Connect with us

វប្បធម៌ ជំនឿ

មនុស្សឆ្នាំ «ជូត» ១៩៨៤ អាយុ ៣៨ អាជីពអាចរងការប្រកួតប្រជែង ឬប្ដូរការងារ

បានផុស

នៅ

ការផ្លាស់ប្ដូរការងារ អាចនឹងកើតឡើងសម្រាប់មនុស្សឆ្នាំ ជូត ដោយផ្អែកលើផ្កាយសំណាង អាជីព ក្នុងឆ្នាំ ២០២២ ទៅ​រកគោលដៅ​ល្អ​ជាងមុន ប៉ុន្តែរកឃើញឱកាសមាសនេះក៏ដូចជាការ ដំឡើង​ឋានៈ​ត្រូវការ​ឲ្យ ពួកគេបត់បែនជាងនេះ ចាកចោល​ចរិត​រឹង​ចចេស ប្រៀនប្រដៅ​ខ្លួនឯង មាន​វិន័យ​ឲ្យ​តឹងរ៉ឹង​ជាងមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរក្សាអាកប្បកិរិយាសមរម្យ ទន់ភ្លន់ចំពោះការផ្ដល់យោបល់ និងការរិះគន់របស់អ្នកដទៃ​ក៏ចាំបាច់ផងដែរ។ បើមិនដូច្នេះទេ ការអភិវឌ្ឍន៍អាជីព​របស់​ពួកគេ​អាច​ប្រឈម​មុខ​នឹង​ឧបសគ្គ​មួយ​ចំនួន​ខូច​សំណាង។ សម្រាប់មនុស្សកើតឆ្នាំ១៩៨៤ ឆ្នាំ ២០២២ គឺជាឆ្នាំដ៏ល្អសម្រាប់ការផ្លាស់ប្តូរការងារ។

ទ្រព្យសម្បត្តិ៖ សម្រាប់រាសីចិន ជូតវ័យ៣៧ឆ្នាំ មានតែពឹងលើខ្លួនឯងក្នុងឆ្នាំ២០២២ ដើម្បីរកលុយ​បាន​ច្រើនឡើងៗ។ ពេល​ជួប​នឹង​ការ​លំបាក ពួកគេ​មិនគួររំជួលចិត្តពេកទេ។ ចំណុច​សំខាន់​គឺ​ត្រូវ​ស្ងប់ស្ងាត់ និង​បង្កើត​វិធានការ​តបត​វាយបក​យក​វិញ។ អ្នក​ដែល​ធ្វើ​អាជីវកម្ម​គួរយកចិត្តទុកដាក់​លើ​លំហូរ​សាច់ប្រាក់​ទាំង​មូល។ នៅពេល​ដែល​ស្ថានការណ៍​តាន​តឹង​ពេក ពួកគេ​ត្រូវ​តែ​រក​វិធី​បង្កើន​ប្រាក់​ចំណូល និងកាត់បន្ថយការចំណាយ។ ដើម្បី​ចៀសវាង​ហានិភ័យ​នៃ​ការក្ស័យធន ពួកគេ​មិន​ត្រូវ​បាន​ណែនាំ​ឲ្យ​បំប្លែងលុយទៅជាវត្ថុរូបវន្ត ដូចជា​ការទិញមាស ឬ​ការ​វិនិយោគ​លើ​អចលនទ្រព្យ​នោះ​ទេ។ ការវិនិយោគលើមូលដ្ឋានស្ថិរភាព ផលចំណេញនឹងមានច្រើនណាស់។

ស្នេហា​និង​ទំនាក់ទំនង៖ បង្កើន​ភាព​ក្លាហាន ចូលរួម​សកម្មភាព​សង្គម​ឲ្យ​បាន​ច្រើន។ ទោះយ៉ាងណា អ្នក​នៅ​លីវ​ក្ដី​នៅ​ឆ្នាំ២០២២ នឹងមិនមានលាភសំណាងក្នុងជីវិតស្នេហាឡើយ។ ដោយផ្អែក​តាមការ​ទស្សន៍ទាយ​ជោគវាសនា​តារាសាស្ត្រ នឹង​មាន​ជម្លោះ​ច្រើន​រវាងពួកគេ និង​ដៃគូ។ ការ​ប្រាស្រ័យ​ទាក់ទង នៅក្នុងជីវិតប្រចាំថ្ងៃ មានការយល់ច្រឡំច្រើនគួរ បង្កើន​ការ​ធ្វើដំណើរ​ជាមួយគ្នា​ដើម្បី​កាន់​តែ​ជិតស្និទ្ធ​នឹង​គ្នា​ឡើង។

សុខភាព៖ គ្មាន​បញ្ហា​សុខភាព​ផ្លូវ​ការ​ធ្ងន់ធ្ងរ​ណាមួយ ​ត្រូវ​បាន​កត់សម្គាល់​ទេ​ តែ​ផ្លូវ​ចិត្ត​ច្របូកច្របល់​ច្រើន។ កណ្ដុរ​ដែល​កើត​ឆ្នាំ ១៩៨៤ អាយុ ៣៨ ឆ្នាំ​នឹង​មាន​ការ​អភិវឌ្ឍន៍​អាជីព​យ៉ាង​រលូន ​ហើយ​រឹងមាំ​ផង។

ពួកគេ​អាច​ឆ្លៀត​ឱកាស​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​អាន​សៀវភៅ​ទាក់ទង​នឹង​វិជ្ជាជីវៈ​បន្ថែម​ទៀត និង​សិក្សា​វគ្គ​ទាក់ទង​នឹង​អាជីព​មួយ​ចំនួន​ថ្មី ដើម្បី​បង្កើន​ចំណេះដឹង ពិតជា​មាន​ប្រយោជន៍​សម្រាប់​ការ​រីកចម្រើន​នា​ពេល​អនាគត ។

សម្រាប់​ការ​សែន​ចិន​ថ្ងៃចន្ទទី ៣១ ខែកក្កដា ឆ្នាំ២០២២ ៖ មនុស្សកើតឆ្នាំជូតកើតឆ្នាំ១៩៨៤ គួរ ប្រើ​សំពត់ ខោអាវ ពណ៌លឿង ត្នោត មាសឬលឿងខ្ចី ប្រាក់ ប្រផេះ ស និង កើនរាសីល្អ ។ បើ​អុច​ធូប​សែនផ្កាឬ នំ និងផ្លែឈើ ជ្រើស​យក​ពណ៌លឿង និង​ក្រហម​ចាស់ ដូចជា​ប៉ោម ក្រូចឃ្វិច ទទឹម និង​ល្ហុង ម្នាស់​ទុំ។ ឲ្យ​អាំងប៉ាវ ឬដាក់ទាន ប្រើលេខ៧ ឬលេខ៨ និង លេខ៩ ។ គោរពជំនាងផ្ទះ​និង​ព្រះភូមិ​មុន​ចេញដើរ គោរពជីដូនជីតាគ្រូ​បាធ្យាយ​មុនចូលដំណេក។ រកក្រូចប្រាំផ្លែ ជូនជាជំនូន​ទៅ​កាន់​អ្នក​ណាម្នាក់ ដែលធ្លាប់ជាអ្នកមានគុណពីមុនរបស់យើង តែមិន​ជាប់​សាច់ឈាម​នឹង​យើង ។ ជូន​បាយ​សម្ល​ឪពុកម្ដាយ និង រៀមច្បង​ចាស់​ព្រឹទ្ធាចារ្យ​បង្កើន​អំណាច​បុណ្យ​ចក្រា៕

គ្រូ ណុប

ចុចអាន៖លម្អិត៖ មនុស្សកើតឆ្នាំ «ច» ១៩៨២ នឹងមានសំណាងពេញមួយឆ្នាំ ២០២២ ផ្នែកលុយកាក់

ចុចអាន៖ទាយលម្អិត «វក» អាយុ ៤២ កើតឆ្នាំ ១៩៨០ យីអ៊ុនរឿងលុយកាក់មិនល្អ តែឋានៈសង្គមឡើងខ្លាំង

ចុចអាន៖ច្បាស់ៗ៖ ហោរាសាស្ត្រឆ្នាំ ២០២២ សម្រាប់ «រកា»  វ័យ ៣៨ កើតក្នុងឆ្នាំ ១៩៨១

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២៤ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម