វប្បធម៌ ជំនឿ
ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?
ចាស់ៗពីដើមចំណាំនិយាយថា ស្រ្តីណាមានប្រជ្រុយក្បែរតំបន់ពិសេស ជាមនុស្សស្រីសំណាង និងជាមនុស្សស្រីទាក់ទាញមន្តស្នេហ៍ សម្បូរបុរសចោមរោមស្រឡាញ់។ យ៉ាងណាមិញ គេមិនប្រកែកនឹងជំនឿនេះឡើយ ព្រោះកន្លងមកគេសង្កេតឃើញ វាពិតដូចជាចាស់ៗថាមែន ខណៈតែប្រជ្រុយត្រង់តំបន់ដើមទ្រូងរបស់ស្រ្តី ក៏ជាប្រជ្រុយមន្តស្នេហ៍ និងផ្ដល់សំណាងដូចគ្នា។
ខាងក្រោមនេះជាប្រជ្រុយលើរាងកាយស្ត្រីទាំង ៥ ទីតាំង ដែលមនុស្សជាន់មុនជឿថា មានថាមពលអរូបិយ អាចនាំឱ្យខ្សែជីវិតរបស់ម្ចាស់ជួបលាភ ច្រើនជាងគ្រោះ ជាពិសេសជាប្រជ្រុយទាក់ទាញមនុស្សផងទាំងពួងឱ្យស្រឡាញ់ចូលចិត្ត និងតាមផ្ដល់ជំនួយជានិច្ច។
១. ប្រជ្រុយនៅលើសុដន់

ស្ត្រីដែលមានប្រជ្រុយត្រង់នេះ ភាគច្រើនជាមនុស្សមានសំណាងក្នុងការងារ និងជីវិត ហើយប្រសិនបើជួបការលំបាក នឹងមានបុរសតាមជួយជ្រោមជ្រែង។ ពួកគេជាបុគ្គល សម្បូរទ្រព្យចាយ វ័យកាន់តែចាស់ មុខរបរកាន់តែរីកចម្រើន ងាយនឹងជោគជ័យក្នុងមុខជំនួញ និងរបរនានា ឯជីវិតគ្រួសារកាន់តែសម្បូរសប្បាយ។
លើសពីនេះ ស្ត្រីមានប្រជ្រុយនៅលើសុដន់ ត្រូវបានចាត់ទុកជាក្រុមមនុស្សសំណាង ដែលគេរកឃើញភាគច្រើន នៅក្នុងត្រកូលអ្នកមាន ឬជាភរិយារបស់បុរសសម្បូរទ្រព្យធន។
២. ប្រជ្រុយនៅក្រោមសុដន់

ក្រៅពីប្រជ្រុយដែលដុះពីលើសុដន់ ប្រជ្រុយដែលលេចឡើងនៅខាងក្រោម ក៏ត្រូវបានចាត់ទុកថាជាទីតាំងសំណាងល្អសម្រាប់ម្ចាស់ផងដែរ។ យោងទៅតាមនរវិទ្យា ប្រជ្រុយដែលដុះនៅក្នុងកន្លែងនេះ ងាយនាំឱ្យស្ត្រីជោគជ័យក្នុងអាជីព និងអាពាហ៍ពិពាហ៍។ ជាពិសេស ជីវិតរបស់នាងកាន់តែសម្បូរសប្បាយ ក្រោយមានគ្រួសារ។
៣. ប្រជ្រុយត្រង់លង្វែកទ្រូង

ប្រជ្រុយត្រង់លង្វែកទ្រូងរបស់ស្ត្រី ត្រូវបានគេចាត់ទុកជាកន្លែងតំណាងឱ្យភាពស្ដុកស្ដម្ភនៃទ្រព្យសម្បត្តិ។ ដូច្នេះហើយ ស្រ្តីណាមានសំណាងបានប្រជ្រុយត្រង់នេះ មានន័យថានាងនឹងជោគជ័យខ្លាំង ហើយសម្បូរលុយកាក់ចាយវាយនាពេលអនាគត។
ក្រៅពីនោះ ប្រជ្រុយនេះក៏ជួយឲ្យម្ចាស់ មានលាភសំណាងច្រើន ជាពិសេសក្នុងការងារទាក់ទងនឹងហិរញ្ញវត្ថុ ព្រោះស្ត្រីភាគច្រើនដែលមានប្រជ្រុយដុះនៅតំបន់នេះ ពូកែគណនាណាស់ ដូច្នេះហើយ ទោះបីជាជីវិតជួបការលំបាកយ៉ាងណាក៏ដោយ ពួកគេនឹងយកឈ្នះវាយ៉ាងឆាប់រហ័ស។
៤. ប្រជ្រុយនៅលើដើមទ្រូង

ស្ត្រីដែលមានប្រជ្រុយនេះ ជាសញ្ញានៃអ្នកដែលកើតមកមានជោគវាសនាខាងទ្រព្យសម្បត្តិ និងសុភមង្គលតាំងពីតូចមកម្ល៉េះ។ នេះក៏ជាទីតាំងដែលជួយឱ្យនាងងាយទទួលបានការគាំទ្រពីមនុស្សឋានៈខ្ពង់ខ្ពស់ផងដែរ។ នៅថ្ងៃអនាគតនាងនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ជីវិតមានសុភមង្គលបំផុត។
៥. ប្រជ្រុយនៅលើត្រគាក

នរវិទ្យាជឿថា ប្រជ្រុយនៅលើត្រគាក ជាមនុស្សមានសមត្ថភាពធ្វើការបានល្អ និងមានភាពមោះមុតក្នុងការរកលុយ ហើយបន្ទាប់ពីនោះមក ជីវិតរបស់នាងនឹងរស់នៅដោយប្រណីត។
ជាពិសេសនាងមានភាពវៃឆ្លាត និងមានសមត្ថភាពក្នុងការដឹកនាំយ៉ាងល្អមិនថាខ្លួនឯង ឬដឹកនាំអ្នកដទៃនោះទេ។ នៅពេលនាងឈានដល់វ័យកណ្ដាល ជីវិតរបស់ច្រើនតែមានភាពរុងរឿង មានទាំងអំណាច និងកេរ្តិ៍ឈ្មោះ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ប្រជ្រុយកម្រ ៤កន្លែង បុរាណចារមកជាមនុស្សមានលាភធំ
ចុចអាន៖ ស្នាមផ្នូក ឬខ្នៅ ៤កន្លែង បញ្ជាក់ពីស្ថានភាពជីវិត និងទ្រព្យសម្បត្តិរបស់អ្នក

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?