វប្បធម៌ ជំនឿ
គ្រូចិនសែច្រើន និងប្រាប់ក្បួនខុសគ្នាពេកក្នុងពិធីចូលឆ្នាំចិន លោក អ៊ឹម បុរិន្ទ ចេញបកស្រាយបំភ្លឺការពិត
លោក អុឹម បុរិន្ទ អ្នកហោរាសស្ត្រខ្មែរ និងជាទីប្រឹក្សាអមគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ មានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញហោរាគ្រូទាយ ចិនសែរីកព្រោងព្រាតពេញហ្វេសប៊ុក ផេក។ ហើយនៅថ្ងៃជិតដល់ពេលចូលឆ្នាំចិន និងសែនដកជើងធូប ស្រាប់តែឮចិនសែខ្លះថា ថ្ងៃសែនមិនត្រូវពាក់អាវពណ៌នេះពណ៌នោះ គ្រូខ្លះថាហាមពណ៌ក្រហម ពណ៌មាស ពណ៌លឿង។ល។ ហើយឱ្យពាក់ពណ៌ខ្មៅ ពណ៌ខៀវ សូម្បីតែរបស់សែនក៏ឱ្យលាភពណ៍ខ្មៅ ឬខៀវដែរ។

លោក មានប្រសាសន៍ថា៖ “ខ្ញុំគិតថា គ្រូច្រើនពេក ខ្មែរខ្សែស្រឡាយចិនប្រហែលកំពុងវង្វេង ហើយមិនដឹងថាធ្វើអ្វីឱ្យត្រូវនោះឡើយ។ សម្រាប់ខ្ញុំសូមជម្រាបបងប្អូនដែលជាខ្មែរសែស្រឡាយចិន (កាត់ចិន) គួរមើលទៅទំនៀមទម្លាប់វិញទើបមិនច្របូកច្របល់”។
លោក លើកឡើងបន្តថា ប្រពៃណីជនជាតិចិន ពណ៌ក្រហមជាពណ៌តំណាងឱ្យជ័យជំនះ ពណ៌ដែលអាចកំចាត់ឧបទ្រព្យទាំងឡាយបាន ហើយសត្វនៀនក៏ខ្លាចពណ៌ក្រហមនេះដែរ។ ដូច្នេះការសែនដកជើងធូបក្ដី សែនចូលឆ្នាំក្ដី ពណ៌ក្រហមជាពណ៌ល្អបំផុត ហើយពណ៌លឿងជាពណ៌ផ្កាអង្គាសីល គឺជាដើមឈើដែលជនជាតិចិនមិនអាចអត់បាននៅក្នុងឱកាសចូលឆ្នាំចិន។

លោក អ៊ឹម បុរិន្ទ្រ បញ្ជាក់បន្ថែមថា៖ “ដូច្នេះចូរសម្លឹងមេីលទៅទំនៀមទម្លាប់ កុំសម្លឹងទៅមេីលហោរាច្រេីនពេក ព្រោះពេលនេះជាពិធីបុណ្យប្រពៃណី មិនមែនបុណ្យហោរាទេ”។
លោកបានលើកឡើងថា នេះជាការល្អម្យ៉ាងដែលមានហោរាជាច្រើនដូច្នេះ ព្រោះងាយស្រួលក្នុងការជួយតម្រង់ទិសការងារ អាជីវកម្មខ្លះៗ។ តាមការសង្កេតរបស់លោក ឥឡូវនេះហោរាកាន់ក្បួនចិន ឬហៅថា ចិនសែ មានការរីកដុះដាលខ្លាំងជាងគេ ហើយក៏ត្រូវប៉ាន់ជាងគេ។ តាមការសង្កេតបន្ត លោកបានឃើញថា ហោរាខ្មែរ ហោរដែលជាអ្នកស្នងរូប ហៅថាខ្មោចចូល ហោរចូលរូប និងហោរមួយចំនួនទៀតបានក្លាយខ្លួនជាចិនសែស្ទើរទាំងអស់ទៅហើយ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត