វប្បធម៌ ជំនឿ
ឆ្មាក្នុងសុបិន បានន័យថា អ្នកជិតដល់គូព្រេង និងមានលាភសំណាងខាងហិរញ្ញវត្ថុ
សុបិនឃើញឆ្មាពណ៌ស បានន័យថា អ្នកនឹងមានសុភមង្គលក្នុងរឿងស្នេហា ហើយក៏មានលាភចូលលុយកាក់ផងដែរ ។ប្រសិនបើសុបិនឃើញឆ្មាពណ៌ស ជាមួយនឹងរាងកាយដែលមានសុខភាពល្អ និងមានសក់ភ្លឺចាំង នោះបានន័យថា ជោគវាសនារបស់អ្នក ស្ថិតក្នុងទិសដៅមួយដែលកើនឡើង មិនថាធ្វើសកម្មភាពណាក៏ដោយ មានឱកាសជោគជ័យគឺខ្ពស់។

បើជាស្ត្រី ហើយសុបិនឃើញកូនឆ្មាពណ៌ស បានន័យថា ឆាប់ៗនេះនឹងមានសមាជិកថ្មីមកចាប់កំណើតក្នុងផ្ទៃ។ បើអ្នកសុបិនឃើញឆ្មាពណ៌ស កំពុងដេកយ៉ាងសប្បាយរីករាយ បញ្ជាក់បានថា គោលដៅឬការរំពឹងទុក នឹងទទួលបានជោគជ័យ ក្នុងពេលឆាប់ៗនេះ។
សុបិនឃើញឆ្មាខ្មៅ មនុស្សជាច្រើនប្រហែលជាគិតថាឆ្មាខ្មៅ គឺជានិមិត្តសញ្ញានៃសំណាងអាក្រក់។ ប៉ុន្តែបើយល់សប្ដិឃើញ បញ្ជាក់បានថា សំណាងខ្លាំងណាស់។ បើសុបិនឃើញឆ្មាខ្មៅ ដែលមានរូបរាងស្រស់ស្អាត បានន័យថា នៅពេលនេះ បើអ្នកចាត់វិធានការលើបញ្ហាផ្សេងៗ នោះនឹងជោគជ័យក្នុងរឿងទាំងនោះ។
សុបិនឃើញឆ្មាខ្មៅមួយភ្លែត រួចក៏បាត់ទៅវិញ បានន័យថា ទុក្ខសោកដែលមាន នឹងបានធូរស្រាលមកវិញ។
ប៉ុន្តែបើឃើញឆ្មាខ្មៅ មើលទៅកាចសាហាវ នោះអាចជួបមនុស្សដែលមានបំណងមិនល្អ ហើយគេនឹងវិនិច្ឆ័យអ្នក គ្រាន់តែជារូបរាងខាងក្រៅប៉ុណ្ណោះ។ ដូច្នេះគួរបង្ហាញចំណុចខ្លាំង ដែលខ្លួនមាន ដើម្បីយកឈ្នះបេះដូងអ្នកដទៃ។
ឃើញឆ្មាបីពណ៌ នោះជាឆ្មាគឺជាអាទិទេពដែលការពារផ្ទះ។ ប្រសិនបើអ្នកឃើញឆ្មាបីពណ៌នៅក្នុងសុបិន បញ្ជាក់ថា ឆ្មាមកដាស់តឿនឲ្យប្រយ័ត្ននឹងបញ្ហាធំៗ ដែលអាចនឹងកើតឡើងក្នុងផ្ទះ ។ សូមប្រុងប្រយ័ត្ន ជាពិសេសចំពោះបុរស និងចោរកម្មផ្សេងៗ។
សុបិនឃើញឆ្មាវង្វេង ឆ្មាវង្វេងគឺជាឆ្មាដែលគ្មានម្ចាស់ និងមិនមានផ្ទះជាប្រភពចម្បង ប្រសិនបើសុបិនឃើញ ឆ្មាវង្វេងនោះបង្ហាញពីស្នេហារបស់អ្នកត្រូវការគ្នាមកហើយ។ ដូច្នេះ គួរស្វែងរកមនុស្សជិតស្និទ្ធ ដែលអាចជាទីពឹងផ្លូវចិត្តក្នុងពេលនេះ ឬមនុស្សដែលនៅជាមួយហើយ មានអារម្មណ៍ថាសុខស្រួល វានឹងជួយឲ្យមានអារម្មណ៍នៃស្ថេរភាពផ្លូវចិត្ត។
សុបិនឃើញសត្វឆ្មាជាច្រើន មនុស្សជាច្រើនប្រហែលជាគិតថា សុបិនឃើញឆ្មាជាច្រើន ជាអំណរនៃការការសប្បាយ ប៉ុន្តែតាមពិត វាជាសញ្ញាមួយបង្ហាញថា អ្នកប្រហែលជាមានបញ្ហាហិរញ្ញវត្ថុ ដូច្នេះសូមក្រឡេកមើលទៅក្រោយ ហើយពិនិត្យមើលការចំណាយសព្វថ្ងៃ។ អ្នកនឹងបាត់បង់លុយដោយឥតប្រយោជន៍ ឬត្រូវបានបោកប្រាស់ដោយអ្នកណាម្នាក់ ឬអាចត្រូវបានទាញចូលទៅក្នុងបញ្ហាហិរញ្ញវត្ថុ។

សម្រាប់បុរស សុបិនឃើញសត្វឆ្មាជាច្រើន នោះបញ្ចាក់ អ្នកនឹងត្រូវបានស្ត្រីបោកបញ្ឆោតដោយក្ដីឈឺចាប់។
សម្រាប់ស្ត្រី សុបិនឃើញសត្វឆ្មាជាច្រើន បញ្ចាក់បានថា អ្នកនឹងត្រូវបានមើលឃើញដោយស្ត្រីផ្សេងទៀត នៅជុំវិញអ្នកជាសត្រូវ។ សូមប្រយ័ត្នចំពោះទង្វើខ្លួនឯង និងសុជីវធម៌ការនិយាយទូទៅ។
សុបិនឃើញឆ្មាញី បានន័យថា អ្នកកំពុងត្រូវការស្នេហា ហើយចង់ទទួលបានការទទួលយកពីមនុស្សជុំវិញខ្លួន ប្រសិនបើអ្នកតាំងចិត្តកសាងទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន នឹងទទួលបានជោគជ័យ វាជាសុបិនល្អណាស់ ។
សុបិនចង់ចិញ្ចឹមឆ្មាថ្មី បញ្ចាក់ថាអ្នកនឹងមានសំណាងក្នុងផ្នែកហិរញ្ញវត្ថុ។ លើសពីនេះទៀត ប្រសិនបើនៅក្នុងសុបិនអ្នកសប្បាយចិត្តដែលមានឆ្មាថ្មី នោះអ្នកមានអ្វីដែលរីករាយក្នុងចិត្តអ្នក។ តែបើអ្នកនៅឆ្ងាយពីមនុស្សជាទីស្រឡាញ់ នោះការនឹករលឹកនិងថយចុះ។
ប៉ុន្តែបើអ្នកស្ទាក់ស្ទើរក្នុងការចិញ្ចឹមឆ្មាថ្មី បង្ហាញពីទុក្ខព្រួយដែលមិនអាចនិយាយជាមួយនរណាម្នាក់បាន។ ដូច្នេះគួរព្យាយាមរកឱកាសនិយាយជាមួយអ្នកដែលអ្នកទុកចិត្ត ដើម្បីបញ្ចេញ និងបំបាត់ទុក្ខដែលជ្រៅក្នុងចិត្ត។

សុបិនចង់និយាយជាមួយឆ្មា ប្រសិនបើអ្នកសុបិនឃើញឆ្មានិយាយជាមួយអ្នកជាភាសាមនុស្ស សូមចងចាំនូវអ្វីដែលឆ្មាបាននិយាយទៅកាន់អ្នក។ ព្រោះអ្វីដែលឆ្មាបាននិយាយនោះ តាមពិតជាដំបូន្មានដែលអ្នកអាចអនុវត្តបានក្នុងជីវិតពិត ឬនិយាយម្យ៉ាងទៀត វាគឺជាពាក្យរបស់ឆ្មានៅក្នុងសុបិននោះ។
វាគឺជាវិធីសាស្រ្តដែលនឹងជួយអ្នកក្នុងការដោះស្រាយទុក្ខលំបាក និងបញ្ហាផ្សេងៗក្នុងជីវិតបច្ចុប្បន្ន ដែលអ្នកកំពុងជួប។ បើសុបិនឃើញខ្លួនឯងចង់និយាយលេងសើចជាមួយឆ្មានោះបញ្ចាក់បានថា លាភសំណាងច្រើននឹងមករកអ្នកក្នុងពេលឆាប់ៗនេះ ៕
គ្រូ ណុប
ចុចអាន៖ឃើញស្ត្រីពោះធំក្នុងសុបិន ដូចនាំលាភ និងសំណាងល្អ មកឲ្យដល់ជីវិត
ចុចអាន៖យល់សប្ដិឃើញសត្វក្របី ប្រយ័ត្នមានគ្រោះអាក្រក់ ចូលមកយាយីក្នុងជីវិត

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ