Connect with us

វប្បធម៌ ជំនឿ

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

បានផុស

នៅ

នរវិទ្យាជឿថា ច្រមុះគឺជាផ្នែកមួយដែលតំណាងឱ្យ “កំណប់ទ្រព្យ” ខណៈនរណាដែលមានទម្រង់ច្រមុះពិសេស ៣ ដូចខាងក្រោម គេជឿថាជាមនុស្សពេញប្រៀបដោយសំណាង និងរស់នៅប្រកបដោយសុភមង្គល។

១. ច្រមុះចៀម

3 tướng mũi chứng minh đàn ông tài trí hơn người
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាស់ពីដើមជឿថា អ្នកណាដែលមានទម្រង់ច្រមុះបែបនេះ នឹងជោគជ័យនៅពេលពួកគេពេញវ័យ ហើយពេលចាប់អាជីពនានា នោះនឹងរីកចម្រើន ព្រមទាំងងាយសម្រេចបាននូវបំណងប្រាថ្នារបស់ខ្លួន។

មិនថា​បុរស​ឬ​ស្ត្រី បើ​មាន​លក្ខណៈ​ច្រមុះ​ចៀម ច្រើនតែជាមនុស្ស​មាន​មហិច្ឆតា​ខ្លាំង​ក្នុង​ការងារ និង​ជីវិត​។ ដោយសារលក្ខណៈសម្បត្តិល្អពីកំណើត និងការប្រឹងប្រែងធ្វើការ នៅពេលដែលពួកគេឈានចូលវ័យកណ្តាល ផ្លូវសំណាងរបស់ពួកគេមានភាពងាយស្រួលឈានទៅរកសេចក្ដីរុងរឿង។ មិនតែប៉ុណ្ណោះ ​ជីវិត​គ្រួសារនឹងភព្វប្រសព្វ​តែ​​សុភមង្គល​។

២. ច្រមុះក្តាន់

3 tướng mũi chứng minh đàn ông tài trí hơn người

មនុស្ស​ ដែលមាន​ទ្រង់ទ្រាយ​ច្រមុះ​នេះ ជាទូទៅជាបុគ្គល​មានការ​គិតគូរល្អិតល្អន់ ប្រយ័ត្នប្រយែង និង​បុរាណបន្តិច។ ក្រៅពីនោះ ពួកគេចេះអធ្យាស្រ័យ និងចេះយោគយល់គ្នា ដូច្នេះហើយទើបពួកគេត្រូវបានមនុស្សជាច្រើនស្រឡាញ់ចូលចិត្ត។

មនុស្សភាគច្រើនដែលជាម្ចាស់ច្រមុះក្តាន់ តែងមានវាសនាកើតក្នុងគ្រួសារអ្នកមាន តាំងពីកុមារភាពមករស់នៅយ៉ាងប្រណីត។ ថ្វីត្បិតតែកើតមកមានទ្រព្យសម្បត្តិ ​និងរស់ស្រណុកសុខស្រួលក៏ដោយ ក៏មនុស្សទាំងនេះមិនរអ៊ូរទាំទេ ប្រសិនធ្វើការលំបាកៗ និងតែងតែឱ្យតម្លៃជីវិត។ ពួកគេច្រើនតែជាមនុស្សមានភាពចាស់ទុំ ហើយជីវិតពោរពេញដោយរីកចម្រើន និងរស់នៅដោយសប្បាយរីករាយមិនថាវ័យប៉ុនណានោះទេ។

៣. ច្រមុះសេះ

3 tướng mũi chứng minh đàn ông tài trí hơn người

យោងទៅតាមនរវិទ្យា ច្រមុះរបស់សេះ ឬ Unicorn ត្រូវបានចាត់ទុកជាមនុស្សពិសេសជាងគេ ព្រោះទម្រង់នេះជានិមិត្តរូបនាំមកនូវទ្រព្យសម្បត្តិ និងលុយកាក់ដល់ម្ចាស់។

បុគ្កលរូបណាដែលមានច្រមុះពិសេសនេះ ធម្មតាជាប្រភេទមនុស្សដែលមានចក្ខុវិស័យល្អ និងជំនាញខាងសេដ្ឋកិច្ច។ មិនថាប្រុសឬស្រីទេ បើនរណាមានសំណាងបានច្រមុះ Unicorn ទៅថ្ងៃអនាគតគឺងាយនឹងល្បីណាស់ មិនថាពួកគេធ្វើអ្វីទេ ពួកគេនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ក្នុង​ដំណាក់កាល​ណាមួយ​ក្នុង​ជីវិត អាជីព​របស់​ពួកគេ​នឹង​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែពួកគេនឹង​ឆាប់​ទទួលបាន​ទ្រព្យសម្បត្តិត្រឡប់មកវិញយ៉ាងច្រើន​។

ជាការពិត ការរៀបរាប់ខាងលើ ជាសំណេរដោយ នរវិទ្យា ខណៈទម្រង់​ច្រមុះ​របស់​មនុស្ស​ម្នាក់ៗ​កើត​ចេញ​ពី​ឪពុក​ម្ដាយរួចហើយ យើង​មិន​អាច​កំណត់​ថា​ស្អាត ឬអាក្រក់​បាន​ទេ។ ចំណែកមាន ឬក្រ ត្រូវកំណត់ដោយខ្លួនឯងដែរ មិនមែនពឹងតែលើជោគវាសនាខ្ទង់ច្រមុះល្អហើយ មិនប្រឹងប្រែងទេ បើមិនខំប្រឹង គ្មានអ្នកណាអាចដឹកនាំជីវិតឱ្យប្រសើរបានឡើយ៕

អត្ថបទ៖ ​សន្យា

ចុចអាន៖ ប្រជ្រុយកម្រ ៤កន្លែង បុរាណចារមកជាមនុស្សមានលាភធំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២០ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម