Connect with us

វប្បធម៌ ជំនឿ

របស់ ៣​ យ៉ាង ជូនអ្នកមានគុណក្នុងឆ្នាំ ចិន ដូចនាំសំណាងល្អ និងលុយកាក់ហូរចូលឥតដាច់

បានផុស

នៅ

ខណៈឆ្នាំថ្មី កាន់តែខិតជិតមកដល់ ប្រជាជនដែលជាជាប់សែស្រឡាយចិន កំពុងញាប់ដៃជើង រៀបចំរបស់សែន ឲ្យមុនថ្ងៃកំណត់មកដល់។​

ក្នុង​នោះ​ ពួកគេ​ក៏​និយម​ជូន​លុយ​កាក់​ទៅ​ដល់​អ្នក​មានគុណ​ ដើម្បីងាយស្រួលប្រើប្រាស់ទៅថ្ងៃមុខ ក្រោយ​សែន​ចូល​ឆ្នាំ​រួចរាល់។ ក្រៅ​ពី​លុយកាក់ ពួកគេ​និយមទិញ តែល្អៗ ឬ​សំលៀកបំពាក់​ល្អៗ ពីរាជធានី ឬ​ក្រុងស្រុក យកទៅអ្នក​មានគុណរបស់​គេ ថែមទៀតផង។

ដូច្នេះ ដើម្បីកុំឲ្យសៅហ្មងច្រើន បងប្អូនជាប់សែស្រឡាយចិន អាចជូន​របស់ ៣ យ៉ាង​នេះ ​ដល់​​អ្នក​មានគុណដូចជា ៖

១ តែ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​សិន​កូនៗ​មានលទ្ធភាព​គួរ ទិញ តែ ថ្លៃ​បន្តិច​ទៅ បើ​ពុំ​សូវ​មាន​ទេ អាច​ទិញ​តាម​ជាក់ស្ដែង​នៃ​លទ្ធភាព​របស់​អ្នក។ ព្រោះតែ ​មានន័យ​ល្អ សំដៅ​លើ​សុខភាព​ល្អ ចិត្តត្រជាក់ និង​សម្រួល​ស្មារតីល្អ។ ជាពិសេស​​​គេ​ជឿ​ថា ជូន តែ ដល់​មនុស្ស​ចាស់ គឺ​បួងសួង​សុំ​ឲ្យ​អ្នក​មានគុណ​ទាំងពីរ​របស់​គេ មាន​សុខភាព​ល្អ ស្មារតី​រឹងមាំ និង​មាន​អាយុវែង​ជា​ម្លប់​ដល់​កូនចៅ​ជំនាន់​ក្រោយ។

បែបនេះហើយ ទើបរូបភាពនៃការទិញ តែ ជូនដល់មនុស្សចាស់ ឬជូនដល់មនុស្ស​ដែល​ខ្លួន​គោរព​នោះ ត្រូវធ្វើតៗគ្នារហូតមក ជាពិសេសនៅប្រទេសចិនតែម្ដង។​ សម្រាប់កូនកាត់ចិន​ក្នុងស្រុកវិញ គឺមានខ្លះគេបន្ត​ការជូន តែ ខ្លះទៀតគេទិញ ទឹកសំបុកត្រចៀកកាំ ផ្សេងៗវិញ។

២ ក្រូច​ខ្វិច មួយ​គូ

ក្រូច​ខ្វិច គឺ​មានន័យថា សុខសប្បាយ គ្រួសារ​ជួប​ជុំគ្នា មាន​ទ្រព្យសម្បត្តិ​ច្រើន ព្រោះ​ក្រូច​ខ្វិច​លឿង​ទុំ​ដូច​ដុំ​មាស ។ បើកាលណាយើងជូនក្រូចខ្វិចឲ្យគ្នា គឺដូចជូនសុភមង្គល និងសេចក្ដីសុខចម្រើនដល់គ្នា។

៣ អាំង​ប៉ាវ

ត្រូវ​ដាក់​លុយ​ជូន​គាត់ ទោះបី​តិច ឬច្រើន បើចង់ឆាប់មានរកស៊ីធូរ​ក្នុងឆ្នាំថ្មីនេះ គួរ​ជូន​អាំងប៉ាវ​ទៅ​កាន់​អ្នក​មាន​គុណ​របស់​អ្នក ។ អាំងប៉ាវដែលគួរប្រគល់ឲ្យចាស់ទុំ គួរជាលេខ​ហុងស៊ុយ​ ដែល​អាច​បូក​ចូល​គ្នា​ស្មើ​នឹង​លេខ ៩ ដូចជា៖

-១៨ដុល្លារ = ១+៨ = លេខ ៩

-២៧ដុល្លារ = ២+៧ = លេខ ៩

-១៦២ ដុល្លារ = ១+៦+២ = លេខ ៩

បើជាលុយខ្មែរ ក៏បូកគ្នា​អញ្ចឹង​ដែរ តែ​ឲ្យស្មើ​លេខ ៩ ព្រោះលេខ ៩ ជា​លេខធាតុ ទឹក ត្រូវ​ជាមួយ​ធាតុ​នៃ​ឆ្នាំ​នេះ។

សម្រាប់​ឪពុកម្ដាយ​វិញ ពេលកូនជូនអាំងប៉ាវ តែ និង​ក្រូចខ្វិច ត្រូទទួលដោយ​ចិត្ត​អំណរ និង​ជូនពរ​កូន​វិញ ស្របពេលនោះ សូម​ឪពុកម្ដាយ​យក​ក្រូចខ្វិច ១ គូថ្មីទៀត ជូនត្រឡប់មកកូនវិញ ដើម្បី​ឲ្យកូនហូប នាំលាភ នាំសុខដល់កូនវិញ។ បើមិនមានក្រូចខ្វិចថ្មីទេ ក៏អាចយកក្រូចខ្វិច​ដែលកូន​ជូនមុនហ្នឹង យកឲ្យកូនវិញក៏បាន គឺមិនខុសទេ គ្រាន់តែមើលមកដូចជាមិនសូវសម។ យល់ល្អជូនគាត់ ពេលជួបមុខគាត់ភ្លាមក្នុងថ្ងៃចូលឆ្នាំ បើអាចជូនក្នុងថ្ងៃចូលឆ្នាំទី១ គឺកាន់តែល្អខ្លាំងបំផុត៕

គ្រូ ណុប

ចុចអាន៖ប្រពៃណីជនជាតិ ចិន តែងអបអរឆ្នាំថ្មី ដើម្បីទាញសំណាងល្អ និងលុយកាក់ណែនៗកាបូប

ចុចអាន៖ថ្ងៃសែនចូលឆ្នាំ ចិន ប្រើក្បួននេះ ដូចបូមលាភចូលដល់ផ្ទះ មានសំណាងពេញមួយជីវិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

សម្ដេចតេជោ ថា ត្រាំ ក្លាហានចេញដឹកនាំពិភពលោក ប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្តើមពីស្ថាប័នដែលអាមេរិកផ្ដល់ថវិកាជាមុន

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក រដ្ឋមន្ត្រី នេត្រ ភក្រ្តា ៖ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ពីបណ្តាប្រទេសជាមិត្តភក្ដិ ជាការចូលរួមអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

រោងចក្រ​ច្នៃ​ដំណាប់​ស្វាយ​មួយ​កន្លែង ​ត្រូវ​មន្ទីរ​បរិស្ថាន​ខេត្តប៉ៃលិន​ចាត់​វិធាន​ការណ៍ ក្រោយ​បញ្ចេញ​​កាក​សំណល់​កខ្វក់​ចូលប្រភពទឹកសាធារណៈ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថានគាំទ្រ TotalEnergies កាត់បន្ថយការបញ្ចេញកាបូននៅកម្ពុជា និងការវិនិយោគលើថាមពលកកើតឡើងវិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រោយ​ភ្លៀងលាយឡំ​ខ្យល់​កន្ត្រាក់​បំផ្លាញ​ផ្ទះ​ពលរដ្ឋ​ សមត្ថកិច្ច​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ភ្លាម​ៗ

ធនាគារឯកជន
សន្តិសុខសង្គម១៣ ម៉ោង មុន

ឃាត់ខ្លួនមនុស្ស៥នាក់ពាក់ព័ន្ធករណីលួចលុយពីធនាគារឯកជនមួយក្នុងទំហំទឹកប្រាក់ខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកនាំពាក្យការពារជាតិច្រានចោលព័ត៌មានដែលថាថៃបំពានដែនអាកាសកម្ពុជា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

សមាជិក​សភាបារាំង ទាមទារ​ឲ្យ​អាមេរិក​ប្រគល់​រូប​សំណាក​សេរីភាព​មកវិញ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អ៊ុយក្រែន ធ្វើតេស្តជោគជ័យ នូវមីស៊ីលដ៏ខ្លាំង ដែលអាចបាញ់ដល់មូស្គូ និងត្រៀមដាក់ប្រយុទ្ធលើសមរភូមិ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា កម្ពុជានៅតែសកម្មក្នុងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

Sokha Hotels

ព័ត៌មានពេញនិយម