Connect with us

វប្បធម៌ ជំនឿ

មនុស្សប្រុសស៊យបំផុត តែងមានលក្ខណៈ ៤យ៉ាងនេះ

បានផុស

នៅ

ជីវិតមនុស្សជោគជ័យ ឬបរាជ័យ ភាគច្រើនអាស្រ័យទៅលើការប្រឹងប្រែងរបស់ពួកគេរៀងខ្លួន។ ទោះជាយ៉ាងនេះក៏ដោយ អ្នកជំនាញខាងហុងស៊ុយ ជឿ​ស៊ុបថា ទម្រង់មុខមនុស្សម្នាក់ៗ​សុទ្ធសឹងបង្ហាញអំពីសំណាងល្អ ឬអាក្រក់ និងឆ្លុះបញ្ចាំងពីអនាគតបានផងដែរ។

ជាក់ស្តែង បុរសដែលមានលក្ខណៈទាំង ៤ ដូចខាងក្រោម ​អ្នកជំនាញផ្នែកនរវិទ្យាបានរកឃើញថា ពួកគេជាបុរសស៊យបំផុត ហើយគ្មានជោគវាសនាល្អនឹងគេនោះទេ។

១. ​ប្រជ្រុយនៅកណ្ដាលចិញ្ចើម

4 nét tướng thường thấy ở đàn ông vất vả
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​សុភាព​បុរសណា​មាន​ប្រជ្រុយ ​នៅ​ត្រង់​កន្លែង​នេះ គេចាត់​ទុក​ជា​ប្រផ្នូល​អាក្រក់​​​ ឬគ្មានសំណាងល្អបន្តិចឡើយ។ ប្រជ្រុយកណ្ដាលចិញ្ចើម មិនអាច​ផ្ដល់​សំណាង​​ឲ្យ​កើតមាន​ដល់​ម្ចាស់នោះទេ​។ ជីវិតពួកគេ ទោះ​ខំ​ប្រឹង​ប្រែង​ ក៏​មិន​អាច​សុខ​បាន​ពេញ​មួយ​ជីវិតដែរ។ សូម្បី​ផ្លូវ​អាជីព​របស់​គេក៏​លំបាក​ខ្លាំង រីឯជីវភាពពិបាកគេចផុតពីភាព​ក្រីក្រណាស់។

២. ឆ្អឹងមុខធំ

4 nét tướng thường thấy ở đàn ông vất vả

ក្រៅ​ពី​ប្រជ្រុយកណ្ដាលចិញ្ចើម ឆ្អឹង​មុខ​ធំ និង​ស្បែក​មុខ​ស្តើង​ក៏​ជា​លក្ខណៈដែលបង្ហាញថា ទោះបី​ខំ​ប្រឹង​អស់​មួយ​ជីវិត ក៏នៅតែ​ក្រលំបាក។ បុរសទាំងនេះភាគច្រើនជាប្រភេទមនុស្សមិនខំធ្វើការ ខ្ជិល បង្ហិនលុយគ្រួសារ ដោយសារទម្លាប់លេងល្បែងស៊ីសង។ ទោះបីពួកគេមានទ្រព្យច្រើនបន្សល់ទុកពីឪពុកម្តាយក៏ដោយ ក៏មិនអាចសល់ក្លាយជាអ្នកមានបាន ព្រោះងប់ងល់នឹងល្បែងខ្លាំង ឯការងារកម្រអាចទុកលុយក្នុងដៃបានយូរ ហើយជីវិតក្រោយៗមកកាន់តែក្រទៅៗ។

៣. ប្រជុំចិញ្ចើមជិតគ្នា

4 nét tướng thường thấy ở đàn ông vất vả

បុរសដែលមានប្រជុំចិញ្ចើមជិតគ្នា ពិតជាជួបការលំបាកណាស់ មិនថាវ័យក្មេង ឬវ័យកណ្ដាលក្ដី ជាពិសេសវិថីសំណាង មិនងាយភព្វប្រសព្វទេ។ លើសពីនេះ ពួកគេភាគច្រើនមានចរិតតូចចង្អៀត ដូច្នេះហើយពួកគេមិនអាចធ្វើអ្វីធំដុំបានឡើយ ហើយអាជីពរបស់ពួកគេក៏មិនអាចជោគជ័យនោះដែរ។

៤. បបូរមាត់ស្តើង និងទូលាយ

4 nét tướng thường thấy ở đàn ông vất vả

បុរសដែលមានទម្រង់មាត់ធំទូលាយ និងបបូរមាត់ស្តើង ភាគច្រើនជាប្រភេទមនុស្ស ដែលមានសម្ដីសម្ដៅមិនពិរោះពិសារ ដោយតែងនិយាយពាក្យគំរោះគំរើយដាក់មនុស្សជុំវិញខ្លួន។ មិនតែប៉ុណ្ណោះ ពួកគេជាប្រភេទ ខ្លួនប្រុសមាត់ស្រី និយមនិយាយដើមអ្នកដទៃ និងខ្វះការយល់ចិត្តអ្នកផងទាំងពួង។

មនុស្សប្រុសមានមាត់បែបនេះ ជានិមិត្តសញ្ញានៃមនុស្សដែលមិនអាចរក្សាលុយនៅក្នុងដៃបាន។ ទោះបីមានលុយក្នុងដៃក្តី ប៉ុន្តែលាភសំណាង នឹងរលត់ទៅវិញ លុយកាក់ធ្លាក់ចុះ ជីវភាពជួបទុក្ខលំបាក ហើយខ្វះខាតច្រើនសឹងពេញមួយជីវិត។

យ៉ាងណាមិញ ការទស្សន៍ទាយនេះ នឹងមិនត្រឹមត្រូវ ១០០%ទេ ព្រោះជីវិតមនុស្សម្នាក់ៗ រមែងមានលក្ខណៈពិសេសរៀងខ្លួន ​ទោះបីជាក្រីក្រ ឱ្យតែឧស្សាហ៍ព្យាយាម បន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព មិនយូរមិនឆាប់ ជីវិតនឹងប្រសើរមិនខាន!

អត្ថបទ៖ សន្យា

ចុចអាន៖ ៥​ យ៉ាង​លើផ្ទៃមុខស្រ្តី ​ទេវតាចារជាមនុស្សសំណាង​បំផុត​

ចុចអាន៖ ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ក្រុមអតីតនិស្សិតហ្វីលីពីនធ្លាប់សិក្សានៅ West Point​ គ្រោងមកបំពេញទស្សនកិច្ចនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

ផ្លូវ​កៅស៊ូ១​ខ្សែ​ដែល​ជាអំណោយរបស់​រាជរដ្ឋាភិបាល​ជូន​ដល់​ប្រជាពលរដ្ឋ​នៅឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស បានចាប់ផ្តើមបើកការដ្ឋានសាងសង់

នយោបាយ៩ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ៖ បើទោះបីជាសម រង្ស៊ី ព្យាយាមយកកោះគុត និងឃាតកម្មលឹម គឹមយ៉ា ជាលេសបាតុកម្ម ក៏នៅតែគ្មានអ្នកចូលរួមដែរ

ព័ត៌មានជាតិ១០ ម៉ោង មុន

មាននិស្សិតស្រី ៨៣,៣% បាន​ចុះ​ឈ្មោះរៀននៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម២១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍២៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម២៤ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

Sokha Hotels

ព័ត៌មានពេញនិយម