វប្បធម៌ ជំនឿ
ដកជើងធូបមានក្បួន កុំចេះតែសែនផ្ដេសផ្ដាស អាចមានគ្រោះដល់ជីវិត
ពិធីសែនដកជើងធូប ឬបុណ្យសែនអរគុណទេវតាត្រូវបានប្រជាជនចិន ឬកូនខ្មែរកាត់ចិន តែងតែប្រាព្ធឡើងជារៀងរាល់ចុងឆ្នាំចាស់ ពោលគឺមុនសែនចូលឆ្នាំចិនរយៈពេល ៥ ថ្ងៃទៅ ៦ ថ្ងៃ។
ដោយឡែកនៅក្នុងឆ្នាំនេះដែរ ពិធីដកជើងធូបនឹងត្រូវធ្វើឡើងចំថ្ងៃ ១៥ ខែមករា ឆ្នាំ ២០២៣។ ក្នុងនោះ កូនខ្មែរដែលជាប់ស្រឡាយចិនគួរតែដឹងឲ្យច្បាស់ មុននឹងធ្វើពិធីសែនដកជើងធូបអញ្ជើញទេវតាទៅកាន់ទីឋានខាងលើ។ បើធ្វើមិនត្រឹមត្រូវតាមក្បួនខ្នាតអាចនឹងមានគ្រោះអាក្រក់តាមយាយី ឬគ្រួសារពុំអាចជួបសេចក្ដីសុខបានឡើយ។
ខាងក្រោមនេះគឺជាអ្វីដែលអ្នកមានជំនឿសូមចងចាំទុក និងធ្វើឲ្យត្រូវក្បួនខ្នាតត្រឹមត្រូវ៖
១ ម៉ោងសែន ត្រឹមត្រូវតាមធាតុនៃទិសមុខផ្ទះរបស់អ្នក
មុនពេលសែនសូមបោសសំអាតផ្ទះឲ្យស្អាតសិន រួចយកគ្រាប់ពូជអ្វីក៏បាន អង្ករក៏បាន ទៅបាចនៅមុខផ្ទះសាងបុណ្យកុសលដល់សត្វទាំងឡាយ ដើម្បីឲ្យមុខផ្ទះរបស់យើងមានថាមពលវិជ្ជមាន (ថាមពលបុណ្យកុសល) ធ្វើហើយ សូមសែនដកជើងធូបតាមម៉ោងខាងក្រោមនេះ ៖
ផ្ទះបែរទៅកើត សែនម៉ោង ០៧:០១នាទីព្រឹក
ផ្ទះបែរទៅលិច សែនម៉ោង ០៧:២០នាទីព្រឹក
ផ្ទះបែរទៅត្បូង សែនម៉ោង ០៨:០១នាទីព្រឹក
ផ្ទះបែរទៅជើង សែនម៉ោង ០៧:០០ – ០៩:០០ នាទីព្រឹក សែនម៉ោងណាក៏បាន
ផ្ទះបែរកើត/ត្បូង សែនម៉ោង ០៧:០១នាទីព្រឹក
ផ្ទះបែរកើត/ជើង សែនម៉ោង ០៧:១១នាទីព្រឹក
ផ្ទះបែរលិច/ត្បូង សែនម៉ោង ០៧:២០នាទីព្រឹក
ផ្ទះបែរលិច/ជើង សែនម៉ោង ០៧:២០នាទីព្រឹក
ម៉ោងខាងលើជាម៉ោងអុចធូប មានន័យថាអ្នកអាចរៀបចំសែនមុនម៉ោងបាន ហើយចាំម៉ោងខាងលើចាំអុចទៀន អុចធូប បង់ស្រន់ តាមចិត្ត។
២ គ្រឿងសែន
សែនទេវតាមុខផ្ទះមានដូចជា៖ តែក្ដៅ ៣កែវ, ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ) ,សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព,ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ),ស្ករគ្រាប់ ១ កូនចាន,ទៀនក្រហម ១ គូ ,អុចធូបម្នាក់ ៣ សរសៃរ,ក្រដាសសែន ទេវតាមុខផ្ទះពិសេស ១ ឈុត។
សែនទេវតាជំនាងផ្ទះមានដូចជា៖ តែក្ដៅ ៥ កែវ, ស្រាស ៥ កែវ , សាស៊ែ ១ ឈុត (មាន់ស្ងោរ , សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ជ្រូកខ្វៃ ១ក្បាល ( បើមានលទ្ធភាព ហាមជ្រូកកណ្ដុរ ឬជ្រូកប្រលាក់គ្រឿងហិលៗ) , ផ្លែឈើ ៥ មុខ ( ប៉ោម សារី ក្រូចខ្វិច ស្រកានាគ និងចេក ) , ស្ករគ្រាប់ ១ កូនចាន , ទៀនក្រហម ១ គូ (អាចប្រើទៀនចាស់ដែលនៅសល់បាន) , ធូបម្នាក់៥ សសៃរ , ឈុតក្រដាសសែនជំនាងផ្ទះពិសេស ។
ទេវតាចង្ក្រានមានដូចជា៖ តែក្ដៅ ៣ កែវ , ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ), សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ), ស្ករគ្រាប់ ១ កូនចាន, ទៀនក្រហម ១ គូ , អុចធូបម្នាក់ ៣ សរសៃរ , ក្រដាសសែនទេវតាចង្ក្រាន ពិសេស ១ឈុត , កន្លែងទេវតាផ្សេងៗ ដូចជា កុងម៉ា ទេវតាគួនកុង ទេវតាព្រះម៉ែ, តែក្ដៅ ៣ កែវ , ស្រាស ៣ កែវ ( បើដាក់សាស៊ែ បានដាក់ស្រាស ), សាស៊ែ ១ឈុត ( មាន់ស្ងោរ សាច់ជ្រូកស្ងោរ ពងទាស្ងោរ) តាមលទ្ធភាព, ផ្លែឈើ ៣ មុខ ( ប៉ោម សារី ចេក ), ស្ករគ្រាប់ ១ កូនចាន, ទៀនក្រហម ១ គូ , អុចធូបម្នាក់៣ សរសៃ, ពេលវេលាចាប់ផ្ដើមសំអាត និងដកជើងធូប គឺម៉ោងណាក៏បានដែរ កុំឲ្យហួសថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ គឺជារឿងល្អបំផុត។
៣ ការសំអាតគឺចាប់ផ្ដើមសំអាតពីទីតាំងខាងក្រោម
ទីតាំងទី១ ៖ ទេវតាមុខផ្ទះ
ទីតាំងទី២ ៖ ទេវតាយាមផ្ទះ
ទីតាំងទី៣ ៖ ទេវតាជំនាងផ្ទះ
ទីតាំងទី៤ ៖ កន្លែងកុងម៉ា កន្លែងទេវតាផ្សេងៗ
ទីតាំងទី៥ ៖ ទេវតាចង្ក្រាន
គ្រឿងដែលត្រូវប្ដូរចេញ
១ ផេះក្នុងកំប៉ុងជើងធូប ដំបូងត្រូវដកជើងធូប ៣សសៃរ ដែលអ្នកគិតថាស្អាតជាងគេទុកមួយកន្លែង លើកលែងតែកន្លែងជំនាងផ្ទះមួយគត់ ដែលត្រូវដក៥សសៃរទុក។ បន្ទាប់មកដកជើងធូបទាំងអស់ចេញមកដាក់ថង់ធំមួយ ហើយចាក់ផេះក្នុងកំប៉ុងជើងធូបចេញ ទុកប្រហែលជា១០ភាគរយ នៃផេះចាស់នៅបាតកំប៉ុង យកលុយមួយសន្លឹក (ក្រដាសប៉ុន្មានក៏បានដែរ) បត់ឲ្យតូចជាបួនជ្រុង ដាក់ចូលក្នុងកំប៉ុង ចាក់គ្រាប់ពូជចូលក្នុងកំប៉ុង ចាក់ផេះថ្មីចូល (ជាផេះ មិនមែនប្រភេទខ្សច់ទេ ក៏មិនជាប្រភេទកំទេចថ្មអ្វីដែរ គឺជាផេះតែម្ដង) ចាក់បំពេញកំប៉ុងប្រហែល៩០ភាគរយសល់១០ភាគរយយកផេះមាសចាក់បំពេញពីលើ ជូតកំប៉ុងឲ្យស្អាត ភ្លឺល្អ ឲ្យពេញចិត្តរបស់អ្នកហើយ យកជើងធូបដែលដកទុកតាំងពីដើមមកនោះ ដោតឲ្យចំកណ្ដាលជាស្រេច។
២ គីម ហួយ សម្រាប់ដង្វាយនេះយើងអាចដាក់ក៏បាន អត់ក៏បាន គឺមិនចោទជាបញ្ហាអ្វីនោះទេ គីមហួយ ត្រូវដូរថ្មីដូចគ្នា តែយើងត្រូវមើលគ្រាប់បាល់នៃគីមហួយនោះ មានប៉ុន្មានគ្រាប់ ដូរថ្មីមិនត្រូវតិចជាងចំនួនគ្រាប់បាល់ចាស់នោះទេ អាចស្នើចាស់ ឬច្រើនជាងហ្នឹង។
៣ កំណល់ជើងធូប ឬ កំណល់លោកតា ផ្ទះអ្នកខ្លះអាចមានដាក់ ផ្ទះខ្លះអត់មានដាក់ទេ តែបើអាចដាក់បាន គឺល្អខ្លាំង កំណល់ជើងធូបត្រូវរាបស្នើ មិនត្រូវមានខ្ពស់ទាបនោះទេ ពេលទៅរកទិញនៅផ្សារ ប្រាប់គេថាយកកំណល់ជើងធូប ឬកំណល់ទេវតា ប្រភេទធម្មតាៗ។ បញ្ជាក់បន្តិច កំណល់ជើងធូបមិនត្រូវខ្ពស់ជាង កំណល់រូបសំណាក់ទេវតា តែអាចដាក់ស្នើគ្នាបាន។
៤ អំពូលក្រហម ឬអំពូលម្ទេស បើដាច់ត្រូវដូរចេញ តែបើមានលទ្ធភាពសូមដូរថ្មីទាំងអស់តែម្ដងទៅ ទោះបីអំពូលនោះមិនដាច់ ក៏ពន្លឺមិនសូវភ្លឺដែរ ដូរចេញទាំងអស់ភ្លឺស្អាត ឆ្នាំថ្មីអាចជួបហេង ជួបមនុស្សល្អៗជាច្រើន។
ចាប់ពីថ្ងៃសែនដកជើងធូបនេះ រហូតដល់ថ្ងៃសែនចូលឆ្នាំចិន មិនចាំបាច់អុចធូបទេនោះ ព្រោះមិនមានទេវតាស្នាក់នៅទេ គឺទេវតាឡើងឋានសួគ៌អស់តាំងពីពេលអស់ធូបម៉្លេះ។ គ្រឿងសំណែនដែលសែននោះ ក៏អាចលើកឡើងបានដូចគ្នា មិនបាច់ទុកនោះទេ៕
គ្រូ ណុប
ប្រភព៖ហុងស៊ុយ
ចុចអាន៖ «រកា» ឆ្នាំ ២០២៣ ជីវិតការងារយ៉ាប់យ៉ឺនខ្លាំង ជា ពិសេសអំឡុងចូលឆ្នាំ ចិន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
សុខភាព១ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ