វប្បធម៌ ជំនឿ
ខ្សែនៅ ក ដៃ ទាំង ៤ប្រភេទ អាចទស្សន៍ទាយសំណាងជីវិត នាពេលអនាគត
ជាការពិត លក្ខណៈពិសេសដែលបានទាយទុកនៅលើ ក ដៃដូចខាងក្រោម មិនសុទ្ធតែត្រឹមត្រូវទាំងស្រុងនោះទេ។ ប៉ុន្តែបើតាមពាក្យចាស់ បានពោលថា “អាគម ផ្សំអាយុ” ដូច្នេះហើយជំនឿទៅលើរបស់ក្រៅខ្លួន នៅតែមានឥទ្ធិពលខ្លាំង និងស័ក្តិសិទ្ធិសម្រាប់អ្នកប្រតិបត្តិទាំងឡាយ។
ខ្សែ ក ដៃ ១ជួរ

ខ្សែមួយជួរ តំណាងឱ្យសុខភាព និងអាយុ។ ដូច្នេះហើយ ប្រសិនមានខ្សែបែបនេះ បញ្ជាក់បានថា ពួកគេជាមនុស្សមានសុខភាពល្អ និងអាយុវែង។ ប៉ុន្តែមិនថាប្រុសឬស្រីទេ ពួកគេរមែងមានបញ្ហាក្នុងការយកបុត្រ។
ខ្សែ ក ដៃ ២ជួរ

ខ្សែពីរជួរ តំណាងសំណាង និងទ្រព្យសម្បត្តិ។ បើម្ចាស់ដៃមានខ្សែនេះ នរវិទ្យាមានជំនឿថា ពួកគេជាមនុស្សងាយនឹងមានសំណាងមិនថា ក្នុងការងារ និងជីវិត នាពេលខាងមុខ។ យ៉ាងណាមិញ បើមានពីរដែរ តែដាច់ៗ មានន័យថា ជីវិតត្រូវហត់នឿយខ្លាំង។
ខ្សែ ក ដៃ ៣ជួរ

វាជាបន្ទាត់តំណាងអាជីព! បើមានលេចខ្សែ ៣ជួរ នៅលើដៃ នោះមានន័យថា ពួកគេនឹងទទួលបានភាពជោគជ័យច្រើនក្នុងការងារ និងរបររកស៊ី។ រាល់អាជីពងាយចុះសម្រុងជាមួយអ្នកដទៃ ពួកគេឆាប់មានមុខតំណែងល្អនៅក្នុងសង្គមទៀតផង។
ទោះជាយ៉ាងនេះក្តី បើខ្សែទី៣ មិនច្បាស់ល្អ ឬដាច់ វាជាសញ្ញានៃឧបទ្រពចង្រៃលើការងារ ហើយពួកគេងាយប្រឈមមុខនឹងព្យុះភ្លៀង ក៏ដូចជាសំណាងអាក្រក់ច្រើន។
ខ្សែ ក ដៃ ៤ជួរ

នេះគឺជាសរសៃ ដ៏កម្រ និងពិបាករកបំផុត មិនមែនគ្រប់គ្នាសុទ្ធតែមានវានោះទេ។ ដូច្នេះហើយ ខ្សែនេះត្រូវបានតំណាងឱ្យភាពពេញលេញ និងភាពឥតខ្ចោះរបស់មនុស្ស។ នរវិទ្យា ជឿថា អ្នកណាមានសំណាងបានខ្សែទី ៤ នៅលើកដៃ មានន័យថា ជាមនុស្សងាយល្បីក្នុងការងារ លុយកាក់ហូរចូល អាជីពទាំងពួងមានភាពរលូន ជីវិតពោរពេញដោយសុភមង្គល ព្រមទាំងសម្រេចបានជីវិតអាពាហ៍ពិពាហ៍ដោយសុខសាន្ត៕
អត្ថបទ៖ សន្យា
ចុចអាន៖ ពិតឬ ប្រជ្រុយក្បែរតំបន់ពិសេស ជាប្រជ្រុយមានមន្តស្នេហ៍ និងសំណាងខ្លាំង?
ចុចអាន៖ បុគ្គលិកលក្ខណៈ ៤យ៉ាងនៃបុរសពូកែរកក្រៅ ហើយផិតក្បត់សង្សារឬប្រពន្ធ

-
សន្តិសុខសង្គម២០ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២០ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច