Connect with us

វប្បធម៌ ជំនឿ

ហុងស៊ុយក្នុងផ្ទះ​ដែល​មនុស្ស​គ្រប់គ្នា​តែង​ទម្លាប់​ធ្វើ​ខុស​មក​រហូត

បានផុស

នៅ

ជា​ទូទៅ​ទាំង​យើង​ទាំង​គេ ​ដាក់​ហុងស៊ុយ​ផ្ទះ​តាមទម្លាប់តគ្នា មិនសូវគិតឲ្យ​បាន​ត្រឹមត្រូវ​ឡើយ ព្រោះមិនដឹងក្បួន។

តើ​អ្វី​​ខ្លះ​ដែលជា​​ទម្លាប់​ធ្វើ​ខុស​ ជាមួយ​ក្បួន​ហុងស៊ុយ​?

រក្សា​រុក្ខជាតិ​ស្វិតក្រៀម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​ជំនាញ​ហុងស៊ុយ​និង​ជា​ស្ថាបនិក​ក្រុមហ៊ុន​ថាមពល Muse បាន​ប្រាប់ MyDomaine ថា “ ខ្ញុំ​សូម​ណែនាំ​ម្ចាស់​ផ្ទះ​ឲ្យ​បោះ​រុក្ខជាតិ​ដែល​ងាប់​ចោល ” ។ រុក្ខជាតិ​ដែល​មិន​មាន​សុខភាព​ល្អ​ អាច​បង្កើត​ឱ្យ​មាន​សភាព​ទ្រុឌទ្រោម​ ហើយ​ចង្អុល​បង្ហាញ​ពី​កង្វះ​សុខភាព​សមាជិក​ក្នុង​ផ្ទះ។ វា​នឹង​ប្រែ​ជីវិត​យើង​តាម​របៀប​ផ្សេងៗ​គ្នា មិន​ថា​នៅ​ក្នុង​ទំនាក់ទំនង ​អាជីព​ឬ​សុខភាព​រាងកាយ​នោះ​ទេ។

ជឿ​ឬ​មិន​ជឿ​គឺ​អាស្រ័យ​លើ​យើង​ខ្លួនឯង​ ព្រោះ​ក្បួន​ហុងស៊ុយ​ទាំង​នេះ​គឺ​ជា​ក្បួន​របស់​ជនជាតិ​ចិន​ពី​បុរាណ ​ដែល​តែង​មាន​ជំនឿ​ជឿ​លើ​រុក្ខជាតិ​ដែល​ងាប់​មិន​មាន​សុខភាព​ល្អ​ គឺ​ពួកគេ​តែង​តែង​បោះចោល​ ហើយ​ជំនួស​ឲ្យ​រុក្ខជាតិ​ថ្មី​ល្អ​ជាង​មុន។

តុបតែង​អំណោយ ហើយ​ខ្លួនមិន​ចូលចិត្ត​

គ្មាន​អ្វី​ដែល​រារាំង​ថាមពល​ច្រើន​ជាង​​អ្វី​ដែល​យើង​មិនចង់​នាំ​ចូលមក​ក្នុង​ជីវិត​របស់​យើង​ឡើយ។ ដូច្នេះ​ត្រូវ​ប្រាកដ​ថា​ការ​តុបតែង​ធ្វើឲ្យ​អារម្មណ៍​អ្នក​រស់នៅ​ក្នុង​ផ្ទះ​មាន​សន្តិភាព​ មាន​សុភមង្គល​ សេចក្ដី​អំណរ ​ឬ​អ្វី​ដែល​ចង់​បាន​និង​ទាក់ទាញ​ថាមពល​ទាំងនោះ​មក។

​បំណែក​ទាំងនោះ​មាន​សារៈសំខាន់​ណាស់​ ​ថា​រូបថត​របស់​ក្រុម​គ្រួសារ​របស់​យើង ​វត្ថុ​ដែល​មាន​មនោសញ្ចេតនា​ ឬ​បំណែក​សិល្បៈ​ទេ។

អ្នក​ជំនាញ​ហុងស៊ុយ Laura Cerrano បាន​និយាយ​ថា “ នៅ​ពេល​យើង​ឃើញ​របស់​ទាំង​នេះ ​យើង​គួរ​តែ​មាន​អារម្មណ៍​រីករាយ​នៃ​សមិទ្ធផល ​ការ​ចង់​ដឹង​ចង់​ឃើញ​ឬ​ការ​ផ្សងព្រេង” ។ ជាទូទៅ​បរិស្ថាន​របស់​យើង​តែងតែ​ជះ​ឥទ្ធិពល​មក​លើ​យើង​ជានិច្ច។

ទុកចោលទីធ្លាផ្ទះឲ្យទំនេរ​ល្ហលេ្ហវ​

កន្លែង​ទំនេរ​គួរ​តែ​មាន​របស់​តម្កល់​ខ្លះ ​ដូចជា​ថូផ្កា ​ឬ​ឧបករណ៍​តាំង​លម្អឲ្យ​មាន​សោភ័ណភាពឬរូបថត រូបទេសភាព គំនូរសប្បាយៗ។ល។

មិនសម្អាតបន្ទប់ដាក់អីវ៉ាន់

​របស់​ប្រើប្រាស់​ចាស់ៗ​ ​គួរ​បោះចោល​ឬ​ប្រគល់​បរិច្ចាគ​ទៅកាន់​មណ្ឌល​ផ្សេងៗ​ ព្រោះ​អ្វីៗ​ដែល​យើង​លែង​ត្រូវ​ការ​ យើងនឹង​មិនដែលប្រើទៀតនោះទេ ហើយ​អ្នកផ្សេងអាចត្រូវការ​វា។ ចាប់ផ្ដើម​បោស​សម្អាត​បន្ទប់គេង​ ចន្លោះគៀន​ជញ្ជាំង​ ធ្នើរ​ និង​តំបន់​ផ្សេង​ទៀត​នៃ​ផ្ទះ​របស់​យើង​ដែល​កកកុញ​ដោយ​ធូលី។

ចំណាំ៖ ទោះបី​ជា​មាន​អ្នក​ខ្លះ​មិន​សូវ​ជឿ​លើ​អត្ថប្រយោជន៍​នៃ​ក្បួន​ហុងស៊ុយ​ក៏​ដោយ ​ក៏​ផ្ទះ​របស់​យើង​ប្រាកដជា​មាន​ផាសុកភាព​​ជាង​មុន​ ហើយ​អារម្មណ៍​របស់​ម្ចាស់​ផ្ទះ​ ក៏​រីករាយ​និង​មាន​សុភមង្គល ​បើសិនយើងយល់ដឹងពី​អត្ថប្រយោជន៏​នៃក្បួនហុងស៊ុយទាំងនោះ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ឃ្លោក Wu Lou ហុងស៊ុយល្អ​ផុតលេខ​ ការពារ​​សុខភាព និងអាយុជីវិត​

ចុចអាន៖ ស្វែងយល់រូបគំនូរសេះ​តាម​ក្បួន​ហុងស៊ុយ លើក​រាសី​មនុស្សឲ្យ​​ជោគជ័យ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

UN៖ ក្រោយអាមេរិកបន្ថយជំនួយ មនុស្សជាង ៤ លាននាក់អាចស្លាប់ដោយសារអេដស៍នៅឆ្នាំ ២០២៩

ព័ត៌មានអន្ដរជាតិ៤៨ វិនាទី មុន

ភ្នាក់ងារ​ចារកម្ម​ជាន់​ខ្ពស់​អ៊ុយក្រែន ​ត្រូវ​បាន​គេ​បាញ់​សម្លាប់​នៅ​រដ្ឋធានី​កៀវ

សេដ្ឋកិច្ច២ នាទីutes មុន

អាមេរិកជាទីផ្សារនាំចេញធំបំផុត របស់កម្ពុជា ដោយមានទំហំទឹកប្រាក់ជាង ៥,៥ ពាន់លានដុល្លារ នៅឆមាសទី១

ព័ត៌មានជាតិ២១ នាទីutes មុន

គម្រោងអភិវឌ្ឍន៍ដីលំនៅឋាន «មរតកឆ្មាបាត់» ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ប្រកាសសម្ពោធបើកលក់ជាផ្លូវការ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

បុរសចិន ​វ័យ​២៧​ឆ្នាំ​ម្នាក់ ​ដាច់​សរសៃ​ឈាម​ខួរក្បាល​ ក្រោយម៉ាស្សា​​ ក និង​ស្មា​

កងការពារអាកាស
ព័ត៌មានជាតិ១៨ ម៉ោង មុន

រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាស​មក​បង្កើត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

បាក់ស្ពាននៅរដ្ឋ Gujarat ប្រទេសឥណ្ឌាសម្លាប់មនុស្ស​យ៉ាងតិច ៩ នាក់

សន្តិសុខសង្គម២៣ ម៉ោង មុន

ព័ត៌មានបឋម ៖ ប្រទះឃើញសពបុរសម្នាក់ រួមជាមួយដំបងឈើប្រឡាក់ឈាម ក្នុងចំណុចដីឡូត៍ ១ កន្លែង នៅខណ្ឌជ្រោយចង្វារ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

ព័ត៌មានជាតិ១៧ ម៉ោង មុន

ស្ពានអាកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី ១១ កក្កដា ស្អែកនេះហើយ

Sokha Hotels

ព័ត៌មានពេញនិយម