Connect with us

វប្បធម៌ ជំនឿ

ហោរាសាស្ត្រ ២០២២ ចំពោះមនុស្សឆ្នាំ «ច» នឹង​មានទំនាយដូច្នេះថា….

បានផុស

នៅ

ជោគវាសនាមនុស្ស​ឆ្នាំច នៅឆ្នាំ ២០២២ មានលាភសំណាងច្រើនជាងឆ្នាំមុន ទោះបីជាពួកគេអាចប្រឈមមុខនឹងបញ្ហានានាក៏ដោយក៏នឹងទំនួលខុសត្រូវបានល្អដោយវាងវៃ។ ចាប់ពីឆ្នាំ២០២២ រហូត​ដល់ឆ្នាំ​២០២៨ ពួកគេនឹងមាន​គ្រោះធំ​មួយ ប៉ុន្តែដោយភាពឆ្លាតវៃនិងទំនួលខុសត្រូវខ្ពស់ ពួកគេនឹងដោះស្រាយបានប្រសើរ។

អាជីព

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងទៅតាមការទស្សន៍ទាយជោគវាសនាការងារសង្គម​របស់មនុស្ស​ឆ្នាំច គឺនៅឆ្នាំ ២០២២ ជោគជ័យនៅកន្លែងធ្វើការរកស៊ី គឺភាគច្រើនដោយសារតែការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃល្អៗ​។ ដោយសារពួកគេអាចទទួលបានគំនិតថ្មី និងការបោះដៃជួយ ក៏បង្កើនល្បឿននៃការបញ្ចប់ផែនការ។ វ័យកាន់តែចាស់ ពួកគេនឹងទទួលបានការតម្លើងឋានៈឬឱ្យតម្លៃសង្គម​ធំឡើង ព្រោះពួកគេ​បានអភិវឌ្ឍខ្លួនជាមួយចំណេះដឹងមិនឈប់ឈរ ដូច្នេះគ្មាន​អ្វីរារាំងពួកគេបានទេ។

ទ្រព្យសម្បត្តិ

ប្រាក់ចំណេញជាក់លាក់ប្រាក់ចំណូលមានស្ថេរភាពទ្រព្យសម្បត្តិរបស់ពួកគេគឺល្អណាស់នៅក្នុងឆ្នាំ ២០២២ ដោយច ភេទប្រុសអាចបានសាច់ញាតិជូនរង្វាន់ធំ ចំណែក​ភេទស្រីមាន​ចំណូលដោយបាតដៃខ្លួនឯង។ មនុស្សកើតឆ្នាំនេះ តែងតែខិតខំធ្វើការ បើ​នឹងបើកអាជីវកម្មណាក្តីរមែងតែង​រកប្រាក់ចំណេញច្រើន ដូច្នេះកុំឱ្យឱកាស​រំលងទៅ។

ដៃគូសហការ

DOG Yearly Horoscope 2022 – Feng Shui Prediction for Money & Finance |  KnowInsiders

គួរ​យកមនុស្ស​ឆ្នាំ ចដូចគ្នាឬ រកា ជាគូជីវិត យកមនុស្ស​ឆ្នាំម្សាញ់ និងមមែ មកបម្រើ យកមនុស្ស​ឆ្នាំថោះ និងខ្លា រកស៊ីជាមួយ។

ការវិនិយោគ

អាចវិនិយោគក្នុងឧស្សាហកម្មដែលមានសក្តានុពលត្រូវជោគខ្លួន​ដូចជា ភោជនីយដ្ឋាន ហាងសម្រស់ ដីធ្លី និងផ្នែក​ទំនាក់ទំនង (Media) ដែល​អាចនឹងមានប្រាក់ចំណូលទ្វេដងនៅពេញឆ្នាំ២០២២​ ដល់២០២៤​។

គូស្រករ

ពួកគេជាមនុស្សមានទំនាក់ទំនងជាប់លាប់ ​ហើយបើលោត្រូវបរាជ័យឈានដល់ការ​លះលែងគឺមានតែនៅម្នាក់ឯង មិនយកជាថ្មីងាយៗឡើយ៕

អត្ថបទ៖ សន្យា

ចុចអាន៖ អ្នកកើតឆ្នាំ «ថោះ» រាសីចក្រឆ្នាំនេះ មិនសូវសមប្រកប ព្រោះ….

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១០ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម