វប្បធម៌ ជំនឿ
គ្រូហុងស៊ុយ ថៃ បកស្រាយចម្ងល់ អាវក្រហមនិងខៀវ ពាក់ថ្ងៃចូលឆ្នាំ ចិន មួយណាត្រូវជាមួយធាតុទឹក
ខណៈជិតដល់ថ្ងៃចូលឆ្នាំចិនហើយ ប៉ុន្តែមានរឿងមួយដ៏ចម្រូងចម្រាស សម្រាប់បងប្អូនប្រជាជនចិន ឬកាត់សែស្រឡាយ កំពុងតែមានមន្ទិល តាមគ្រូហុងស៊ុយថា ឆ្នាំនេះ ត្រូវតែពាក់អាវពណ៌ទឹកប៊ិច ដោយសារឆ្នាំខាល ធាតុទឹក។

ទន្ទឹមនោះ ក៏មានគ្រូហុងស៊ុយតាមបណ្ដាញសង្គមផ្សេងៗ បានចេញមុខបកស្រាយ ថាត្រូវស្លៀកឈុតនេះ ទើបនាំលាភសំណាង ឬកាត់គ្រោះ តាមការទស្សន៍ទាយរបស់ខ្លួន។
ចំណែកអ្នកខ្លះ ក៏តម្រូវឲ្យពាក់នៅថ្ងៃសែនចូលឆ្នាំ និងថ្ងៃចូលឆ្នាំចិនទី១ ទាំងក្មេង ទាំងចាស់ មិនថាកើតឆ្នាំអ្វីនោះទេ ។ ដោយសារគេគិតថា ឆ្នាំ២០២២នេះ គឺឆ្នាំខាល ធាតុទឹក ពេលសែនចូលឆ្នាំនេះហើយ ខ្យល់ធាតុទឹកនៃដើមឆ្នាំថ្មីធ្លាក់ចុះមកដំបូងគេ គឺជាខ្យល់ធាតុទឹកបរិសុទ្ធ មានអំណាចខ្លាំង ដូចនេះបានត្រូវពាក់អាវពណ៌ធាតុទឹក គឺប្រភេទទឹកប៊ិច ដើម្បីបូមលាភឆ្នាំថ្មី។

ដោយឡែក នៅប្រទេសថៃឯណោះវិញ ក៏មានការរៀបចំប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដូចកម្ពុជាដែរ។ ផ្អែកលើព្រឹត្តិការណ៍នេះ លោក Chang Tossaphon Sritula ដែលជាគ្រូទាយដ៏ល្បីល្បាញនៅថៃ ក៏បានលើកឡើងថា មនុស្សជាច្រើនបានសួរអំពីពណ៌នៃសំលៀកបំពាក់ ក្នុងថ្ងៃចូលឆ្នាំចិននេះ។ តើពិតជាហាមមិនឲ្យពាក់ពណ៌ក្រហម មែនទេ? បញ្ហាទាំងនេះកើតចេញពី ការបំផុសតាមអ៊ីនធឺណិត ដែលព្យាយាមបង្កើតមាតិកាចម្លែក បណ្ដាលឲ្យមានការយល់ច្រឡំកាន់តែរីករាលដាល ហើយវាជាការបំភ្លៃវប្បធម៌ ដែលបានបន្សល់ទុកជាយូរមកហើយ ដែលគេនិយមពាក់អាវក្រហមតំណាងឲ្យឆ្នាំថ្មី។

យ៉ាងណាមិញ ពណ៌នៃអាវ មិនថាខៀវឬក្រហម វាគ្រាន់តែជារបស់ខាងក្រៅ និងជានិមិត្តរូបនៃពិធីបុណ្យប៉ុណ្ណោះ ប៉ុន្តែគន្លឹះនៃការនាំហុងស៊ុយ នាំលាភសំណាងចូលមកក្នុងផ្ទះ គឺការសម្អាតចិត្តឲ្យស្អាត និងបង្ហាញពីការដឹងគុណ។ ជាពិសេស គោលបំណងនៃពិធីបុណ្យចូលឆ្នាំថ្មី គោលដៅធំបំផុត សម្រាប់ប្រជាជនចិនទាំងអស់ ដែលរស់នៅតាមបណ្ដាប្រទេសផ្សេងៗ គឺតំណម និងទំនៀមទម្លាប់ពីមុនៗ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថ្ងៃសែនចូលឆ្នាំ ចិន ប្រើក្បួននេះ ដូចបូមលាភចូលដល់ផ្ទះ មានសំណាងពេញមួយជីវិត
ចុចអាន៖ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង