វប្បធម៌ ជំនឿ
ដង្វាយសែនចូលឆ្នាំ ចិន ៣ ប្រភេទ បង្កប់អត្ថន័យលាភសំណាង ឲ្យម្ចាស់ផ្ទះរកស៊ីមានបាន
បុណ្យចូលឆ្នាំជាប្រពៃណីមួយ ដែលប្រជាជនចិនគិតលម្អិតទាំងការរៀបចំគ្រឿងសក្ការ និងត្រណមផ្សេងៗ។ ចំណុចសំខាន់មួយទៀត គឺការរៀបចំដង្វាយដើម្បីគោរពដល់វត្ថុបរិសុទ្ធ និងគោរពបូជាដល់ព្រលឹងដូនតារបស់ពួកគេ។
ទន្ទឹមនោះប្រជាជនចិនគ្រប់គ្នាយល់ណាស់ ពីដង្វាយនីមួយៗដែលគេរៀបសម្រាប់ធ្វើសក្ការ សុទ្ធតែមានអត្ថន័យ មិនថាជាអាហារផ្អែម សាច់ ត្រី និងផ្លែឈើណាមួយនោះទេ។ ដើម្បីកាន់តែច្បាស់ជាងនេះ គ្រូ ណុប នឹងបង្ហាញជូនប្រិយមិត្ត ដែលកំពុងរៀបដង្វាយ ហើយមិនដឹងគួរសែនដង្វាយអ្វីដើម្បីឆាប់មានបាន និងមានហុងស៊ុយសំណាងល្អទេនោះ សូមមើលពីដង្វាយ ៣ ប្រភេទ គេមិនដែលអាក់ខានឡើយក្នុងពិធីបុណ្យធំនេះឡើយ។

១ ប្រភេទសាច់
-សាច់មាន់មានន័យថា រីកចម្រើន តែត្រូវតែជាសាច់មាន់ទាំងមូល ដើម្បីតំណាងឲ្យការមានកូន
-ជ្រូក មានន័យថាមានកូន ទ្រព្យសម្បត្តិ។
-ទា មានន័យថា ភាពស្អាត និងភាពបរិសុទ្ធ។
-ត្រីឬ មឹក មានន័យច្រើន ទាក់ទងនឹងហុងស៊ុយសំណាងល្អ ភាពរុងរឿងនៃគ្រួសារទាំងមូល។
២ ប្រភេទផ្លែឈើ
-ក្រូចពណ៌មាស មានន័យថា ទ្រព្យសម្បត្តិ និងលាភសំណាង។
-ក្រូចត្លុងមានន័យថា ល្អឥតខ្ចោះ។
-ចេក មានន័យថា សំណាងល្អ និងមានកូនតជំនាន់គ្នា។
-ផ្លែទទឹម មានន័យថា ភាពកក់ក្ដៅក្នុងគ្រួសារ គ្មានជម្លោះ មានតែរឿងល្អៗចូលមកក្នុងជីវិត។
-ផ្លែប៉ោមក្រហមមានន័យថា សន្តិភាព។
-ផ្លែសារី មានន័យថា សំណាងល្អពេញមួយជីវិត។
-ផ្លែស្រកានាគ មានន័យថា ការមានកូន និងសេចក្តីសុខ។

៣ ប្រភេទនំផ្អែម
-នំគមស្នូលផ្អែម មានន័យថា ភាពផ្អែមល្ហែម ជីវិតរលូន។
-នំអាកោ, នំពងទាដូចជានំឡើងផ្អែមៗ មានន័យថាភាពរុងរឿង និងសេចក្ដីសុខមានដល់គ្រួសារទាំងមូល។
-បង្អែមជនជាតិចិនពេញនិយមគឺ Niangao មានន័យថា ភាពរលូនក្នុងជីវិតគ្មានឧបសគ្គ។
-នំសណ្ដែកដី មានន័យថាដូចជា ប្រាក់ហូរចូលមកឥតដាច់សូរ ជាពិសេសណែនពេញៗកាបូបតែម្ដង៕
គ្រូ ណុប
ចុចអាន៖ផ្កា ៩ ប្រភេទ ជានិមិត្តរូបលាភសំណាង ប្រើសម្រាប់តាំងលម្អក្នុងថ្ងៃចូលឆ្នាំ ចិន
ចុចអាន៖ចុចអាន៖ត្រណមធំ ៥ យ៉ាង អ្នកជាប់សែស្រឡាយ ចិន មិនអាចប្រព្រឹត្តិ នៅថ្ងៃសែនចូលឆ្នាំថ្មីបានឡើយ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ