Connect with us

វប្បធម៌ ជំនឿ

ទាយលម្អិត «ម្សាញ់» អាយុ ៤៥ កើតឆ្នាំ ១៩៧៧ យីអ៊ុនការងារខ្លាំង ទំនាក់ទំនងគ្រួសារខ្សោយ អាចបានអចលនទ្រព្យថ្មី

បានផុស

នៅ

បើទោះបីជាអ្នកកើតឆ្នាំ១៩៧៧ ម្សាញ់ភ្លើង តែងតែមានគំនិតផ្លាស់ប្ដូរ ការងារថ្មី ក្នុងឆ្នាំនេះ តែមិនបានសម្រេចទេ ព្រោះនៅកន្លែងចាស់ល្អជាង ទោះបី​ជា​អាច​មាន​ភាព​តានតឹង​ទំនាក់ទំនង​ខ្លះ។

អ្នកកើតឆ្នាំពស់ ធាតុភ្លើង១៩៧៧ ត្រូវបានណែនាំ​ឲ្យ​តស៊ូនៅក្នុងក្រុមហ៊ុន ឬស្ថាប័ន​បច្ចុប្បន្ន​ ហើយ​បន្ត​ការ​អភិវឌ្ឍន៍​នៅ​ទីនោះ​អំឡុងខែមេសាឆ្នាំនេះ អ្នកនឹងឃើញការកើនឡើង​ឋានៈ​ និង​ឥទ្ធិពល​ដោយ​ឥតព្រាងទុក អ្នករកស៊ីវិញ មានលុយធំចូល​ជាយថាហេតុ​ ពីមនុស្សដែល​អ្នកភ្លេចចោលយូរហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្នេហា និងគ្រួសារវិញ ការព្យាករណ៍ឆ្នាំ ២០២២ របស់មនុស្សឆ្នាំពស់ភ្លើង អាយុ៤៥ បើ​ជាបុរសនឹងត្រូវ​ចាកចេញ​ពីភាពនៅលីវនៅឆ្នាំ​នេះ ព្រោះជួបគូស្នេហ៍។ រាល់ការណាត់ជួបឬបង្កើត​ស្នេហ៍ នឹងប្រទះ​ឃើញថា ភាគីគេមានបុគ្គលិកលក្ខណៈ ស្រដៀងចិត្តយើងចង់បានខ្លាំង។

ស្ត្រី​ឆ្នាំ​ម្សាញ់​វិញ នឹង​មាន​ជម្លោះ​ជាមួយ​ដៃគូ​ខ្លះ​ៗ ដែល​អ្នក​ទាំងពីរ​គួរ​រក្សា​ចិត្ត​ស្ងប់ ឱនលំទោន សង្រួម​ចិត្ត​ មើល​បញ្ហា​ពី​ទស្សនៈ​របស់​អ្នក​ដទៃ​ខ្លះ ទើប​សុខសាន្ត​បាន។

ផ្នែក​ទ្រព្យសម្បត្តិ ការ​ព្យាករណ៍​ឆ្នាំ ២០២២ របស់មនុស្សកើតឆ្នាំពស់ ១៨៧៧ រាសី​ជាទូទៅ នឹង​មាន​ការប្តូរ​តិចតួច​ប៉ុណ្ណោះ​ក្នុង​ឆ្នាំនេះ។ អតិថិជន​ចាស់ និង​ម៉ូយ​ដុំ​ អាច​បញ្ចប់​កិច្ចសន្យា​ធំៗ​ជាមួយ​យើង តែសំណាង​ល្អ​ឆ្នាំនេះ អ្នកនឹងបានជួបអ្នក​យិតយោង​ជាមនុស្សស្រី ​ដែល​នឹង​មក​ជា​អ្នក​មាន​គុណ​ដ៏​ខ្ពង់ខ្ពស់ គ្រប់យ៉ាងនឹងប្រសើរឡើង។ ប្រជាប្រិយភាពក្នុងដំណើរការអាជីវកម្ម​របស់​អ្នក​អាយុ៤៥នេះ នឹង​មានមិត្តល្អដែលអាចមកជួយគ្នា យឹតយោង ចំណែក​អ្នកដែលរកស៊ី មាន​អតិថិជនជាស្ត្រី ដូចជា សាឡន គ្រឿង​ថែសម្រស់ សិល្បៈ និង​ប្រាក់ចំណូល​ក្នុងអាជីពច្រើន​ជាងអ្នករកស៊ីផ្នែក​អាហារឬគ្រឿងចក្រ។ នៅខែ ៨ ឆ្នាំ ២០២២ ហោរាសាស្ត្រ​ហិរញ្ញវត្ថុ​ចង្អុលថា អ្នកអាចផ្លាស់​ទៅ​នៅ​ផ្ទះ​ថ្មី​ ដែល​ចិត្តប៉ង​យូរ​មក​ហើយ។

សុខភាព – ការ​ព្យាករណ៍​ឆ្នាំ ២០២២ របស់ពស់ឆ្នាំ១៩៧៧គឺ រាសីសុខភាព​ឡើងខ្ពស់​ត្រដែត​ផ្នែក​រាងកាយ តែអារម្មណ៍​នឹងល្អ សុខភាព​ចិត្តនឹង​ធ្លាក់​ក្នុងអន្លង់​នៃ​ក្តីអស់​សង្ឃឹម​ជា​ញឹកញាប់​ ដោយសារ​រឿង​តូចតាច​ក្តី។ អ្នកត្រូវ​បាន​គេណែនាំ​ឲ្យ​ចេញទៅដើរក្រៅជាមួយដៃគូ ស្រូបខ្យល់​អាកាស​បរិសុទ្ធនៃ​ធម្មជាតិ និង​បញ្ចេញ​នូវ​អារម្មណ៍​ដែល​សង្កត់សង្កិន​ខាង​ក្នុង​គំនិត​ បង្កើន​ថាមពលចក្រា។

ថ្ងៃសែន ៣១ កក្កដា ឆ្នាំ២០២២ ៖ ប្រើអាវលឿងទុំ ឬក្រហម​ស្រស់ ។ សែន​ផ្កា នំ និងផ្លែឈើពណ៌បៃតង ដូចជា​ក្រូចថ្លុង ម្នាស់ ទំពាំងបាយជូខៀវ ក្រូចខ្វិចខៀវ និង​ឪឡឹក ផ្ទះឯង​ឲ្យ​ស្រេច​មុន​ម៉ោង៩ព្រឹក ។ ឲ្យ​អាំងប៉ាវ ឬដាក់ទាន ប្រើលេខ៨ លេខ២ ឬលេខ៩ ។ គោរព​ជំនាង​ផ្ទះ​និង​ព្រះ​ភូមិមុន​ចេញដើរ គោរពជីដូនជីតា គ្រូបាធ្យាយមុនចូលដំណេក៕

គ្រូ ណុប

ចុចអាន៖ខាល ម្សាញ់ វក កុរ ឆុងពេញមួយឆ្នាំ ជីវិតឡាក់ឆុងណាស់ តែក្រោយអានរួច នឹងធូរចិត្តច្រើនជាងមុន

ចុចអាន៖«រកា» ឆ្នាំនេះលុយហូរចូលឥតឈប់ក្នុងជីវិត រីឯអាជីពក៏រឹងមាំ ដោយសារភាពស្មោះត្រង់របស់ខ្លួន

ចុចអាន៖បម្រាម និងអប្បិយជំនឿបញ្ចៀសគ្រោះចង្រៃ កូនចៅ ចិន ត្រូវដឹង មុនចូលឆ្នាំប្រពៃណីមកដល់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៥ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម