Connect with us

វប្បធម៌ ជំនឿ

ពេញបូណ៌មីចុងឆ្នាំនេះ ព្រះចន្ទរះយូរជាងព្រះអាទិត្យ សែនដង្វាយ​បានស័ក្តិសិទ្ធិណាស់

បានផុស

នៅ


ព្រះចន្ទត្រជាក់ខែធ្នូឈានដល់ពេញបូណ៌មី​នា រាត្រីថ្ងៃ អង្គារ ទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ វេលាម៉ោង ១០ និង​ ៣០ នាទីយប់ម៉ោងនៅអាស៊ី។

អ្វីដែលពិសេសនិង​ប្លែកបំផុតសម្រាប់ ពេលនោះ គឺព្រះចន្ទពេញបូណ៌មីក្នុងគន្លងដ៏ខ្ពស់នៅលើមេឃដែលជាលទ្ធផលព្រះចន្ទចរពេញក្នុងរយៈពេលយូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រវត្តិនៃព្រះចន្ទត្រជាក់នាខែធ្នូនេះ មាន​តំណាលថា ពីបុរាណកាលមក មាន​កសិករវ័យចំណាស់នានា​មកពីដើមកំណើតអាណានិគមអាមេរិក ដែលប្រកាន់ជំនឿ​យកតាមប្រភពប្រពៃណីឆ្លងកាត់រាប់ជំនាន់បានប្រើការកំណត់ឈ្មោះ ព្រះចន្ទទុកចំណាំជាប្រចាំខែនិងជា​សញ្ញានានៃធម្មជាតិ ឬជាប្រតិទិនដើម្បីតាមដានរដូវកាលចរ។

សព្វថ្ងៃនេះព្រះចន្ទពេញបូណ៌មីនា​ខែធ្នូ ត្រូវបានគេស្គាល់ជាទូទៅថា ជាព្រះចន្ទត្រជាក់ បង្ហាញពីស្ថានភាពត្រជាក់នៃឆ្នាំនេះនៅពេលអាកាសធាតុចាប់ប្តូរផ្លាស់គំហុគ​។

ព្រះចន្ទពេញវង់នេះនៅប្រទេស​អារ៉ាប់ ក៏ត្រូវបានគេហៅថាព្រះចន្ទ (Mohican) ផងដែរ ដោយសារទ្រង់បានរះឡើងនៅពេលយប់ដ៏វែងបំផុតនៃឆ្នាំដែលជិតប្តូរចេញ ហើយ​ជាធម្មតា ព្រះចន្ទពេញបូណ៌មីនា​ខែធ្នូ (១៥កើត) រមែង​តែងរះនៅពីលើដោយផ្តេកបំភ្លឺ​ផែនដី​ក្នុងរយៈពេលយូរជាងពន្លឺព្រះអាទិត្យ។

នៅទ្វីបអ៊ឺរ៉ុបអ្នកជឿព្រះបុរាណ បានហៅព្រះចន្ទពេញបូណ៌មី ​នា​ខែធ្នូថា“ ព្រះចន្ទម៊ូនយូល” ដោយគេនិយមរកទឹកមកថ្វាយនិងផ្កាស្រស់ស្អាតមកបួងសួងសម្រាប់ឆ្នាំថ្មី បានសក្តិសិទ្ធចំណាំតរៀងមក។ ឯខ្មែរ​យើង​តាំងពីបុរណាចារមកក៏មិនដែលចោលការសែនដង្វាយ​ដល់ព្រះចន្ទពេញបូណ៌ ឬខ្លះហៅថាថ្ងៃសិល៍ធំ​នេះផងដែរ៕

គ្រូ ឯម

ចុចអាន៖អត្ថន័យនៃក្តីសុបិនឃើញខ្លួនឯងធ្វើដំណើរ

ចុចអាន៖ដឹងមុនពីប្រផ្នូលក្នុងសុបិនឃើញ «ទូរសព្ទ» ឬទំនាក់ទំនងនានា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម