វប្បធម៌ ជំនឿ
ក្អែប ក្នុងសុបិន សំដៅដល់លាភសំណាង ពីមនុស្សភេទផ្ទុយ
កាលបើសុបិនឃើញក្អែប តាមជំនឿមិនមែនមាន័យថា សុទ្ធតែអាក្រក់នោះទេ។ ហោចណាស់ក្នុងន័យនេះ គឺសំដៅដល់អភូតហេតុ ឬលាភសំណាងមនុស្សភេទផ្ទុយ យកមកឲ្យដល់កន្លែងក៏មាន។

សុបិនឃើញក្អែប
បកស្រាយថា អ្វីដែលអ្នកគិត ឬអ្វីដែលកំពុងធ្វើ អាចនឹងជួបឧបសគ្គ ឬជាប់គាំងនៅទ្រឹង។ ដូច្នេះ ចូរប្រញាប់រកដំណោះស្រាយឲ្យបានកាន់តែឆាប់ គឺល្អបំផុត។
សុបិនថាសត្វក្អែបខាំ
បញ្ជាក់ថា អ្នកអាចទទួលបានសំណាងពីមនុស្សពេញវ័យ ដែលមកពីចម្ងាយ។ ប៉ុន្តែចូរបកប្រយ័ត្នប្រយែង ហើយតាំងចិត្ត ទទួលអ្វីដែលកើតឡើង។
សុបិនឃើញសត្វក្អែបជាច្រើន
បានន័យថា អាចទទួលបានសំណាងពីភេទផ្ទុយ។ ដែលសំណាងនោះ អាចជាការរកស៊ីជាមួយគ្នា ឬការចូលហ៊ុនណាមួយ ដែលមានមកជាយូរហើយ។

សុបិនចង់សម្លាប់សត្វក្អែប
បញ្ជាក់ថា ក្នុងអំឡុងពេលនេះ នឹងមានមនុស្សចម្លែក អាចនាំមកនូវបញ្ហា ឬធ្វើឲ្យអ្នកមានអារម្មណ៍សោកសៅ ឬមានមន្ទិលដោះស្រាយមិនចេញ។
យ៉ាងណាមិញ នេះគ្រាន់តែជាសុបិននោះទេ ចំពោះទិដ្ធភាពខាងក្រៅយ៉ាងណា គឺអាស្រ័យលើទង្វើ និងកាយវិការបុគ្គលដែលធ្វើប៉ុណ្ណោះឯង៕
គ្រូ ណុប
ចុចអាន៖បកស្រាយសុបិនឃើញមនុស្សចាស់ ឬឲ្យរបស់របរចម្លែក តើអត្ថន័យដូចម្ដេច?
ចុចអាន៖សេះក្នុងសុបិន អត្ថន័យសំដៅដល់អាជីពកាន់តែរីកចម្រើន និងសំណាងល្អនាពេលខាងមុខ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?