វប្បធម៌ ជំនឿ
សុបិនឃើញ ដើមដូង ផ្លែដូង ទឹកដូង តើមានអត្ថន័យយ៉ាងម៉េច?
សុបិនឃើញដូងបកស្រាយអាថ៌កំបាំងនៃជោគវាសនារបស់យើងពិតប្រាកដ។
បើឃើញដើមដូង មានន័យថា មានសុខភាពល្អនិងអាយុយឺនយូរ។ ប្រសិនបើឃើញផ្លែដូងច្រើននោះតំណាងឱ្យផ្លែផ្កានាំការងារលូន និងការរកទទួលទានមានបាន។

សុបិនឃើញដូងរលួយឬខូចនិងស្ងួតគ្មានទឹក បង្ហាញថាជីវិតសព្វថ្ងៃនេះកំពុងតែមានឧបសគ្គក៏ប្រាប់យើងឱ្យប្រុងប្រយ័ត្នចំពោះមិត្តភ័ក្ដិឬមនុស្សមួយចំនួន មនុស្សនៅក្នុងគ្រួសារ ដែលមិនស្រឡាញ់យើងអស់ពីចិត្ត។
សុបិនឃើញខ្លួនឯងបំបែកដូងបង្ហាញថា យើងមានអំណាចឥទ្ធិពល អាចយកឈ្នះលើជីវិតសព្វថ្ងៃនេះបាន ដោយសារតែកម្លាំងជំរុញចិត្តពីខាងក្នុងរបស់យើង។
សុបិនឃើញខ្លួនឯងកំពុងបំបែកដូងជាមួយស្ត្រីមានផ្ទៃពោះ នេះគឺជាសញ្ញានៃបុគ្គលិកលក្ខណៈ អាក្រក់ដែលមានគេចង់ធ្វើបាបយើង ឲ្យនឿយហត់និងឈឺចាប់។

សុបិនឃើញខ្លួនឯងកំពុងបេះផ្លែដូងហើយបែកញើសហត់នឿយយ៉ាងខ្លាំង នោះគឺជាសញ្ញាអាក្រក់ដែលតំណាងឱ្យការរងទុក្ខវេទនា និងការដាក់បណ្ដាសាពីនរណាម្នាក់។
សុបិនឃើញមនុស្សម្នាក់លួចដូងរបស់យើងមានន័យថា សត្រូវកំពុងព្យាយាមលួចជោគវាសនានិងយកភាពឯកជនរបស់យើង ធ្វើឱ្យគ្មានតម្លៃក្នុងជីវិត។
សុបិនឃើញថាមាននរណាម្នាក់កំពុងបំបែកដូងមានន័យថា សត្រូវកំពុងព្យាយាមបង្ក្រាបភាពរុងរឿងរបស់យើង នៅក្នុងជីវិតសព្វថ្ងៃនេះ។
សុបិនឃើញទឹកដូងមានន័យថា ប្រភពនៃកម្លាំងជំនឿនិងក្ដីសង្ឃឹមរបស់យើងគឺសកម្ម។ ហើយក៏កំពុងប្រាប់យើងថា មានអ្វីមួយដែលដែលយើងគួរតែស្វែងយល់អំពីជីវិតទំនាក់ទំនង អាពាហ៍ពិពាហ៍ឬគ្រួសារជាដើម។

បើអ្នកជំងឺសុបិនឃើញទទួលទានទឹកដូង បង្ហាញពីការមានប្រាជ្ញានិងសុខភាពល្អ។ ហើយជំងឺក៏បានធូរស្បើយដែរ។
សុបិនឃើញមនុស្សម្នាក់បានស្នើសុំឱ្យយើងផឹកទឹកដូង ហើយយើងផឹក មានន័យថាយើងនឹងរងទុក្ខហើយថយចុះការចងចាំ។ បើជាសិស្សហើយយល់សុបិនឃើញផឹកទឹកដូងវិញ គឺបង្ហាញពីការរៀនសូត្រល្អប្រសើរជាងមុន។
សុបិនឃើញដើមដូងដែលគ្មានផ្លែ បង្ហាញថាមានការងារដែលយើងបានខិតខំកន្លងមកនឹងចេញជាផ្លែផ្កាឆាប់ៗនេះ។
សុបិនឃើញឃើញមនុស្សម្នាក់កំពុងព្យាយាមឡើងលើដើមដូង ប៉ុន្តែគាត់បានធ្លាក់ហើយស្លាប់បង្ហាញថាសត្រូវកំពុងព្យាយាមរឹតត្បិតយើងពីការទាញយកពីប្រភពនៃសិរីល្អរបស់យើង។
សុបិនឃើញទិញដូង បង្ហាញថា មានកម្លាំងដែលកំពុងព្យាយាមជ្រៀតចូលក្នុងជីវិតរបស់យើង។ អាចក្លាយជាបញ្ហានៅពេលយើងយកដូងទៅផ្ទះ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
ចុចអាន៖ បកស្រាយអត្ថន័យសុបិនដែលមិនគួរព្រងើយកន្តើយ
ចុចអាន៖ សុបិនឃើញឡានពណ៌ស តំណាងឱ្យភាពរីកចម្រើននៃអាជីព ឡានខ្មៅ ទទួលបានបុណ្យស័ក្តិ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ