វប្បធម៌ ជំនឿ
ជំនឿផ្លូវងងឹត ៥យ៉ាង គេហាមប្រាមមិនឱ្យធ្វើនៅថ្ងៃអង្គារ
តាំងពីបុរាណកាលមកជំនឿពាក់ព័ន្ធជាមួយនឹងថ្ងៃអង្គារ នៅតែមានមនុស្សជឿតាម និងប្រណិប័តមកតៗគ្នា ទោះបីជាវិទ្យាសាស្ត្រជឿនលឿនយ៉ាងណាក្ដី។ ថ្ងៃអង្គារ ត្រូវបានមនុស្សជំនាន់មុន ប្រកាន់ត្រណមមួយចំនួន ព្រោះតែជឿជាក់ថា បើល្មើសកាលណា នោះអាចនាំរឿងក្ដៅក្រហាយដល់ជីវិតភ្លាមៗ។

កន្លងមក យើងតែងតែបានឮជារឿយៗថា ថ្ងៃអង្គារ ជាថ្ងៃរឹង និងអពមង្គលជាងថ្ងៃណាៗទាំងអស់ ដែលក្នុងនោះចាស់ៗតែងហាមប្រាមកូនចៅមិនឱ្យធ្វើរឿងមួយចំនួនដូចជា៖
១. កុំប្រើរបស់ថ្មី ឬស្លៀកពាក់សម្លៀកបំពាក់ថ្មី នៅថ្ងៃអង្គារ ព្រោះនឹងមានជម្លោះពាក្យសម្តីជាមួយសង្សា។
២. មិនត្រូវកាត់សក់នៅថ្ងៃអង្គារនោះទេ ព្រោះនឹងមានតែរឿងទុក្ខព្រួយ និងរឿងទឹកភ្នែក។
៣. ហាមទិញកន្សែងដៃ ឬវត្ថុណាស្រដៀងនឹងវត្ថុជូតទឹកភ្នែកជូនបុគ្គលកើតនៅថ្ងៃអង្គារ៍ ព្រោះរបស់ទាំងនោះតំណាងឲ្យអារម្មណ៍ឈឺចាប់គ្រប់ពេលសម្រាប់អ្នកទទួល។
៤. បុគ្គលណាកើតថ្ងៃអង្គារ៍ មិនត្រូវប្រើលេខទូរសព្ទដែលមានលេខ ២ ឬផលបូកស្មើ ២ នោះទេ ព្រោះលេខនេះ ជាលេខឆុង ពុំផ្ដល់នូវភាពរីកចម្រើន។
៥. មិនគួរបូជាសពនៅថ្ងៃអង្គារទេ ព្រោះគេជឿថា ព្រលឹងអ្នកស្លាប់នៅតែវិលវល់ក្នុងឋានមនុស្សលោក ហើយវាក៏ជាថ្ងៃនាំគ្រោះ ឬជំងឺតម្កាត់ដល់សាច់ញាតិ និងអ្នកដែលចូលរួមហែរសព។
យ៉ាងណាមិញ បើយោងតាមសៀវភៅក្បួនតម្រាសាស្ត្រ មនុស្សកើតថ្ងៃអង្គារ ជាមនុស្សមានជោគវាសនាល្អ ចេះអភិវឌ្ឍខ្លួនឱ្យប្រពៃជានិច្ច និងអាចសាងទ្រព្យដោយដៃឯង ព្រមទាំងអាចជាទីពឹងពំនាក់នៃអ្នកដទៃបានផងដែរ។
ចំពោះអ្នកចង់ទិញម៉ូតូថ្មី ឬរថយន្តថ្មី នៅថ្ងៃអង្គារ តាមជំនឿជនជាតិចិន ជឿថា លាភសក្ការៈនឹងកើនច្រើនជានិច្ច ហើយក៏រក្សាទ្រព្យសម្បត្ដិគង់វង្សបានល្អ។ វាក៏ជាថ្ងៃដែលសម្បូរអ្នកផងរាប់រក គ្រាន់តែពឹងពាក់គេវិញពិបាកបន្តិច។
មួយវិញទៀតត្បិតតែពណ៌សម្លៀកបំពាក់ប្រពៃណីខ្មែរសម្រាប់ថ្ងៃទាំង៧ ដែលថ្ងៃអង្គារត្រូវជាមួយនឹងពណ៌ស្វាយក៏ពិតមែន ប៉ុន្តែចំពោះបុគ្គលដែលមានកំណើតចំថ្ងៃនេះ ត្រូវប្រើពណ៌ក្រហម និងពណ៌ក្រហមជាំ ទើបជាពណ៌ត្រូវធាតុសំណាងខ្លាំង ឬមានហុងស៊ុយខ្ពស់៕
អត្ថបទ៖ សន្យា
ចុចអាន៖ ត្រណម ៣យ៉ាង គេចៀសធ្វើនៅថ្ងៃពុធ ព្រោះអាចនាំគ្រោះថ្នាក់ ឬស៊យដល់ជីវិត
ចុចអាន៖ ធាតុ ឈើ ភ្លើង ដី មាស និង ទឹក គួរធ្វើដូច្នេះ សម្រាប់ឆ្នាំ ២០២២ ដើម្បីនាំសិរីសួស្ដីដល់ជីវិត

-
សន្តិសុខសង្គម១៩ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៩ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច