វប្បធម៌ ជំនឿ
មើលរាសីខែឆ្នាំទាំង ១២ ក្នុងអំឡុងខែ មករា ដល់ មីនា ល្អអាក្រក់ឬយ៉ាងណា
នៅក្នុងអំឡុង ៣ ខែនេះ មានរាសីខែឆ្នាំទាំង១២ខ្លះល្អ ខ្លះក៏អាក្រក់សមគួរ តាមការទស្សន៍ទាយ នៃជោគជតាឆ្នាំនីមួយៗ។ យ៉ាងណាមិញ ប្រសិនបើមិនល្អទេ គ្រូ ណុប សូមណែនាំឲ្យមិត្តអ្នកអាន ចូររក្សាចិត្តនឹងន និងមានចិត្តជ្រះថ្លាក្នុងកិច្ចការងារសប្បុរសធម៌ ទើបសំណាងនឹងបានមកវិញ។ បើទោះតិចក្ដី តែគ្រាន់ជាងអត់ដែរ។
ខាងក្រោមនេះ ជាជោគជតាខែឆ្នាំទាំង ១២ អំឡុងដើមខែ មករា ដល់ចុងខែ មីនា ៖
ឆ្នាំជូត រាសីអ្នកគឺស្ថិតនៅក្នុងស្ថានភាពមិនល្អក្នុងអំឡុងពេលនេះ ប៉ុន្តែយ៉ាងណាក៏ដោយ ស្ថានភាពអ្នកនឹងប្រសើរឡើងពីសំណាងនៃរឿងខ្លួនឯង ។ ដូច្នេះបើជួបរឿងមិនល្អ ត្រូវខិតខំព្យាយាមកែខៃឲ្យបានមកប្រសើរវិញ ទើបអ្វីៗល្អមកដែរ។

ឆ្នាំឆ្លូវ រាសីឡើងខ្ពស់ ដែលនាំឲ្យអ្នកមានកាក់សំណាង មានឱកាសល្អក្នុងពេល ៣ ខែនេះ។ អ្នកនឹងលេចធ្លោ ទាក់ទងនឹងភារកិច្ចការងារ ហើយហិរញ្ញវត្ថុរបស់អ្នក នឹងកាន់តែប្រសើរឡើងក្នុងអំឡុងពេលនេះ។ សំណាងអាចបានមកពីមិត្តភក្តិ ឬមនុស្សភេទផ្ទុយយកឲ្យ។
ឆ្នាំខាល រាសីគឺមធ្យម កំឡុងពេលនេះ អ្នកមានឱកាសរកលុយបានច្រើន សំណាងនោះនឹងមកពីបុណ្យរបស់សមាជិកគ្រួសារដែលខិតខំធ្វើមក។
ឆ្នាំថោះ រាសីរបស់លោកអ្នកមិនល្អឡើយ ត្រូវចេះធ្វើបុណ្យដាក់ទានរក្សាទានសិល និងសមាធិ ដើម្បីនាំសេចក្ដីរីកចម្រើនដល់ខ្លួនឯង និងក្រុមគ្រួសារ។
ឆ្នាំរោង រាសីអ្នកមិនសូវល្អទេ ស្ថិតក្នុងពេលនេះ អ្នកនឹងមានឱកាសចាញ់អ្នកជុំវិញច្រើនជាង ប៉ុន្តែប្រសិនបើអ្នកមានសំណាង រាសីគឺមកពីភេទផ្ទុយ ( មិត្តភក្តិសង្គម )។
ឆ្នាំម្យាញ់ សំណាងរបស់អ្នកនឹងមានតិចតួច មិនច្រើនទេ សំណាងបានមកពីសហការី មនុស្សពេញវ័យឬចៅហ្វាយនាយដែលនៅក្បែរៗ។

ឆ្នាំមមី រាសីអ្នកគឺមិនសូវល្អទេ តែក៏មានសំណាងលុយកាក់តិចតួចមកខ្លះៗ មិនអត់ទេ។ ចូរតោងរក្សាចិត្តឲ្យបានល្អ និងខិតខំបំពេញភារកិច្ចការងារ ទើបបានទទួលផលនាពេលខាងមុខ។
ឆ្នាំមមែ រាសីអ្នកមធ្យមក្នុងអំឡុងពេលនេះ យ៉ាងណាមិញចូររក្សាចិត្តមុះមុត ហើយក្លាហាន ហ៊ានសម្រេចរាល់កិច្ចការដែលបានដាក់ឲ្យ ហើយចិត្តស្មោះត្រង់ក៏ជារឿងមួយ ដែលមនុស្សឆ្នាំមមែគួរធ្វើដែរ។
ឆ្នាំវក សំណាងរបស់អ្នកមិនសូវល្អប៉ុន្មានទេ សំណាង គឺអាស្រ័យលើវត្ថុស័ក្តិសិទ្ធិ ការទៅព្រះវិហារបរិសុទ្ធ ការធ្វើបុណ្យទានដល់អ្នកអត់ជាងខ្លួន។ ចូររក្សាចិត្តឲ្យជ្រះថ្លា ហើយកុំទម្លាប់បង្កើតពាក្យកុហក ប្រយ័ត្នវានឹងត្រលប់មករកអ្នកវិញ។

ឆ្នាំរកា រាសីរបស់អ្នកល្អណាស់ ក្នុងពេលនេះរកាមានឱកាសរកលុយបានច្រើន តែភាគច្រើនទ្រព្យសម្បត្តិរបស់អ្នក បានមកពីគូស្នេហ៍ ឬភេទផ្ទុយ ដែលនាំមកនូវសំណាងល្អពេញមួយជីវិត។
ឆ្នាំច រាសីគឺមធ្យម អ្នកនឹងទទួលបានលាភសំណាងពីកូនចៅ និងសមាជិកគ្រួសារ ឬទ្រព្យសម្បត្តិពីនរណាម្នាក់ ដែលបម្រុងយកមកឲ្យដល់កន្លែង។

ឆ្នាំកុរ រាសី៣ខែនេះសមគួរ អាចទទួលយកបាន អ្នកមានឱកាសទទួលបានសំណាងពីមនុស្សភេទផ្ទុយ ដូចជា ប្តីប្រពន្ធ គូស្នេហ៍ ឬមិត្តប្រុស។ ប៉ុន្តែបើទោះជាសំណាងបានមកតិចក្ដី ចូររក្សាទុក និងដឹងគុណ។ ថ្ងៃណាមួយ វានឹងមកម្ដងទៀតក្នុងន័យល្អប្រសើរជាងមុន៕
គ្រូ ណុប
ចុចអាន៖ក្រោយចូលឆ្នាំ ចិន ជូតនិងកុរ រាសីឡើងខ្ពស់ត្រដែត ហើយទទួលបានលាភសំណាងធំៗ ពីផ្នែកហិរញ្ញវត្
ចុចអាន៖«ច» ឆ្នាំនេះទទួលបានលាភសំណាងនៃមុខតំណែងផ្ទួនៗ រីឯមនុស្សនៅលីវ នឹងជួបស្នេហា

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?