Connect with us

វប្បធម៌ ជំនឿ

សុបិន​ឃើញ​ ដើមដូង ផ្លែដូង ទឹកដូង​​ តើ​មាន​អត្ថន័យ​យ៉ាងម៉េច?

បានផុស

នៅ

សុបិន​ឃើញ​ដូងបកស្រាយ​អាថ៌កំបាំង​នៃ​ជោគវាសនា​របស់​យើងពិតប្រាកដ។

បើ​ឃើញ​ដើមដូង ​មានន័យថា​ មាន​សុខភាព​ល្អ​និង​អាយុ​យឺនយូរ។ ប្រសិន​បើ​ឃើញ​ផ្លែ​ដូង​ច្រើន​នោះ​តំណាង​ឱ្យ​ផ្លែផ្កានាំការងារលូន និង​ការរកទទួលទានមានបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​ដូង​រលួយ​ឬ​ខូច​និង​ស្ងួតគ្មាន​ទឹក ​​បង្ហាញ​ថា​ជីវិត​សព្វថ្ងៃ​នេះ​កំពុង​តែ​មាន​ឧបសគ្គ​​ក៏​ប្រាប់​យើង​ឱ្យ​ប្រុងប្រយ័ត្ន​ចំពោះ​មិត្តភ័ក្ដិ​ឬ​មនុស្ស​មួយ​ចំនួន​ មនុស្ស​នៅ​ក្នុង​គ្រួសារ ​ដែល​មិន​ស្រឡាញ់​យើង​អស់​ពី​ចិត្ត។

សុបិន​ឃើញ​ខ្លួនឯង​បំបែក​ដូង​បង្ហាញ​ថា​ យើង​មាន​អំណាច​ឥទ្ធិពល​ អាច​យក​ឈ្នះ​លើ​ជីវិត​សព្វថ្ងៃ​នេះ​បាន​ ដោយសារតែ​កម្លាំង​ជំរុញ​ចិត្ត​ពី​ខាងក្នុង​របស់​យើង។

សុបិន​ឃើញ​ខ្លួនឯង​កំពុង​បំបែក​ដូង​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​ នេះ​គឺ​ជា​សញ្ញា​នៃ​បុគ្គលិក​លក្ខណៈ អាក្រក់​ដែល​មាន​គេ​ចង់​​ធ្វើបាប​យើង ឲ្យ​នឿយហត់​និង​ឈឺចាប់។

សុបិន​ឃើញ​ខ្លួនឯង​កំពុង​បេះ​ផ្លែ​ដូង​ហើយ​បែកញើស​ហត់នឿយ​យ៉ាង​ខ្លាំង​ នោះ​គឺ​ជា​សញ្ញា​អាក្រក់​ដែល​តំណាង​ឱ្យ​ការ​រងទុក្ខ​វេទនា​ និង​ការ​ដាក់​បណ្ដាសា​ពី​នរណា​ម្នាក់។

សុបិន​ឃើញ​មនុស្ស​ម្នាក់​លួច​ដូង​របស់​យើង​មានន័យថា​ សត្រូវ​កំពុង​ព្យាយាម​លួច​ជោគវាសនា​និង​យក​ភាព​ឯកជន​របស់​យើង ​ធ្វើ​ឱ្យ​គ្មាន​តម្លៃ​ក្នុង​ជីវិត។

សុបិន​ឃើញ​ថា​មាន​នរណា​ម្នាក់​កំពុង​បំបែក​ដូង​មាន​ន័យ​ថា ​សត្រូវ​កំពុង​ព្យាយាម​បង្ក្រាប​ភាព​រុងរឿង​របស់​យើង​  នៅ​ក្នុង​ជីវិត​សព្វថ្ងៃ​នេះ។

សុបិន​ឃើញ​ទឹកដូង​មានន័យថា​ ប្រភព​នៃ​កម្លាំង​ជំនឿ​និង​ក្ដី​សង្ឃឹម​របស់​យើង​គឺ​សកម្ម។ ហើយ​ក៏​កំពុង​ប្រាប់​យើង​ថា​ មាន​អ្វីមួយ​ដែល​ដែល​យើង​គួរ​តែ​ស្វែងយល់​អំពី​ជីវិត​ទំនាក់ទំនង អាពាហ៍ពិពាហ៍​ឬ​គ្រួសារ​ជាដើម។

បើ​អ្នក​ជំងឺ​សុបិន​ឃើញ​ទទួលទាន​ទឹកដូង​ បង្ហាញ​ពី​ការ​មាន​ប្រាជ្ញា​និង​សុខភាព​ល្អ។ ហើយ​ជំងឺ​ក៏​បាន​ធូរស្បើយ​ដែរ។

សុបិន​ឃើញ​មនុស្ស​ម្នាក់​បាន​ស្នើសុំ​ឱ្យ​យើង​ផឹក​ទឹកដូង ​ហើយ​យើង​ផឹក​ ​មានន័យថា​យើង​នឹង​រងទុក្ខ​ហើយ​ថយ​ចុះ​ការ​ចងចាំ។ បើ​ជា​សិស្ស​ហើយ​យល់​សុបិន​ឃើញ​ផឹកទឹក​ដូង​វិញ​ គឺ​បង្ហាញ​ពី​ការ​រៀន​សូត្រ​ល្អ​ប្រសើរ​ជាង​មុន។

សុបិន​ឃើញ​ដើមដូង​ដែល​គ្មាន​ផ្លែ​ បង្ហាញ​ថា​មាន​ការងារ​ដែល​យើង​បាន​ខិតខំ​កន្លង​មក​នឹង​ចេញ​ជា​ផ្លែផ្កា​ឆាប់ៗ​នេះ។

សុបិន​ឃើញ​ឃើញ​មនុស្ស​ម្នាក់​កំពុង​ព្យាយាម​ឡើង​លើ​ដើមដូង​ ប៉ុន្តែ​គាត់​បាន​ធ្លាក់​ហើយ​ស្លាប់​បង្ហាញ​ថា​សត្រូវ​កំពុង​ព្យាយាម​រឹតត្បិត​យើង​ពី​ការ​ទាញ​យក​ពី​ប្រភព​នៃ​សិរី​ល្អ​របស់​យើង។

សុបិន​ឃើញ​ទិញ​ដូង​​ ​បង្ហាញ​ថា​ មាន​កម្លាំង​ដែល​កំពុង​ព្យាយាម​ជ្រៀត​ចូល​ក្នុង​ជីវិត​របស់​យើង។ ​អាច​ក្លាយ​ជា​បញ្ហា​នៅ​ពេល​យើង​យក​ដូង​ទៅ​ផ្ទះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖ បកស្រាយ​អត្ថន័យសុបិន​ដែល​មិន​គួរ​ព្រងើយ​កន្តើយ

ចុចអាន៖ សុបិនឃើញ​ឡាន​ពណ៌ស តំណាង​ឱ្យភាពរីកចម្រើន​នៃ​អាជីព ឡានខ្មៅ ទទួលបានបុណ្យស័ក្តិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម