Connect with us

វប្បធម៌ ជំនឿ

ពិស្ដារ ៖ មនុស្សកើតឆ្នាំ ១៩៧៩ រាសីចក្រ «មមែ» ផែនដីសំណាងឆ្នាំ ២០២២ មាន ៦ ទិស

បានផុស

នៅ

ចាប់ពីថ្ងៃចន្ទ ទី៣១ ខែ មករា នេះ ជាថ្ងៃចូលឆ្នាំថ្មី ចិន សម្រាប់អ្នកកើតឆ្នាំ ១៩៧៩ គឺល្អក្នុងទិដ្ឋភាព ៧០ ភាគរយ គឺសឹងគ្រប់ផ្នែកទៅហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងអាជីព៖ សមត្ថភាព​ការងារ និង​ប្រសិទ្ធភាព​របស់ពួកគេ​ បានប្រសើរ​ឡើង​ខ្លាំង​ខុស​ពី​ឆ្នាំ ២០២១ ដែលនឹងធានា​ឲ្យ​ពួកគេ​ទទួល​បាន​សម្ពាធ​តិច​ បែរជាបានការកោតសរសើរខ្លាំង ​និង​ការ​វាយតម្លៃ​ខ្ពស់។ ប្រាក់​ចំណូល​ពី​ការងារ​នឹង​កើន​ឡើង ទោះជា​ឥទ្ធិពល​នៃ​តារាទ្រព្យសម្បត្តិ​របស់​ពួកគេ ​ក្នុង​ការ​រកប្រាក់បន្ថែម នៅស្ទើរតែប្រសើរជាង២០២១ឆ្ងាយ។

បើ​និយាយ​ពី​ទំនាក់ទំនង​ស្នេហា​វិញ ឆ្នាំ ២០២២ ជាឆ្នាំសំណាងរឿងបេះដូង អ្នកនៅលីវ​នឹង​មាន​ឱកាសរៀបការ ​ឯអ្នកមានដៃគូ​ហើយ ទទួលបានសុភមង្គលពីជីវិតអាពាហ៍ពិពាហ៍។

អាជីពក្នុងដំណើរការនៃការចាប់ផ្តើមឆ្នាំថ្មី នៅមានភាពលំបាក​ខ្លះ​ តែ​ត្រឹម​ខែ​មិនា​ឡើង ​គ្រប់យ៉ាង​ដោះស្រាយ​បាន​ប្រសើរ​ខ្លាំង​វិញ​មិនខាន។

ផ្នែកទ្រព្យសម្បត្តិធម្មតាទៅហើយ មនុស្សមមែ​ឆ្នាំ ១៩៧៩ (វ័យ៤៣ឆ្នាំ) តែងតែមានសំណាងល្អ​ក្នុងទ្រព្យសម្បត្តិឡើងៗពេល​គេ​កាន់​តែ​ចាស់។ ជាមួយនឹង​ការ​អភិវឌ្ឍន៍​អាជីព ប្រាក់​បៀវត្សរ៍​របស់​ពួកគេ នឹងកើនឡើងជានិច្ច ដោយអាចរស់នៅក្នុង​ជីវិត​ដ៏​សម្បូរ​បែប​ នៅក្នុង​ពាក់​កណ្តាលចុងក្រោយនៃជីវិតរបស់ពួកគេ​ឡើងទៅ។ ពួកគេក៏អាចរក​ប្រាក់បន្ថែមខ្លះពីការវិនិយោគ​ផងដែរក្នុងឆ្នាំនេះប្រសិនដៃគូឆ្នាំកុរ ឬម្សាញ់ ឬថោះ។

សុខភាព ៖ នៅ​ខែ៥ចិន(កក្កដា)ស្ថានភាព​សុខភាពអាចចុះ​ខ្សោយ ​មិន​ល្អ​ ដោយសារតែ​សម្ពាធ​ខាងក្រៅ តែ​ទឹកចិត្តភ្លឺស្វាង មុតមាំល្អ។ ពួកគេគួរតែរៀន​សម្រាក​ទៅ​កម្សាន្ត​ក្បែរៗ​ទឹក ដូចជា​សមុទ្រ​ សន្សំ​ធាតុ​ត្រជាក់ ​ឬរកទឹកមកលម្អលើតុ រូបថតទឹកព្យួរក្នុងផ្ទះ។

សែនចិនថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖ ប្រើសំពត់ខោអាវ បៃតងចាស់ ឬខ្ចី កើនរាសីល្អ ។ សែន​ផ្កាឬ នំ និងផ្លែឈើ ជ្រើសយកពណ៌ក្រហម លឿង និងស្វាយចាស់ ដូចជា ក្រូច​ខ្វិច ទំពាំងបាយ​ជូខៀវ ប៉ោម និង​មៀន។ សែនផ្ទះឯង​ឲ្យ​ស្រេចមុនម៉ោង៨ព្រឹកសឹមចេញទៅផ្ទះគេ ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ១ ឬលេខ៦ ។ គោរពជំនាងផ្ទះនិងព្រះភូមិមុនចេញដើរ គោរពជីដូនជីតាគ្រូបាធ្យាយមុន​ចូលដំណេក។ រកក្រូចប្រាំមួយផ្លែ ជូនជាជំនូនទៅកាន់អ្នក​ណាម្នាក់​ដែលធ្លាប់​ជាអ្នកមានគុណពី​មុន​របស់យើង​តែមិនជាប់​សាច់​ឈាមនឹង​យើង ៕

គ្រូ ណុប

ចុចអាន៖«ច» ឆ្នាំនេះទទួលបានលាភសំណាងនៃមុខតំណែងផ្ទួនៗ រីឯមនុស្សនៅលីវ នឹងជួបស្នេហា

ចុចអាន៖ហុងស៊ុយទម្រង់មុខ ៣ ប្រភេទ​ វាសនាចារមកថា ជា មហាសេដ្ឋី ទៅថ្ងៃមុខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

ជាខ្សែសេដ្ឋកិច្ចព័ទ្ធភ្នំពេញ អភិបាលខេត្តកណ្ដាល ស្នើឥណ្ឌូនេស៊ីមកវិនិយោគក្នុងខេត្តឱ្យបានច្រើន

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

​វ៉ាង យី ​ចោទ​អាមេរិក​ថា «ធ្វើ​គុណ​​សងទោស​» និង​ប្រកាស​សងសឹក​​​​វិញ​​​

ព័ត៌មានជាតិ៤ នាទីutes មុន

រាជបណ្ឌិត្យសភាកម្ពុជា ជូនទឹកដោះគោស្រស់ តេជោសែនប្ញស្សីត្រឹប ៣២៣លីត្រ ដល់កុមារកំព្រា និងកុមារមានពិការភាព

ព័ត៌មានជាតិ៧ នាទីutes មុន

ពិធីឡើងផ្ទះថ្មីរបស់ជនជាតិដើមគ្រឹង នៅខេត្តរតនគិរី ពិតជាប្លែកមែន ធ្វើម្តង៤ថ្ងៃ ហើយសែនព្រេនទាំងនៅផ្ទះចាស់ និងនៅផ្ទះថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករក្នុងឃុំគោលាប់ សម្រុកធ្វើដំឡូងមីស្ងួត ខណៈតម្លៃខ្ពស់ជាងដំឡូងមីស្រស់​ ១ គុណជា ៣

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​លីទុយអានី​​​ដកខ្លួន​ពីអនុសញ្ញា​​​គ្រាប់បែកចង្កោម និង​មីន​​ជាកា​រ​ផ្ញើ​សារ​ព្រមាន​​ទៅរុស្ស៊ី​

Sokha Hotels

ព័ត៌មានពេញនិយម