វប្បធម៌ ជំនឿ
ទំនាយជោគជតារាសីមនុស្សឆ្នាំ «ខាល» កំលុងឆ្នាំ ២០២២
យោងតាមហោរាសាស្ត្រចិន ខ្លា ជាទូទៅមានរាសីខ្ពស់ពេញមួយឆ្នាំ ចាប់ពីថ្ងៃទី១ មករា ២០២២ រហូតដល់ខែមករា ២០២៣។
សត្វខ្លាឆ្នាំ ២០២២ នឹងមានពេលវេលាដ៏មមាញឹក ខិតខំស្វាហាប់ជាងមុន និងពោរពេញដោយថាមពលវិជ្ជមាន។ ពួកគេមានការប្តេជ្ញាចិត្តខ្ពស់ ទោះធ្វើអ្វីតែឯកឯង ក៏ទទួលបានផ្លែផ្កា និងការរីកចម្រើនខ្ពស់។ ២០២២ សម្រាប់ឆ្នាំខាល នឹងមានការផ្លាស់ប្តូរដែលមិនបានរំពឹងទុកជាមុន និងការវិវត្តនានាគួរឱ្យភ្ញាក់ផ្អើល។ អ្វីៗដែលមិនសូវសមប្រកបពីអតីតកាល នឹងត្រឡប់ជាមានរស្មីឡើងវិញ។ រាល់ជម្លោះ អាចផ្សះផ្សា ការដាក់ទុនរកស៊ី នឹងងើបលូតលាស់ ទទួលបានផលផ្លែប្រសើរឡើង។
![](https://www.kampucheathmey.com/wp-content/uploads/2021/12/Tiger-Horoscop-1024x614.jpg)
ឆ្នាំ ២០២២ រាល់សកម្មភាពការងារនឹងមានភាពរហ័សរហួន សកម្ម ប្រាជ្ញាឈ្លាសវៃ សមត្ថភាពចេះតែបង្កើនខ្លាំងថែម ហើយពួកគេមិនងាយចុះចាញ់នោះទេ។
បើសេពគប់ជាមួយ កណ្តុរ ខ្លា នាគ សេះ ស្វា ឆ្កែ រឹតតែជំរុញថាមពលរបស់ខ្លា ឱ្យមានកម្លាំងចិត្ត ការតស៊ូ ហើយសម្រេចបាននូវគោលបំណងដោយជោគជ័យបំផុត។ ចំណែកមនុស្សឆ្នាំ គោ ទន្សាយ ពស់ ពពែ មាន់ ជ្រូក សមប្រកបជាមួយនឹងការរស់នៅ ការទំនាក់ទំនង ឬស្នេហាយល់ចិត្ត។
ពណ៌នាំសំណាង
ពណ៌នាំសំណាងចំពោះឆ្នាំខ្លាគឺ ខៀវ បៃតង ក្រហម និងលឿង។ ពណ៌ខៀវប្រើសម្រាប់ការចរចា ការសម្ភាសន៍ការងារ និងការប្រាស្រ័យទាក់ទង។ ពណ៌បៃតងប្រើសម្របខ្លួនទៅនឹងការងារថ្មី កន្លែងរស់នៅថ្មី ឬការចាប់ផ្តើមថ្មី។ ក្រហមសម្រាប់ការណាត់ជួបគូស្នេហ៍ ឬរនាំលាភកូនចៅប្រុសស្រី។ ពណ៌លឿងសម្រាប់ការទិញអចលនទ្រព្យ ឬការផ្ទេរទ្រព្យសម្បត្តិ។ ក្រៅពីនោះគួរមានសម្លៀកបមពាក់ កាបូប និងកន្សែង ពណ៌ស ឬមាស ដើម្បីការពារសំណាងអាក្រក់។
សុខភាព
គួរតាមដានសុខភាពតម្រងនោម ជាពិសេសការពារហានិភ័យនៃជំងឺរលាកផ្លូវបង្ហួរនោម។ ទម្លាប់ផឹកភេសជ្ជៈស្រស់ជាជាងភេសជ្ជៈកំប៉ុង ឱ្យបានច្រើន និងទៀងទាត់។ ចៀសវាងហែលទឹកលេងនៅឆ្នេរសមុទ្រ ព្រោះសុខភាពឆ្នាំ ២០២២ អ្នកឆុងជាមួយទឹកប្រៃ។
អាជីព
សម្រាប់ការងារ និងអាជីព ឆ្នាំខ្លា ដាក់ចុះដុះឡើងនូវគម្រោងដីឡូតិ៍ ឬការវិនិយោគថ្មីៗនឹងសម្រេចបានដោយជោគជ័យ។ ចំណែកគម្រោងហិរញ្ញវត្ថុនានា នឹងកាក់កបគួរជាទីពេញចិត្ត។
ខ្លា គួរសហការជាមួយ សេះ ឆ្កែ ជ្រូក ក្នុងវិស័យបោះពុម្ព ការសរសេរ និងផ្នែកចិត្តវិទ្យា។ រីឯការវិនិយោគថ្មីផ្សេងទៀតអាចនឹងអភិវឌ្ឍនៅក្នុងសកម្មភាពសមុទ្រ និងកំពង់ផែ។ ពាណិជ្ជកម្មតាមដងទន្លេ និងសមុទ្រ ក៏ដូចជាការចិញ្ចឹមត្រីអាចពង្រីកទៅកាន់ទីផ្សារថ្មី កាន់តែមាននិរន្តរភាព និងទទួលបានផលចំណេញក្នុងរយៈពេលវែង។
លុយ
លុយ និងហិរញ្ញវត្ថុ គួរតែប្រុងប្រយ័ត្ន ព្រោះវាប្រែប្រួលលឿន មិនទៀងទេ ជាពិសេសអំឡុងឆ្នាំខ្លា ២០២២។ អ្នកក្រអាចមានលាភ មានជ័យ ប៉ុន្តែអ្នកមានរួចហើយ អាចធ្លាក់ផ្ពោកត្រឹមតែមួយរំពេច។
ស្នេហា និង គ្រួសារ
នៅក្នុងគ្រួសារខ្លា នាឆ្នាំ ២០២២ ទទួលបានដោយភាពត្រជាក់ត្រជុំ និងសុខដុមរម្យនា។ អ្នកមានបំណងយកកូន ក៏រឹតល្អប្រសើរ ព្រោះបុត្រធីតារបស់អ្នកនឹងនាំលាភចូលពេញគ្រួសារ។
ស្នេហាដែលកើតឡើងក្នុងអំឡុងឆ្នាំខ្លា តែងតែមានភាពផុយស្រួយ ហើយកម្រនឹងនាំឱ្យទំនាក់ទំនងយូរអង្វែង។ យ៉ាងណាចំពោះអ្នកបែកបាក់ស្នេហា ឆ្នាំចិន ២០២២ ជាឆ្នាំអំណោយផលសម្រាប់ទំនាក់ទំនងថ្មី អាចនិយាយបានថា នឹងជួបគូគាប់ពិតប្រាកដ។ ចំណែកអ្នកនៅលីវមិនធ្លាប់មានគូសោះ គួរមានការប្រុងប្រយ័ត្នច្រើនជាងធម្មតា ចំពោះការណាត់ជួបថ្មី៕
អត្ថបទ៖ សន្យា
ចុចអាន៖ «ម្សាញ់» ចាប់ពីខែធ្នូ ដល់ខែមករា ឆ្នាំ២០២២ មានទំនាយបែបនេះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?