Connect with us

វប្បធម៌ ជំនឿ

សំណែនទាំងនេះ ជាប្រពៃណីកូនចៅចិន តែងសែននៅថ្ងៃទី១ ព្រោះជឿថានាំសំណាងពិត

បានផុស

នៅ

ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ឆ្នាំខាល នៅថ្ងៃចូលឆ្នាំថ្ងៃទី១ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សំណែន និងម៉ោងសែនទេវតា ឬកុងម៉ា ដែលកូនចៅចិនរមែងធ្វើ ហើយជឿថា ពិតជានាំសំណាងពិត មានដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេល​ព្រលឹម សែនវត្ថុស័ក្តិសិទ្ធិ

​វេលា​ម៉ោង​ ៦​ព្រឹក គេត្រូវធ្វើ​ពិធី​សែនអរគុណដល់ទេវតាថែរក្សាផ្ទះ ដែលបានជួយមើលថែគេហដ្ឋានពេញមួយឆ្នាំ។ ក្រៅពីនោះ គេតែងបួងសួងសុំឱ្យគ្រួសាររស់នៅនៅត្រជាក់ និងសុខសប្បាយ។ តង្វាយ​ដែល​នឹង​យក​មក​ថ្វាយ​នោះ​មាន ទៀន ទឹក សាច់​ជ្រូក ទា មាន់ បង្អែម និងផ្លែឈើ​ល្អៗ​ដូច​ជា ក្រូច​មាស ផ្លែ​ប៉ោម​ក្រហម ទំពាំង​បាយ​ជូរ ស្រា តែ ​ក្រដាស​ប្រាក់ ក្រដាស​មាស។ ការគោរពបូជាមួយនេះគេ​ប្រើ​ធូប ​៣​សរសៃ។

ពេល​ព្រឹក​​សែនវិញ្ញាណក្ខន្ធ​ដូនតា

បន្ទាប់​ពីទេវតា គឺ​បូជា​ដូនតា កុងម៉ា។ ការបូជានេះដើម្បីបង្ហាញពីការដឹងគុណ និងរំលឹកដល់ឪពុកម្តាយ ដូនតា ញាតិសណ្ដាន ដែលបានបាត់បង់ជីវិត ដោយត្រូវសែននៅម៉ោង ១០ព្រឹក ឬមិនលើសពីថ្ងៃត្រង់ឡើយ។ គ្រឿង​បូជា​មាន​សាស៊ែ អាហារ​ប្រៃ ឬ​ជា​អាហារ​ដែល​អ្នក​ស្លាប់​ចូល​ចិត្ត បង្អែម​ផ្សេងៗ ផ្លែ​ឈើ ដុត​លុយ ក្រដាស​មាស និងសម្លៀកបំពាក់ក្រដាស ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធដែលចែកឋានទៅ។ ពិធីសែននេះគេ​ប្រើ​ធូប ​៣សរសៃដូចគ្នា។

ពេលរសៀល សែនជំនាងផ្ទះ

គេសែននៅពេលរសៀល មិនលើសពីម៉ោង ៤នោះទេ ហើយគេប្រើធូប ១ សរសៃ រួមជាមួយតង្វាយមាន ជ្រូកខ្វៃ បាយដំណើប អាហារសម្រន់ផ្សេងៗ ក្រដាសប្រាក់ ក្រដាសមាស ហើយក្រោយពេលសែនរួចរាល់ គេតែងដុតផាវ។ ការសែនមួយនេះអាចជួយបង្កើនភាពរុងរឿង និងបណ្តេញអំពើអាក្រក់ពីគ្រួសារ។

យប់ជ្រៅ សែនទេវតាទ្រព្យ

ចំពោះ​អ្នក​ដែល​ចង់​បង្កើន​លាភ​សំណាង ទ្រព្យសម្បត្តិ គេតែងតែសែនទេវតា Cai Xing Ye នៅ​ម៉ោង១១យប់ ដល់ម៉ោង ១រំលងអាធ្រាត្រ ខណៈទេវតាមួយអង្គនេះអុជធូប ៣សរសៃ។ សំណែនរួមមាន ថូផ្កាស្រស់ ជើងចង្កៀងមួយគូ ទៀនក្រហមមួយគូ ដើម celery ចំនួន ៥ ដើម អង្ករចំហុយ តែ ៥ពែង ផ្លែប៉ោមក្រហម ផ្លែពែរ ទំពាំងបាយជូ ចេក ក្រដាសប្រាក់ និងក្រដាសមាស៕

អត្ថបទ៖ សន្យា

ចុចអាន៖ ថ្ងៃសែនចូលឆ្នាំ ចិន ប្រើក្បួននេះ ដូចបូមលាភចូលដល់ផ្ទះ មានសំណាងពេញមួយជីវិត

ចុចអាន៖ ទេវតា ៣ កន្លែង ត្រូវមានគ្រឿងដង្វាយនេះ សែនចូលឆ្នាំថ្មី ទើបនាំសុខសប្បាយ និងលាភចូលពេញបរិបូរណ៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១៣ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម