វប្បធម៌ ជំនឿ
ឃើញស្ត្រីពោះធំក្នុងសុបិន ដូចនាំលាភ និងសំណាងល្អ មកឲ្យដល់ជីវិត
ធ្លាប់សុបិនឃើញខ្លួនឯងមានផ្ទៃពោះ ឬឃើញស្ត្រីមានផ្ទៃពោះសម្រាលកូន នៅ នឹងមុខដែរឬទេ? ប្រសិនបើអ្នកធ្លាប់យល់សប្ដិឃើញ តាមជំនឿ នឹងបកស្រាយខាងក្រោមនេះយ៉ាងលម្អិត។

សុបិនឃើញមានផ្ទៃពោះ
បញ្ជាក់ថា អ្នកនឹងទទួលបានដំណឹងល្អ ឬមានរបស់ល្អៗចូលមកក្នុងជីវិត។ វត្ថុទាំងនោះអាចជាលុយ ទ្រព្យសម្បត្តិ និងរបស់មានតម្លៃផ្សេងទៀត។ ប៉ុន្តែចូរកុំលោភលន់ឲ្យសោះ ប្រយ័ត្នលុយក៏អស់ ខាតទាំងទឹកចិត្តទៀត។
សុបិនឃើញស្ត្រីមានផ្ទៃពោះ
បានន័យថា អ្វីដែលអ្នកកំពុងគិត និងធ្វើ អាចទទួលបានជោគជ័យ ឬប្រសិនបើអ្នកជាមនុស្សនិយមធ្វើជំនួញ នោះនឹងទទួលបានជោគជ័យលើអាជីព។ បើជាអ្នកលក់ដូរ នឹងលក់ដាច់ ចំណេញច្រើន ដែលគេហៅថាលុយហូរចូលមក។
សុបិនឃើញស្ត្រីមានផ្ទៃពោះកំពុងតែសម្រាលកូន
បញ្ជាក់ថា ចំពោះមនុស្សដែលមានគម្រោងរៀបការ នោះទំនងជាឈានដល់ការបែកបាក់គ្នា ឬលែងលះគ្នា ។ ដូច្នេះ សម្រាប់អ្នកចង់រៀបការ កុំទាន់ពេលនេះ រកពេលវេលាណាល្អ សឹមរៀបអាពាហ៍ពិពាហ៍ ក៏មិនទាន់ហួសពេល។
សុបិនឃើញស្ត្រីពោះធំសម្រាលកូនស្លាប់
បានន័យថា អ្នកអាចជួប ឬស្គាល់មនុស្សចម្លែក ដែលជាជនបរទេស ហើយពួកគេទាំងនោះ នឹងនាំមកនូវសំណាងល្អ ចូលដល់ជីវិតអ្នក៕
គ្រូ ណុប
ចុចអាន៖ឃើញគេកប់ខ្លួនឯងទាំងរស់ ឬសពកំពុងបញ្ចុះក្នុងសុបិន គ្រោះនឹងប្រែជាលាភវិញ
ចុចអាន៖យល់សប្ដិឃើញសត្វក្របី ប្រយ័ត្នមានគ្រោះអាក្រក់ ចូលមកយាយីក្នុងជីវិត

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ