Connect with us

វប្បធម៌ ជំនឿ

ប្រពៃណីជនជាតិ ចិន តែងអបអរឆ្នាំថ្មី ដើម្បីទាញសំណាងល្អ និងលុយកាក់ណែនៗកាបូប

បានផុស

នៅ

ចង្កៀង​ពណ៌​ក្រហម និង​ភ្លើង​ចម្រុះ​ពណ៌​ ​គឺជានិមិត្តសញ្ញា​សំខាន់ នៃពិធីបុណ្យចូលឆ្នាំចិន។ ប៉ុន្តែក្នុងនោះ ក៏មានពិធី និងទំនៀមទម្លាប់មួយចំនួន ​ដើម្បីអបអរសាទរការមកដល់នៃបុណ្យ​ចូល​ឆ្នាំ​ថ្មី​ សម្រាប់​ប្រជាជន​ចិន​ទូទាំង​ពិភពលោក។

យ៉ាងណាមិញ​ មាន​ប្រពៃណី​សំខាន់ៗ​មួយ​ចំនួនបន្ថែមទៀត ដែល​​ប្រជាជន​អាស៊ី​នេះ ​តែងធ្វើ ដើម្បី​ទាក់ទាញ​ហុងស៊ុយ​សំណាងល្អ​ ជា​ពិសេស​លុយកាក់​ហូរចូល​ណែនៗ ពេញកាបូប។

១ ការ​សម្អាត និង​តុបតែង​ផ្ទះ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រហែលកន្លះ​ខែមុនម៉ោងកំណត់នៃឆ្នាំ ការសម្អាតផ្ទះ​ឲ្យ​បាន​ហ្មត់ចត់ ត្រូវបានធ្វើឡើងដើម្បី​ស្វាគមន៍​ឆ្នាំ​ថ្មី​យ៉ាង​ល្អ​បំផុត។ បន្ទាប់ពី​ការ​សម្អាតរួចរាល់​ ផ្ទះនីមួយៗ​ត្រូវ​បាន​តុបតែង​លម្អ​ដោយ​គោម​ពណ៌​ក្រហម និង​ការ​តុបតែង​ពណ៌​ក្រហម​បែប​ប្រពៃណី ដែលមិនអាចចោលបាន។

២ អាហារ​ពេល​ល្ងាចជុំ​គ្រួសារ

នៅ​ថ្ងៃ​សែន ចូលឆ្នាំ គ្រួសារ​ទាំងមូល​ជួបជុំគ្នា ​ដើម្បី​ទទួលទាន​អាហារ​ពេលល្ងាច​ជាមួយ​គ្រួសារ​ទាំងមូល។ ពិធីបុណ្យ​នេះ​មាន​សាច់ ត្រី បន្លែ តាមទំនៀមទម្លាប់ពីមុនៗ។ ការហូបអាហារជុំគ្នា ដូចនាំសំណាងល្អនិងហុងស៊ុយ ដែលគេជឿថា លុយនឹងហូរចូលមកណែនៗកាបូប។

៣ ស្រោម​សំបុត្រ​ក្រហម

ស្រោម​សំបុត្រ​ក្រហម​ ដែល​មាន​លុយ​ នឹង​ត្រូវ​ប្រគល់​ទៅ​ឲ្យ​សមាជិក​វ័យ​ក្មេង​នៃ​គ្រួសារ​ដោយ​មនុស្សចាស់។ លុយ​ត្រូវ​បាន​រុំ​ដោយ​កញ្ចប់​ក្រហម​ ក្នុង​ក្ដី​សង្ឃឹម​ បណ្ដេញ​វិញ្ញាណ​អាក្រក់​ចេញ​ពី​ក្មេងៗ។ ម៉្យាងទៀត ការជូនអាំងប៉ាវក្រហម គឺជាជំនឿមួយដែលគេជឿថា លុយនឹងត្រលប់មកវិញក្នុងឆ្នាំនេះ ជាពិសេសគឺហុងស៊ុយពេញមួយឆ្នាំ។

៤ មើលកាំជ្រួច

នៅ​ថ្ងៃចូលឆ្នាំ​ ជារឿងធម្មតាទេក្នុងការមើលកាំជ្រួចចាប់ពីម៉ោង ០:០០ ដល់ ០:៣០ ។ យោង​ទៅ​តាមរឿងព្រេង កាំជ្រួចត្រូវបានគេប្រើប្រាស់ ដើម្បី​បន្លាចសត្វចម្លែក Nian ដែល​ផុស​នៅ​ពាក់​កណ្ដាល​អធ្រាត្រ។ ការបាញ់កាំជ្រួចជួយដេញឧបទ្រពចង្រៃនៃឆ្នាំចាស់ ហើយនាំតែរឿងល្អៗចូលមកប៉ុណ្ណោះ។

ការសួរសុខទុក្ខសាច់ញាតិ

ថ្ងៃទី ១ នៃឆ្នាំថ្មី ជនចាតិចិនទាំងអស់​ត្រូវបានចំណាយពេល​នៅផ្ទះជួបជុំគ្រួសារ ​បន្ទាប់មកនៅថ្ងៃទី ២ ទើប​អាច​​ទៅលេង​សាច់ញាតិ​ និង​នាំ​យកអំណោយទៅផ្ទះ​របស់គ្នាទៅវិញទៅមក ឬ​ផ្ដល់​ស្រោម​សំបុត្រ​ក្រហម​ដល់​កុមារ។

៦ ការ​តាំង​ពិព័រណ៍ និង​ព្រឹត្តិការណ៍​នានា

ការ​តាំង​ពិព័រណ៍ និង​ព្រឹត្តិការណ៍​នានា ធ្វើឡើង​រហូត​ដល់​ថ្ងៃ ១៥រោច ខែ​ពិសាខ។ នេះ​ក៏​ជា​ពេល​ដែល​មនុស្ស​ទៅ​បន់ស្រន់​នៅ​ព្រះវិហារ​ដែរ។ ដូច​ទៅ​នឹង​ថ្ងៃបុណ្យ​ប្រពៃណី​ណាមួយ​ដែរ ការ​ប្រារព្ធ​ពិធី​ប្រែប្រួល​អាស្រ័យ​លើ​បុគ្គល​ម្នាក់ៗ ប៉ុន្តែ​ក្នុង​គ្រប់​ករណី ម្ហូប​អាហារ​មាន​វត្តមាន​យ៉ាង​ច្រើន​ ​ក្នុង​អំឡុង​ពេល​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​ចិន៕

គ្រូ ណុប

ចុចអាន៖ហូបអាហារ​ និងផ្លែឈើនេះ​ ​ក្នុង​ថ្ងៃ​ចូលឆ្នាំ​ ​​ដូចនាំ​លាភសំណាង​​ពេញ​មួយ​ឆ្នាំ

ចុចអាន៖ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៩ វិនាទី មុន

វិរះ​ ហោះហើរ​ សមត្ថភាព​ល្អ​ខ្លាំង​ផ្ដួល​កូន​សិស្ស​លោក​ សួង​ បញ្ញា​ សន្លប់​ទឹក​ទី​២ហើយ​ផ្ដាំ​ដូច្នេះ…​

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីបើកកិច្ចប្រជុំដោះស្រាយបញ្ហាបាក់ច្រាំងទន្លេតាមបណ្ដោយព្រំដែនវៀតណាម

EU-ថៃ
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ថៃ​ជំរុញ​ឱ្យ​មានកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ EU ត្រឹម​​ឆ្នាំ​​នេះ

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ប.ស.ស ៖ ការចុះបញ្ជិកាសហគ្រាស គ្រឹះស្ថាន ត្រូវធ្វើឱ្យហ្មត់ចត់ មិនត្រូវមានការអន្តរាគមន៍ណាមួយឡើយ

ព័ត៌មានជាតិ១២ នាទីutes មុន

ទូតហ្វាំងឡង់ សន្យានឹងខំកៀរគរវិនិយោគិនរបស់ខ្លួនមកបណ្ដាក់ទុននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម