Connect with us

វប្បធម៌ ជំនឿ

ក្បួនតុបតែងផ្ទះ នាថ្ងៃចូលឆ្នាំ ចិន ដើម្បីនាំសរិរីសួស្ដី និងហេងហេងចូលដល់ក្រុមគ្រួសារ

បានផុស

នៅ

ដើម្បីស្វាគមន៍បុណ្យចូលឆ្នាំចិន នាពេលខាងមុខនេះ ការតុបតែងផ្ទះ ពិតជាមានសារៈសំខាន់ជាខ្លាំង។ ដោយសារតែជនជាតិចិនជឿថា ប្រសិន​បើ​វត្ថុ​ទាំង​នេះ ​ត្រូវ​បាន​តាំង​បង្ហាញ ​នឹង​នាំមកនូវ​​ តែ​សំណាង​ល្អ ។

ខាងក្រោម​នេះ​ គឺ​ជា​វត្ថុ​ចំនួន ៨ ដែល​ណែនាំ​សម្រាប់​ការ​តុបតែង​គេហដ្ឋាន ក្នុង​ឱកាស​បុណ្យចូល​ឆ្នាំ​ចិន

១ និមិត្ត​សញ្ញា​នៃ​ឆ្នាំ ព្រោះ​ជា​រៀងរាល់​ឆ្នាំ​ នឹង​មាន​និមិត្ត​សញ្ញា​ប្រចាំ​ឆ្នាំ។ ដូច្នេះ​រូប​សំណាក ឬ​និមិត្ត​សញ្ញា​នៃ​ឆ្នាំ​ ជា​គ្រឿង​តុបតែង​ផ្ទះ​មួយ​។ វា​ត្រូវ​បាន​គេ​ចាត់ទុកថា​ ជា​ការ​ស្វាគមន៍​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ (សម្រាប់​ជនជាតិ​ចិន)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២ ចង្កៀង​គោម​ចិន គឺជា​គ្រឿង​តុបតែង​គេហដ្ឋាន​ដ៏​សំខាន់​ សម្រាប់​បុណ្យ​ចូល​ឆ្នាំ​ចិន។ ជាពិសេស​ចង្កៀង​ក្រហម ជាពណ៌​នៃ​សុភមង្គល គោម​ដែល​សមរម្យ​អាច​មាន​ពាក្យ​ល្អ​ដូច​ជា ស្នេហា សុភមង្គល អាយុ​យឺនយូរ និង​សំណាងល្អ​ដែល​តុបតែង​លើ​គោម​។

៣ ម៉ាក់ព្រេង ត្រូវ​បាន​គេ​ដាក់​ក្នុង​ចាន វា​​ជា​គ្រឿង​តុបតែង​លម្អ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ដែល​គួរ​មាន។ ព្រោះ​ផ្លែ​ម៉ាក់​ព្រេង​ ជា​និមិត្តរូប​នៃ​ទ្រព្យសម្បត្តិ និង​ជោគជ័យ។ ជនជាតិ​ចិន​ចូលចិត្ត​ដាក់​ស្រោម​សំបុត្រ​ក្រហម​ នៅ​លើ​ដើម​ម៉ាក់ព្រេង។ បន្ទាប់មក​ដំឡើង​វា​នៅ​ផ្ទះ ឬ​នៅ​កន្លែង​ធ្វើការ។ ដើមឈើ​ដែល​មាន​ស្រោម​សំបុត្រ​ក្រហម ​នឹង​នាំ​មក​នូវ​សំណាងល្អ។

៤ ចេតិយ ត្រូវជ្រើសរើសលង្ហិនឆ្លាក់យ៉ាងស្រស់ស្អាត។ អ្នកអាចជ្រើសរើសដាក់វានៅលើតុ ឬកន្លែងណាមួយនៅក្នុងផ្ទះក៏បាន។

៥ ការតុបតែងរូបភាពបួនរដូវ គឺជាការតុបតែងដែលត្រូវបានប្រើពេញមួយរដូវ។ បំផុសគំនិត​ដោយក្រដាសបុរាណ​ចិនដែលមានលំនាំ peony និងផ្កា plum ជានិមិត្តរូបនៃការបំពេញ នៃ​សន្តិភាព​សុភមង្គល​គ្រប់​រដូវ​កាល។

៦ ការតុបតែងជញ្ជាំង សម្រាប់ពិធីបុណ្យចូលឆ្នាំចិន តុបតែងក្រដាសដែលមានអក្សរ​តាម​បែបចិន​នៅលើជញ្ជាំង បង្អួច ឬទ្វារ និងកញ្ចក់ នឹងនាំមកនូវសិរីសួស្ដីដល់ម្ចាស់ផ្ទះឬហាង។

៧ ត្រីគល់រាំងពីរគូនៅក្នុងអាង ជា​និមិត្ត​សញ្ញា​នៃ​ទ្រព្យសម្បត្តិ ជាពិសេស​បើ​ជា​ត្រី​អាច​បង្វិល​លេខ ៨ នោះ​រឹត​តែ​ប្រសើរ​ព្រោះ​វា​នាំ​លាភ​សំណាង។

៨ ប្រតិទិន​ប្រចាំឆ្នាំ វា​ជា​ការ​តុបតែង​ចុងក្រោយ ​ដែលអ្នកគួរតែមាននៅក្នុងផ្ទះ ដែនាំមកនូវ​ភាពស្រស់​ស្អាតនិងសិរីសួស្ដីដល់គ្រួសារទាំងមូលផងដែរ៕

គ្រូ ណុប

ចុចអាន៖៥ យ៉ាងជាត្រណមធំ កូនចៅជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មី បានឡើយ




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម