វប្បធម៌ ជំនឿ
រុក្ខជាតិហុងស៊ុយ គេជឿថា ដាំក្នុងផ្ទះ ជួយបង្កើនសំណាងល្អ និងរីកចម្រើនផ្នែកអាជីព
ការស្វែងរកវត្ថុស័ក្ដិសិទ្ធិ ដើម្បីតុបតែងផ្ទះ ជារឿងមួយដែលមនុស្សជាច្រើនចាប់អារម្មណ៍។ ក្រៅពីរូបបដិមា រូបគំនូរ ឬអាងចិញ្ចឹមត្រី វត្ថុមួយទៀតដែលមិនអាចខ្វះបាន នោះគឺដើមឈើប្រណីត។
ការរកដើមឈើនាំលាភ មកតុបតែងផ្ទះ ដើម្បីជួយលើកកម្ពស់ការងារ និងលាភសំណាង ក៏ជារឿងគួរឲ្យចាប់អារម្មណ៍មួយទៀត។ គេជឿថា វាជារុក្ខជាតិដ៏មានសំណាង ដែលលើកកម្ពស់សេចក្ដីថ្លៃថ្នូរ និងកិត្តិយសដល់សមាជិកគ្រួសារ វាក៏មានអត្ថន័យល្អក្នុងន័យការងារផងដែរ។
១ ប្រទាល

ជាដើមឈើទំហំមធ្យម ស្លឹកមានរាងស្ដើង ហើយចុងស្លឹកគឺរាងស្រួច បើនិយាយពីអត្ថន័យ រុក្ខជាតិមួយប្រភេទនេះ គេនិយមដាំ ជាពិសេសនៅអាស៊ី ហើយជឿថា នាំសំណាងល្អ មានភាពរុងរឿងក្នុងការងារ។
២ ដើមផ្កាចំប៉ា

ជារុក្ខជាតិដែលមានអាយុកាលច្រើនឆ្នាំមកហើយ។ ផ្ការបស់វាតែងចេញស្ទើរតែពេញមួយឆ្នាំ និងមានក្លិនក្រអូប។ តាមជំនឿ ពេលដាំដើមចំប៉ានៅក្នុងផ្ទះនឹងនាំសំណាងល្អ លើកកម្ពស់ជីវភាពគ្រួសារ ឲ្យកាន់តែរុងរឿង និងមានសុភមង្គលពេញលេញ។
៣ ប្រទាលម្ជុលពេជ្រ

គឺជារុក្ខជាតិមានបន្លាមុតស្រួច ចេញផ្កាជាក្រុម ដែលមានពណ៌ចម្រុះយ៉ាងស្រស់ស្អាត រួមមាន ក្រហម ផ្កាឈូក ស លឿង ដោយជំនឿលើរុក្ខជាតិនេះ គឺគេជឿថា វានាំសំណាងល្អនិងហុងស៊ុយ បើមាននៅក្នុងផ្ទះ។ ជាពិសេសនឹងនាំមកសុភមង្គល ដល់អ្នកសមាជិកគ្រួសារនីមួយៗ ។
៤ ដើមចេក

ជារុក្ខជាតិមានរូបរាងធំៗ វាមានអត្ថប្រយោជន៍ជាច្រើនផ្នែក ទាំងផ្លែស្លឹកនិងដើម ដែលអាចយកមកធ្វើម្ហូបបាន។ នៅក្នុងអត្ថន័យ តាមជំនឿ ការដាំដើមចេកនៅខាងកើតផ្ទះ នឹងជួយការងារបានរលូនទៅមុខ។ ជាពិសេស បើមានសត្រូវមកប៉ងអាក្រក់ នោះនឹងខ្ចាត់ព្រាត់ទៅឆ្ងាយលែងមកទៀត៕
គ្រូ ណុប
ចុចអាន៖ឃ្លោក ចិន ហុងស៊ុយហៅលុយកាក់ បង្កើនលាភសំណាង និងអាយុយឺនយូរក្នុងគ្រួសារ
ចុចអាន៖បន្ទប់ឬកន្លែងធ្វើការងងឹត អាចនាំថាមពលអាក្រក់ចូលមក ហើយអំណាចនឹងនៅទ្រឹងថមថយកម្លាំង

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង