វប្បធម៌ ជំនឿ
«មមែ» កើតឆ្នាំ ១៩៩១ អាយុ ៣១ ឆ្នាំ ការងារឡើងខ្លាំង តែប្រយ័ត្នរឿងមួយ បើប្រហែសនឹងខាតបង់
មនុស្សកើតឆ្នាំ ១៩៩១ អាយុ ៣១ ឆ្នាំ ជារាសីចក្រ «មមែ» ផែនដីសំណាងឆ្នាំ ២០២២ មាន ៦ ទិស ប្រាក់ហូរចូល ប៉ុន្តែបើប្រហែសមានចិត្តក្រេវក្រោធ សំណាងនឹងទៅវិញដោយឯកឯង។
ចូរទម្លាក់ចិត្តឆាប់ខឹង ហើយទន្ទេញក្នុងចិត្តតែរឿងល្អៗ បើសំណាងអាក្រក់ ចូរចៀសឆ្ងាយ នោះទើបសុខសាន្ត។

ទាក់ទងនឹងអាជីព៖ នឹងទទួលបានជោគជ័យក្នុងទិសដៅល្អ ឬបានផ្លាស់ប្ដូរ ប្រសិនបើមានការធ្វើចំណាកស្រុក កាន់តែប្រសើរឡើង។ ប៉ុន្តែអាចនឹងមានបញ្ហានៅកន្លែងធ្វើការ ដូច្នេះកុំធ្វើអ្វីផ្ដេសផ្ដាស ឬបំពានច្បាប់នៃកន្លែងធ្វើការ ដោយសារតែវានឹងនាំមកនូវបញ្ហា និងជម្លោះជាបណ្ដឹងក៏មាន។ គួរមានទំនួលខុសត្រូវច្រើន ឬបើមានអ្វីដែលត្រូវធ្វើ ចូរប្រញាប់ធ្វើ។ បើមិនដូច្នេះទេ វានឹងគាំងនិងខូចខាត។ ប៉ុន្តែជារួម មានឧបសគ្គជាច្រើន នៅទីបំផុត អ្នកនឹងឆ្លងកាត់វាដោយល្អ។
ហិរញ្ញវត្ថុ ក្នុងអំឡុងខែកុម្ភៈនិងមីនា មានឱកាសទទួលបានលាភសំណាងច្រើន ជាងឆ្នាំមុនៗ អ្នកនឹងជួបរឿងល្អច្រើនជាងទុក្ខ ឬមានចាស់ទុំនិងចៅហ្វាយនាយចង្អុលប្រាប់ ពីផ្លូវនៃប្រាក់ចំណូលបន្ថែម។ ចំណែកការវិនិយោគវិញ នឹងទទួលបានជោគជ័យក្នុងផ្លូវល្អ រកចំណូលបានច្រើន ប៉ុន្តែត្រូវប្រកាន់ខ្ជាប់ភាពស្មោះត្រង់ នាំមុខជានិច្ច ហើយកុំលោភលន់ចង់បានហួសហេតុ។ ប៉ុន្តែហាមកុំពាក់ព័ន្ធនឹងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ្នកណាម្នាក់ ក្នុងរយៈពេលយូរ ដូចជាការឲ្យគេខ្ចីលុយ ប្រព័ន្ធអាជីវកម្ម ដោយសារតែអ្នក អាចជួបហានិភ័យខ្ពស់ ឬពីមនុស្សមានបំណងអាងក្រក់។

ស្នេហា ក្នុងពេលនេះ ជាឱកាសដ៏ល្អដើម្បីសាងភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមក ជាពិសេសត្រូវយកចិត្តទុកដាក់ បន្ថែមទៀត ពីប្តីប្រពន្ធ កុំប្រហែស។ ចំណែកមនុស្សនៅលីវ នឹងមានឱកាសបានជួបស្នេហានៅក្រៅប្រទេស ឬមនុស្សល្អដូចគ្នាទាំងចរិតនិងកាយវិការ។
សុខភាព ក្នុងអំឡុងពេលនេះ អាចនឹងមានបញ្ហាកើតឡើង ពីសរីរាង្គបន្តពូជផ្សេងៗក្នុងក្រពះ ដូចជា ពោះវៀនមិនល្អ រលាក ឈឺពោះ ញ៉ាំអាហារខុស ជំងឺខ្យល់ អាឡ័កស៊ី ឬច្រាលទឹកអាស៊ីដ និងគេងមិនលក់ជាដើម។
យ៉ាងណាមិញ ដើម្បីពង្រឹងសំណាងឡើងវិញ មនុស្សឆ្នាំមមែ គួរធ្វើបុណ្យដោយការបរិច្ចាគសំលៀកបំពាក់ ថ្នាំសង្កូវ ប្រលែងជីវិតសត្វ ជាពិសេសត្រូវគោរពចាស់ព្រឹទ្ធាចារ្យ រៀមច្បង ហើយដឹងគុណគេ នោះគ្រោះនឹងប្រែជាលាភ ហើយមានសំណាងទ្វេគុណមកវិញ។
ប្រសិនបើអ្នកកាន់ជើងធូប ចូរកាន់ឲ្យជាប់ ហើយគោរពប្រតិបត្តិឲ្យខ្ជាប់ខ្ជួន កុំប្រហែស នោះវត្ថុសក្ដិសិទ្ធិនិងតាមជួយឃុំគ្រងថែរក្សាឲ្យសុខសប្បាយ៕
គ្រូ ណុប
ចុចអាន៖ពិស្ដារ ៖ មនុស្សកើតឆ្នាំ ១៩៧៩ រាសីចក្រ «មមែ» ផែនដីសំណាងឆ្នាំ ២០២២ មាន ៦ ទិស
ចុចអាន៖មនុស្សឆ្នាំ «ជូត» ១៩៨៤ អាយុ ៣៨ អាជីពអាចរងការប្រកួតប្រជែង ឬប្ដូរការងារ
ចុចអាន៖ច្បាស់ៗ៖ ហោរាសាស្ត្រឆ្នាំ ២០២២ សម្រាប់ «រកា» វ័យ ៣៨ កើតក្នុងឆ្នាំ ១៩៨១

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?