វប្បធម៌ ជំនឿ
នេះជាពណ៌ហុងស៊ុយ អាចនាំលាភសំណាងដល់តារានិកររបស់អ្នក ក្រោយចូលឆ្នាំចិន
បើគិតតាមប្រពៃណី ពណ៌នាំសិរីសួស្ដី មាន ៧ពណ៌ ដែលតំណាងតាមថ្ងៃនីមួយៗនៃសប្ដាហ៍។ ប៉ុន្តែបើគិតតាមក្បួនហុងស៊ុយ ពណ៌ដែលអ្នកគួរប្រើ មិនអាស្រ័យតាមថ្ងៃនោះទេ។ ពណ៌ដែលអាចជួយលើកហុងស៊ុយនាំឆ្នាំ២០២២នេះ ក៏ដូចជាអាចនាំសិរីសួស្ដី និងលាភសំណាងមកបាន គឺផ្អែកតាមខែកំណើតនៃតារានិកររបស់អ្នក។
តារានិករ Capricorn (អ្នកកើតចន្លោះ ២៣ ធ្នូ ដល់ ២០ មករា)
ដើម្បីទទួលបានលាភសំណាង គួរជ្រើសរើសពណ៌ខ្មៅ និងស្វាយ។ ពណ៌ត្នោតនិងពណ៌បៃតងចាស់ក៏អាចយកមកប្រើបានដូចគ្នា។ ភពសៅរ៍ជាភពដែលរបស់ Capricorn។ ពណ៌ហាមប្រាមសម្រាប់តារានិករនេះ ក្រហម និងលឿង ព្រោះវាមិនអាចបង្កើតសមិទ្ធិផលជាដុំកំភួនអ្វីឡើយ។
តារានិករ Aquarius (អ្នកកើតកើតចន្លោះ ២១ មករា ១៩ កុម្ភៈ)
សម្រាប់ Aquarius ពណ៌សក្តិសមគឺ ផ្ទៃមេឃ និងស្វាយ ដែលអាចហៅសំណាងបានពេញមួយឆ្នាំ។ សៅរ៍គឺជាភពតំណាងរបស់អ្នក។ ដូច្នេះពណ៌ស និងពណ៌ភ្លឺៗផ្សេងទៀតក៏អាចនាំយកមកលាភបានដែរ។ Aquarius ឆុងជាមួយពណ៌ខៀវចាស់ និងបៃតង។ ដូច្នេះគួរតែនៅឱ្យឆ្ងាយពីពណ៌ពីរនេះ។
តារានិករ Pisces (អ្នកកើតចន្លោះ ២០ កុម្ភៈ ដល់ ២០ មីនា)
ទឹកក្រូច និងលឿង ជាពណ៌លើករាសីសម្រាប់ Pisces នៅឆ្នាំ ២០២២។ រីឯភពព្រហស្បតិ៍ ជានិមិត្តរូបនៃចក្រារបស់អ្នក។ ហេតុដូចនេះពណ៌ទាំងពីរអាចធ្វើឱ្យអ្នកទទួលជោគជ័យខ្ពស់នៅឆ្នាំបន្តបន្ទាប់។ ពណ៌ផ្កាឈូកក៏ល្អផងដែរ តែត្រូវចៀសដាច់ខាតជាមួយពណ៌អាប់ៗ និងភ្លឺពេក ព្រោះនាំឲ្យបំណងប្រាថ្នាមិនអាចសម្រេចដូចប៉ង។
តារានិករ Aries (អ្នកកើតចន្លោះ ២១ មីនា ដល់ ២០ មេសា)
Aries តំណាងភពព្រះអង្គារ រីឯធាតុភ្លើងជានិមិត្តសញ្ញានៃតារានិករនេះ។ ដូច្នេះពណ៌ក្រហមអាចនាំមកនូវសំណាងល្អក្នុងការបណ្តាក់ទុនគ្រប់ប្រភេទ ព្រោះវាជានិមិត្តរូបនៃថាមពល ការចល័ត និងភាពបរិសុទ្ធ។
ក្រៅពីក្រហម លឿងក៏អាចនាំលាភសក្ការៈដល់អ្នកដែរ។ ចំណែកពណ៌ត្រូវចៀសវាងគឺខៀវ ខ្មៅ និងបៃតង។
តារានិករ Taurus (អ្នកកើតចន្លោះ ២១ មេសា ដល់ ២១ ឧសភា)
មនុស្សកើតចំតារានិករនេះ សក្តិសមបំផុតជាមួយផ្កាឈូកនិងពណ៌ស ព្រោះមិនថារកស៊ីអ្វី នឹងចំណេញកាក់កប។ និមិត្តរូបនៃ Taurus គឺភពសុក្រ ចំណែកធាតុតំណាងគឺ ផែនដី។
បៃតងក៏ជាពណ៌អាចទាក់ទាញឥទ្ធិពលល្អផងដែរ។ ក្រុមជំនាញណែនាំឱ្យអ្នកនៅឆ្ងាយពីពណ៌លឿង និងក្រហម ប្រសិនបើចង់ចៀសពីឥទ្ធិពលអាក្រក់នានា។
តារានិករ Gemini (អ្នកកើតចន្លោះ ២២ ឧសភា ដល់ ២១ មិថុនា)
ពណ៌សំណាងសម្រាប់ Gemini ហើយអាចនាំយកថាមពលវិជ្ជមានបានគឺ លឿង និងបៃតង។ ពុធ ជាភពគ្រប់គ្រងរបស់តារានិករនេះ ដូច្នេះហើយពណ៌ផ្កាឈូក និងពណ៌សក៏អាចនាំយកលាភបានដូចគ្នា។
Gemini ជាតារានិករភ្លោះ។ ហេតុនេះពណ៌លឿង និងបៃតងមានទំនាក់ទំនងទៅនឹងភាពវិជ្ជមាននិងជោគជ័យ។ ជាការល្អ ត្រូវចៀសពណ៌ក្រហម និងខៀវ។
តារានិករ Cancer (អ្នកកើតចន្លោះ ២២ មិថុនា ដល់ ២២ កក្កដា)
មនុស្សកើតប៉ះតារានិករ Cancer ស៊ីគ្នាជាមួយពណ៌សាច់ ក្រហម ស ប្រាក់ និងលឿងបែកទឹកក្រូច។ ពណ៌ទាំងនេះអាចជួយទាក់ទាញថាមពលពីភពតំណាងយ៉ាងល្អ ដែលភពតំណាងគឺព្រះចន្ទ។ រាសីចក្ររបស់អ្នក ត្រូវចៀសពណ៌ស្រអាប់ និងស្រស់ខ្លាំងពេក។
តារានិករ Leo (អ្នកកើតចន្លោះ ២៣ កក្កដា ដល់ ២១ សីហា)
Leo អាចជ្រើសរើសពណ៌ទឹកក្រូច មាស និងក្រហម នៅឆ្នាំ ២០២២នេះ ដើម្បីទទួលបានភាពជោគជ័យ និងទាក់ទាញភាពវិជ្ជមានលើមុខរបរ ស្នេហា ក៏ដូចជាសុខភាព។ ព្រះអាទិត្យគឺជាភពតំណាងរបស់អ្នក។ ដូច្នេះហើយពណ៌ទាំងនេះ អាចនាំមកនូវលទ្ធផលសមប្រកប។
តារានិករ Virgo (អ្នកកើតចន្លោះ ២២ សីហា ដល់ ២៣ កញ្ញា)
ពណ៌ខៀវ បៃតង ស និងលឿងស្រាល អាចធ្វើឱ្យមនុស្ស Virgo ទទួលបានជោគជ័យខ្ពស់ នៅឆ្នាំ ២០២២។ ភពពុធ ជាសញ្ញារាសីនៃតារានិកររបស់អ្នក។ រីឯនិមិត្តរូបនៃធាតុគឺផែនដី។ Virgo ត្រូវបានណែនាំឱ្យនៅឆ្ងាយពីពណ៌ក្រហម ព្រោះពណ៌នេះ អាចនាំគ្រោះកាច។
តារានិករ Libra (អ្នកកើតចន្លោះ ២៤ កញ្ញា ដល់ ២៣ តុលា)
រាល់បុគ្គលដែលកើតពី Libra ចង់មានសំណាងនៅឆ្នាំ ២០២២ អាចជ្រើសរើសយកពណ៌ទឹកក្រូច និងពណ៌ស។ ភពតំណាងរបស់អ្នកគឺភពសុក្រ។ ដោយឡែកពណ៌សំណាងផ្សេងទៀតដែលអាចជ្រើសរើសរួមមាន ស និងផ្ទែមេឃ។ មិនត្រូវរើសយកក្រហមមកប្រើទេ ព្រោះពណ៌នេះគ្មានហុងស៊ុយឡើយសម្រាប់អ្នក។
តារានិករ Scorpio (អ្នកកើតចន្លោះ ២៤ តុលា ដល់ ២២ វិច្ឆិកា)
ពណ៌ស ក្រហម សូកូឡា និងទឹកក្រូចនឹងនាំមកនូវសំណាងល្អសម្រាប់ Scorpio នៅឆ្នាំនេះ។ ភពព្រះអង្គារ ជាភពតំណាងរបស់អ្នក ហើយការប្រើពណ៌ទាំងនេះអាចបញ្ចៀសបាននូវឧបសគ្គនានា និងនាំរឿងល្អៗដល់អ្នក។ ប្រសិនបើមិនចង់បានជីវិតដើរថយក្រោយ គួរកុំជ្រើសរើសពណ៌ខៀវ និងបៃតង។
តារានិករ Sagittarius (អ្នកកើតចន្លោះ ២៣ វិច្ឆិកា ដល់ ២២ ធ្នូ)
Sagittarius ទាំងអស់ត្រូវប្រើពណ៌លឿង ខ្មៅ និងទឹកក្រូច ដែលជាពណ៌សំណាងសម្រាប់នៅឆ្នាំ ២០២១ ។ បៃតងនិងពណ៌សាច់ ក៏អាចនាំអ្នកទៅជួបរឿងល្អៗពេញមួយឆ្នាំដែរ។ ពណ៌មិនគួប្រើគឺ ខៀវ៕
អត្ថបទ៖ សន្យា
ចុចអាន៖ អត្ថន័យផ្កាសម្រាប់សែនចូលឆ្នាំចិន ដើម្បីហេងចូលហេង
ចុចអាន៖ របស់ ៣ យ៉ាង ជូនអ្នកមានគុណក្នុងឆ្នាំ ចិន ដូចនាំសំណាងល្អ និងលុយកាក់ហូរចូលឥតដាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព១ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ