វប្បធម៌ ជំនឿ
ភ្នំក្នុងសុបិន តំណាងឲ្យការងារស្មុគស្មាញ មានគេចង់ផ្ចាញ់មុខតំណែង
ភ្នំតំណាងឲ្យទីខ្ពស់ និងមានរុក្ខជាតិដុះព័ន្ធជុំវិញ ហើយក៏មានមនុស្សជាច្រើនប្រាថ្នាចង់ទៅលេង ដើម្បីបន្ធូរអារម្មណ៍ឲ្យបានស្បើយពីទុក្ខសោក។
ចុះយល់យ៉ាងណា បើឃើញភ្នំក្នុងសុបិននោះ?
ឃើញភ្នំក្នុងសុបិន
បានន័យថា បច្ចុប្បន្ននេះ អ្នកអាចមានការផ្លាស់ប្ដូរតួនាទីការងារ ឬអ្វីដែលអ្នកកំពុងតែគិត និងធ្វើ អាចជួបឧបសគ្គធំ ។យ៉ាងណាមិញ នោះកំពុងក្លាយជាមេរៀនពិបាក សម្រាប់ឲ្យយើងដោះស្រាយចំណោទនេះឲ្យចេញ ប៉ុន្តែនៅទីបំផុត យើងក៏អាចឆ្លងកាត់វា បានដោយភាពជោគជ័យមិនខាន។
សុបិនឃើញខ្លួនឯងឡើងភ្នំ

បញ្ជាក់បានថា អ្វីដែលអ្នកកំពុងមានគម្រោងធ្វើនោះ នឹងទទួលបានជោគជ័យ តាមរយៈការខិតខំប្រឹងប្រែងដែលយើងតស៊ូជម្នះ ។ ម៉្យាងទៀត អ្នកក៏ទទួលបានសំណាងពីមនុស្សមានវ័យចាស់ជាង ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ឃើញខ្លួនឯងដើរដួលលើភ្នំ
បានន័យថា អ្នកអាចមានការផ្លាស់ប្ដូរការងារឬផ្ទេរការងារ ត្រូវទៅកន្លែងផ្សេងមួយទៀត។ ម្ល៉ោះហើយ នាពិភពខាងក្រៅនេះ ត្រូវចេះត្រៀមចិត្ត កុំមានក្ដីរំពឹងលើអ្វីដែលមិនសមប្រកប នាំឲ្យចិត្តបាក់ស្បាត និងទន់ជ្រាយលឿន។

ឃើញជម្រាលភ្នំធ្លាក់ចុះមក
បញ្ជាក់ថា ការងារដែលកំពុងធ្វើសព្វថ្ងៃនេះ អាចថាមានបញ្ហាពីអ្នកជុំវិញ ឬបុគ្គលិកគ្នាឯង។ ដូច្នេះ ចូរកុំមានក្ដីរំពឹងហួសហេតុពេក ត្រូវចេះធ្វើចិត្តនឹងអ្វីដែលមិនទាន់មកដល់ ដូចជាហេតុការណ៍អាក្រក់កើតឡើងភ្លាមៗ៕
គ្រូ ណុប

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់