វប្បធម៌ ជំនឿ
ឆ្នាំ ៤នេះឯង កំពូលសំណាងជាងគេ ក្រោយចូលឆ្នាំចិន
យោងតាមឆ្នាំចន្ទគតិ រាប់តាមឆ្នាំចិន មនុស្សដែលមានកំណើតក្នុងឆ្នាំរោង មមែ រកា និងច ជាមនុស្សមានលាភសំណាងខ្លាំងជាងគេ ក្រោយចូលឆ្នាំចិន ឆ្នាំខាល ខាងមុខនេះ។
ឆ្នាំរោង (ពស់ធំ ឬនាគរាជ)

អ្នកឆ្នាំរោង នឹងមានតែមនុស្សចោមរោមស្រឡាញ់ និងជួយទុក្ខធុរៈ។ គ្រប់ការងារ មានមនុស្សចាំគាំទ្រ និងសាទរជានិច្ច។ រាសីឡើងខ្ពស់ត្រដែត ក្រោយចូលឆ្នាំចិនរួច ព្រោះអ្នកមានទេវតាប្រទានសម្បត្តិ មានលុយចូលហូរហែរ។ ចំណែកការរកស៊ី មានភ្ញៀវចេញចូលឥតដាច់ លក់ដូរមានតែផលចំណេញ។ ឆ្នាំខាលមកដល់ អ្នកកើតឆ្នាំរោង បើបើករបរថ្មី នឹងកាក់កបណាស់។
ឆ្នាំមមែ (ពពែ)

ឆ្នាំមមែ ក៏ជាឆ្នាំកំពូលសំណាង ពេញមួយឆ្នាំ២០២២ ព្រោះអ្នកនឹងកើនទ្រព្យសម្បត្តិទ្វេដង។ អាជីពទំនងជាអាចឡើងឋានៈ ឬប្ដូរតួនាទីល្អជាងមុន ចំណែកជំនួញជួញដូរ លុយកាក់ហូរចូលល្អប្រពៃ។ មិនថាអ្នកទៅទីណា សេចក្ដីសុខ សុវត្ថិភាព នឹងកើតមានគ្រប់ពេល។
ឆ្នាំរកា (មាន់)

ឆ្នាំរកា រាសីខ្ពស់ខ្លាំង គួរជាទីរីករាយ។ បំណងប្រាថ្នា រមែងបានសម្រេច ហើយពេលទៅមុខ ១១ខែទៀត មុនដាច់ឆ្នាំ ឆាកជីវិតជួបប្រទះរឿងកាក់កបជារឿយៗ។ ឆ្នាំនេះជាឆ្នាំល្អ សម្រាប់អាជីពនានា ធ្វើអ្វីក៏ចម្រើន ជាពិសេសហិរញ្ញវត្ថុ មានលុយចាយហូរហៀរ។ គូស្នេហ៍វិញ មានការយល់ចិត្តថ្លើម ស្អិតរមួត បើស្វាមីភរិយា មិនទាន់មានបុត្រ យកបុត្រឆ្នាំនេះពិតជាល្អណាស់។
ឆ្នាំច (សុនខ)

កិច្ចការអ្វីដែលអ្នកធ្វើ ស្គាល់តែភាពរុងរឿង រីកចម្រើន ដាក់ចុះដុះឡើង គួរជាទីគាប់ចិត្ត។ ឆ្នាំថ្មីឆ្នាំខាលនេះ នៅក្នុងអាជីពតូចធំ នឹងមនុស្សតាមជួយយឹតយោង ជ្រោមជ្រែងសព្វគ្រប់បែបយ៉ាង។ អ្នកកំពុងធ្វើការ ស៊ីប្រាក់ខែ នឹងបានឡើងប្រាក់ខែក្នុងឆ្នាំនេះឯង។ ត្បិតតែឆ្នាំច មិនសូវជោគជ័យកិច្ចការធំៗ តែការរស់នៅមានសេចក្ដីសុខគ្រប់ប្រការ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ខាល ម្សាញ់ វក កុរ ឆុងពេញមួយឆ្នាំ ជីវិតឡាក់ឆុងណាស់ តែក្រោយអានរួច នឹងធូរចិត្តច្រើនជាងមុន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា