើបុណ្យរក្សាទាន ហើយសមាធិ តាមដែលអាចធ្វើទៅ បាន គឺល្អប្រសើរបំផុត។
សុបិនឃើញសត្វក្របី
បានន័យថា ក្នុងអំឡុងពេលនេះ អ្នកគួរតែរស់នៅដោយប្រុងប្រយ័ត្ន។ វាអាចជារបួសតិចតួច ប៉ុន្តែយ៉ាងណាក៏កុំធ្វេសប្រហែសដែរ។ ទោះយ៉ាងណា គេថាក្នុងគ្រោះអាចមានលាភ ដូច្នេះបានន័យថា អ្នកអាចនឹងជួបនរណាម្នាក់ ដែលស្មោះត្រង់ ជាមួយគ្នារហូត នេះអាចមកក្នុងទម្រង់ជាមិត្ត ឬដៃគូស្នេហាក៏ថាបាន។
យល់សប្ដិឃើញជិះក្របីដួល
បានន័យថា អ្នកអាចជួបរឿងដែលធ្វើឲ្យអ្នកខឹង មិនសប្បាយចិត្ត ឬថានរណាម្នាក់នឹងគិតអាក្រក់ពីអ្នក។ ដូច្នេះ ចូរប្រយ័ត្នប្រយែង និងគិតឲ្យបានច្បាស់លាស់ មុនសម្រេចចិត្តធ្វើអ្វីមួយ ដែលទាក់ទងនឹងលុយកាក់។
បើទោះជាមានអ្នកតាមយាយីក៏ដោយ ចូររក្សាចិត្តល្អជានិច្ច! ត្រូវតាំងចិត្ត ហើយធ្វើតែអំពើល្អៗឲ្យជាប់ នោះសត្រូវនឹងចាកឆ្ងាយឯកឯង នៅ ពេលគេអស់រិទ្ធ។
សុបិនឃើញខ្លួនឯងចង់សម្លាប់ក្របី
បានន័យថា អ្នកអាចបាត់បង់របស់ជាទីស្រឡាញ់ ហើយនឹងមានរឿងធ្វើឲ្យព្រួយបារម្ភខ្លាំង សឹងថាមិនបានគេងផង។ បើមានរឿងដូច្នេះមែន ចូរធ្វើចិត្តឲ្យស្ងប់ស្ងាត់ ហើយសមាធិ ឬធ្វើបុណ្យដាក់ទានជាមួយអ្នកអត់ជាងខ្លួន។ ជាពិសេសសូត្រធម៌រក្សាសីលទាននៅវត្ត ជាការល្អ ។
យល់សប្ដិឃើញក្របីដេញតាម
បានន័យថា អាចមានការផ្លាស់ប្ដូរការងារ ឬបានលាភសំណាងខ្លះៗ (តិចតួចបំផុត) ប្រសិនបើមានមនុស្សឈឺក្នុងផ្ទះ ឬជាខ្លួនអ្នក នោះអាការទាំងនេះ នឹងប្រសើរឡើងបន្តិចម្តងៗ ៕
គ្រូ ណុប
ចុចអាន៖អណ្ដើកក្នុងសុបិន នាំអាយុវែងដល់សមាជិកគ្រួសារ និងភាពសប្បាយរីករាយឥតហ្មងសៅ
ចុចអាន៖កង្កែប ក្នុងសុបិន អាចមានជម្លោះជាមួយអ្នកជុំវិញ តោងចេះប្រយ័ត្នខ្លួន និងការនិយាយស្ដី
-
ចរាចរណ៍១ សប្តាហ៍ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម២១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ២៣ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា៥៥ នាទីutes ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?