វប្បធម៌ ជំនឿ
ប្រវត្តិយូរលង់នៃការសែនដកជើងធូប តាមជំនឿហុងស៊ុយ ចិន
វិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតា ជូនដំណើរទេវតាឡើងទៅឋានសួគ៍នេះ ត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។

ការសែននេះ គឺដើម្បីអរគុណដល់ទេវតាទាំងអស់នៅក្នុងផ្ទះ ឬហៅម្យ៉ាងថាសូកប៉ាន់ទេវតា ដែលពួកគាត់បានជួយការពារ និងផ្ដល់ភាពចម្រុងចម្រើនដល់សមាជិកក្នុងផ្ទះពេញមួយឆ្នាំ ដូចនេះយើងត្រូវចេះដឹងគុណដល់អ្នកដែលតាមថែរក្សាយើង ទាំងដែលយើងមិនដែលធ្លាប់ឃើញ ទាល់តែសោះ។ គេជឿថា នៅពេលដែលសែនដឹងគុណដល់ទេវតានឹងរំភើប អរសប្បាយពីអ្វីដែលយើងសែនជូន ពេលដែលសោយអាហារដែលជាគ្រឿងសែនហើយអស់ ពពួកទេវតានឹងឡើងទៅឋានសួគ៌ទូលថ្វាយស្ដេចទេវតាពីទឹកចិត្តដឹងគុណរបស់យើង និងរឿងល្អៗដែលយើងបានធ្វើពេញមួយឆ្នាំ២០២២នេះ ។ ពេលនោះស្ដេចទេវតានិងប្រទានលាភជ័យ ដំឡើងអំណាចបារមីតាមទេវតា ដើម្បីឲ្យទេវតាជំនាងផ្ទះ ទេវតាចង្ក្រាន ទេវតាព្រះភូមិ ទេវតាយាមទ្វា នាំយកលាភជ័យនោះមកឲ្យយើង នៅពេលយើងសែនចូលឆ្នាំចិននាពេលខាងមុខនេះ។

យ៉ាងណាមិញ ប្រពៃណីទំនៀមទម្លាប់របស់ជនជាតិចិន នៃការដកជើងធូប ត្រូវធ្វើឡើងតែម្ដងប៉ុណ្ណោះក្នុងមួយឆ្នាំ លើកលែងតែមានករណីពិសេស ឬករណីចាំបាច់ណាមួយ ហើយការដកជើងធូបនេះទៀតសោត ក៏ត្រូវធ្វើឡើងដោយមានការសែនព្រេនត្រឹមត្រូវ ។ ជនជាតិចិនជាទូទៅ មិនហ៊ានបំពានទម្លាប់នេះទេ។ ប្រសិនបើមានការបំពាន ឬធ្វើអ្វីមួយឲ្យឆ្គាំឆ្គង នឹងនាំឲ្យចង្រៃពេញមួយឆ្នាំ ហើយប្រជាជនចិនមិនហ៊ានដកជើងធូបចេញពីកំប៉ុងឡើយ ដោយជនជាតិចិនខ្លះបកស្រាយថា ធ្វើតាមចាស់ៗ ខណៈអ្នកខ្លះឆ្លើយថា ខ្លាចរាសីដាក់ ជួបគ្រោះកាចចង្រៃស៊យពេញមួយឆ្នាំ ។

មួយវិញទៀត ចំពោះជើងធូបដែលបានដក ឬផេះក្នុងកំប៉ុងដែលបានចាកចេញប្ដូរថ្មីនោះ គឺកុំចោលធុងសំរាម ព្រោះជាទ្រព្យឆ្នាំចាស់ អាចយកទៅចោលក្នុងថូផ្កាមុខផ្ទះ ឲ្យក្លាយជាជី នោះទ្រព្យនឹងកើនឡើងទ្វេដងថែមទៀត៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖តាមជំនឿ ពេលណាត្រូវអុចធូប ១៦ ដើម ដើម្បីនាំសំណាងល្អ នៃផ្នែកហិរញ្ញវត្ថុចូលមក

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៥ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៩ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា