វប្បធម៌ ជំនឿ
ច្បាស់ៗ៖ ហោរាសាស្ត្រឆ្នាំ ២០២២ សម្រាប់ «រកា» វ័យ ៣៨ កើតក្នុងឆ្នាំ ១៩៨១
ជោគវាសនាការងាររបស់រកា ដែលស្មុគស្មាញរអឹក ៣ ឆ្នាំមកហើយ តាំងពី ២០១៩ មក ពេលនេះ ឈានដល់ពេលរលូន និងលូតឡើងទប់មិនជាប់ក្នុងនៅឆ្នាំ២០២២។

ឋានៈ តួនាទីសង្គមដែលឱបទ្រូងរំពឹងយ៉ាងអត់ធន់ ពេលនេះបានដល់ដៃហើយ ។ ការដំឡើងឋានៈ ឬប្រាក់ខែឬចំណូលមិននៅយូរទេ ត្រឹមខែកុម្ភៈនេះតែម្ដង។
ទោះយ៉ាងណាក៏ដោយ រកាធម្មតាក្រអឺតក្រអោង ឆាប់ខឹង និងប្រកាន់ ត្រូវរៀនទម្លាក់ រៀនសង្រួមចិត្តមកវិញ ទើបមិនខាតលាភ។ ដោយទ្រព្យសម្បត្តិរបស់ពួកគេ ក៏នឹងកើនឡើង ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏អាចចំណាយច្រើនជាងមុនផងដែរ ដោយសារត្រូវការប្រើធនធាន ដើម្បីកសាងឥទ្ធិពល។ កុំខ្លាចជប់លៀង និងបង្កើតសកម្មភាពសង្គមច្រើនឡើង ឆ្នាំនេះគ្រប់យ៉ាងចំង៉ូវហេងហើយ ដាក់ធំលូតធំ ជួបមនុស្សឲ្យបានកាន់តែច្រើន ទាន់ផ្កាយទំនាក់ទំនងឲ្យផល។
សំណាងរបស់មនុស្សឆ្នាំរកា ជាស្ត្រី គឺផ្នែកមនោសញ្ចេតនា និងទំនាក់ទំនងសង្គម ។ ចំណែកខាងបុរស ទោះបីពួកគេនឹងជួបមនុស្សស្រីដែលមានមន្តស្នេហ៍ខ្ពស់ក៏ដោយ ត្រូវកាត់ចិត្ត ព្រោះឆ្នាំនេះត្រូវផ្ដោតរវល់កើបឱកាសការងារ។ ដោយសារហត់និងមានសម្ពាធពីការងារច្រើន ពួកគេអាចមានអារម្មណ៍ភ័យបារម្ភ គេងមិនសូវបានល្អ ធ្លាក់ទឹកចិត្តខ្លះនៅខែសីហាឆ្នាំ ២០២២។ ព្យាយាម ហាត់កីឡាមួយចំនួនដូចជា Taichi ឬ Yoga និងសម្រាកដើម្បីសុខភាពកាយ ធ្វើសមាធិបង្កើនសុខភាពចិត្ត ធ្វើអំពើបរិច្ចាកខ្លះៗ។ ការបរិច្ចាគល្អមួយគឺធ្វើលើ មនុស្សឆ្នាំ កុរ ម្សាញ់ ខាល និងជូត។
ជាទូទៅ មនុស្សឆ្នាំរកាកើត ១៩៨២ ច្រើនជាអ្នកមានលាភ មានទ្រព្យហូរហៀរតាំងពីក្មេងឬចាស់ ឡើងកាន់តែកើនឡើងដោយមិនសូវប្រឹង។ ទោះយ៉ាងណាក៏ដោយ គេត្រូវបានគេណែនាំថាឲ្យ ព្យាយាមវិនិយោគផ្នែកហិរញ្ញវត្ថុជានិច្ច ពីព្រោះការអនុវត្តរបស់ពួកគេ ក្នុងការប្រមូលទ្រព្យសម្បត្តិបន្ថែមគឺល្អណាស់ ពិសេសដៃគូសហគ្រិនជាស្ត្រី ប្រសើរជាបុរស។

សែនចិនថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖
មនុស្សកើតឆ្នាំរកា ១៩៨១ គួរ ប្រើសំពត់ ខោអាវ ពណ៌លឿង ត្នោត មាសឬលឿងខ្ចី កើនរាសីល្អ ។ បើអុចធូបសែនផ្កាឬ នំ និងផ្លែឈើ ជ្រើសយកពណ៌លឿង និងស្វាយចាស់ ដូចជា ក្រូចខ្វិច ទំពាំងបាយជូ និងល្ហុង ម្នាស់ទុំ។ សែនផ្ទះឯងឲ្យស្រេចមុនម៉ោង ៨ ព្រឹក សឹមចេញដើរទៅផ្ទះគេ ។ ឲ្យអាំងប៉ាវ ឬដាក់ទាន ប្រើលេខ១១ ឬលេខ២និង លេខ២០ ។ គោរពជំនាងផ្ទះនិងព្រះភូមិមុនចេញដើរ គោរពជីដូនជីតាគ្រូបាធ្យាយមុនចូលដំណេក។ រកក្រូចប្រាំ៤៥ផ្លែ ជូនជាជំនូនទៅកាន់អ្នកណាម្នាក់ ដែលធ្លាប់ជាអ្នកមានគុណពីមុនរបស់យើង តែមិនជាប់សាច់ឈាមនឹងយើង ។ ជូនបាយសម្លឪពុកម្ដាយ និង រៀមច្បងចាស់ព្រឹទ្ធាចារ្យបង្កើនអំណាចបុណ្យចក្រា៕
គ្រូ ណុប
ចុចអាន៖លម្អិត៖ មនុស្សកើតឆ្នាំ «ច» ១៩៨២ នឹងមានសំណាងពេញមួយឆ្នាំ ២០២២ ផ្នែកលុយកាក់

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?