Connect with us

វប្បធម៌ ជំនឿ

វិធី​ ១០​ យ៉ាង​ ជួយបង្កើន​បុណ្យ​កុសលឲ្យ​ខ្លួន​ឯង​ និងអ្នកជុំវិញ

បានផុស

នៅ

ការធ្វើបុណ្យ យើងអាចធ្វើទៅបានច្រើនប្រភេទ មិនថាជាការរក្សាសិល ឲ្យទានដល់អ្នក​ក្រខ្សត់ ​ឬ​ស្ដាប់​ធម៌​ទេសនា​យ៉ាង​ណា​នោះ​ទេ។

បុណ្យ​កុសល​ទាំង ១០ ដែល​អាច​អនុវត្ត​បាន ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​មាន​ដូច​ខាងក្រោម​ ៖

ឲ្យ​ទាន​ដល់​អ្នក​ក្រខ្សត់​ជាង​ខ្លួន ជួយ​លុប​បំបាត់​ភាព​អាត្មានិយម មិន​ជាប់​នឹង​វត្ថុ និង​ដឹង​ពី​របៀប​ចែករំលែក សូម​ឲ្យ​វត្ថុ​ដែល​យើង​ឲ្យ​ ជា​ប្រយោជន៍​ដល់​អ្នក​ដទៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រក្សា​សិក្ខាបទ​ គឺ​ជា​ការ​បដិបត្តិ​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់។ អ្វី​ដែល​សំខាន់​បំផុត​ គឺ​កុំ​រំលោភ​បំពាន​លើ​នរណា​ម្នាក់។ ចេះ​ធ្វើ​ចិត្ត​ទូលាយ​ ដើម្បី​ផ្សព្វផ្សាយ​ដល់​អ្នក​ដទៃផ្សេងទៀត។

បច្ចេកទេសវិប្បសនា អភិវឌ្ឍ​ចិត្ត និង​បញ្ញា ដើម្បី​បង្កើត​អារម្មណ៍​សន្តិភាព ចេះ​កាត់ចិត្ត មើល​តម្លៃ​នៅ​ក្នុង​វត្ថុ ជា​ការពិត​ទាំងអស់។ ជាពិសេសកុំឲ្យចិត្តនៅមានការច្រណែនស្នានីស ហើយមានតែអំពើល្អជានិច្ច។

ចេះ​បន្ទាប​ខ្លួន ​នឹងធ្វើឲ្យមនុស្ស ចេះគោរព​គ្នា​ទៅវិញ​ទៅមក ទាំង​ក្នុង​គំនិត និង​ការ​បញ្ចេញ​មតិ​ចំពោះ​បុគ្គល និង​សង្គម​ផ្សេងៗ​គ្នា។

ជួយ​សហគមន៍​ជុំវិញ ត្រូវ​លះបង់​រូបកាយ និង​ព្រលឹង ដើម្បី​ប្រយោជន៍​រួម សម្រាប់​ជា​ប្រយោជន៍​ដល់​អ្នក​ដែល​នឹង​ត្រូវ​ទទួល​បាន។

អនុញ្ញាត​ឲ្យ​អ្នកដទៃ​ចូលរួម​បុណ្យ​ជាមួយ​យើង ចូលរួម​ជាមួយ​អ្នកដទៃ​ក្នុង​សកម្មភាព មតិយោបល់ នេះ​រួម​បញ្ចូល​ទាំង​ការ​ឧទ្ទិស​កុសល ​ដល់​អ្នក​ដែល​បាន​ចែក​ឋាន​ទៅដែរ។

ទទួល​យក​និង​រីករាយ​ក្នុង​ការ​ធ្វើ​ល្អ ចូរ​រីករាយ សរសើរ ឬ​​បុណ្យ​ដល់​អ្នក​ដទៃ បើ​យើង​ឃើញ​ថា​អ្វី​ដែល​គាត់​ធ្វើ​ គឺ​ត្រឹម​ត្រូវ ដោយ​មិន​បំពាន​លើ​នរណា​ម្នាក់។ នោះ​ក៏​បាន​បុណ្យ​ច្រើន​អនេក​ផង​ដែរ។

ស្ដាប់​ព្រះធម៌ទេសនា ការ​ស្ដាប់​ព្រះធម៌ ឬ​ស្ដាប់​ព្រះធម៌ សូម​ឲ្យ​អ្វី​ដែល​យើង​ឮ​មាន​ប្រយោជន៍​ទាំង​ខ្លួន​យើង​ និង​អ្នក​ជុំវិញ ហើយ​នាំ​ឲ្យ​ជីវិត​ជួប​តែ​សេចក្ដី​សុខផ្លូវចិត្ត និងផ្លូវកាយ។

សំដែង​ធម៌​ដល់​អ្នក​ផ្សេង​ ការ​ផ្ដល់​គំនិត​ល្អៗ​ដល់​អ្នក​ដទៃ​ ប្រៀប​ដូច​ជា​ការ​បង្កើត​កុសល​ ដោយ​ការ​ផ្សព្វផ្សាយ​ចំណេះដឹង​ល្អ​ៗ។

បង្កើត​មតិ​ត្រឹមត្រូវ និង​សមរម្យ​ក្នុង​ខ្លួន ​កុំ​ប្រកាន់​ចិត្ត​រឹងរូស កុំ​ប្រកាន់​គំនិត​ខ្លួនឯង ស្ដាប់​អ្នក​ដទៃ​ខ្លះ កែ​គំនិត និង​យល់​ត្រូវ​តាម​ក្បួន គិត​ល្អ គិត​ត្រូវ៕

គ្រូ ណុប

ចុចអាន៖រុក្ខជាតិ ៥ ប្រភេទ ជួយបង្កើនស្នេហា ឲ្យស្អិតរមួត និងទាក់ទាញគេអាណិតស្រលាញ់ច្រើន

ចុចអាន៖បកស្រាយសុបិនឃើញមនុស្សចាស់ ឬឲ្យរបស់របរចម្លែក តើអត្ថន័យដូចម្ដេច?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៧ ម៉ោង មុន

គម្រោង បុរី ឡេង ណាវ៉ាត្រា 6A គិតត្រឹមថ្ងៃនេះ បានសាងសង់ដោះស្រាយ នឹងបញ្ចប់សរុប 3172 ផ្ទះហើយ

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យ​ដែល​ឆក់​កាបូប​ពី គូដណ្តឹងលោក Chris អាច​ជាប់​ទោសជាប់ពន្ធនាគារ២០ឆ្នាំ ដោយសារ​តែមិនរាងចាល

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី ឱ្យសិក្សារៀបចំផ្ដល់មេដាយ ដល់គ្រូបង្រៀនជាប់កិច្ចសន្យា ខណៈកន្លងមកអាចបានត្រឹមបណ្ណសសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋបាលខេត្តត្បូងឃ្មុំ ស្វាគមន៍ពលរដ្ឋខ្មែរក្រៅប្រទេស ដែលមកទស្សនាព្រំដែន កម្ពុជា-វៀតណាម

ព័ត៌មានជាតិ១០ ម៉ោង មុន

កង្វះបុគ្គលិកនៅរដ្ឋបាលក្រុង​ស្រុក៖ សម្ដេចធិបតី ឱ្យផ្ទេរចេញពីមន្ទីរក្រសួងស្ថាប័ន ក្រោមរូបភាពស្ម័គ្រចិត្ត

ព័ត៌មានជាតិ១៦ ម៉ោង មុន

អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥

ក្រុងបាត់ដំបង
សន្តិសុខសង្គម២១ ម៉ោង មុន

នគរបាលស្រុកគាស់ក្រឡ ឃាត់ខ្លួនមន្ត្រីសាលាក្រុងបាត់ដំបងម្នាក់ ពាក់ព័ន្ធករណីចោរកម្ម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិក ឆ្លើយតបចុកៗ ទៅអ្នកនយោបាយបារាំង​ ដែលទាមទារ​ឲ្យ​​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

លោក ត្រាំ នឹង​បញ្ចេញ​ឯកសារ​សម្ងាត់​ចំនួន ៨០ ០០០​ទំព័រ ពាក់ព័ន្ធ​នឹង​រឿង​ក្ដី​ធ្វើ​ឃាត​លោក Kennedy

Sokha Hotels

ព័ត៌មានពេញនិយម