Connect with us

វប្បធម៌ ជំនឿ

លម្អិត៖ សុបិន ៦ ប្រភេទ បញ្ជាក់ថា អ្នកជិតជួបគូព្រេងពិតប្រាកដហើយ

បានផុស

នៅ

សម្រាប់អ្ននៅលីវ តែងស្រម៉ៃចង់បានគូព្រេងដែលពួកគេទន្ទឹងរង់ចាំ មកជាយូរហើយ ទាំងនៅពិភពខាងក្រៅ និងក្នុងសុបិនជាដើម។

ថ្ងៃនេះ គ្រូ ណុប ​សូម​បង្ហាញ​ពី​សុបិន ៦ ប្រភេទ ដល់​អ្នក​នៅ​លីវ​ តែង​សុបិន​ឃើញ​ជារឿយៗ​ និង​ជា​ប្រផ្នូលមួយ​បញ្ជាក់​បាន​ថា​ អ្នក​ជិត​ដល់​គូព្រេង​ហើយ។

សុបិន​ឃើញ​ពស់ ជា​សុបិន​មួយ​បញ្ជាក់​ថា អ្នក​នឹង​ជួប​មនុស្ស​ម្នាក់ ​ដែល​ធ្វើ​​ឲ្យ​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍ ហើយ​មនុស្ស​នោះ​ នឹង​លង់​ស្រលាញ់​យើង​វិញ​ផង​ដែរ។ ក្រៅ​ពី​ ជា​ប្រផ្នូល​នៃ​សេចក្ដី​ស្រឡាញ់ សុបិន​នេះ ​ក៏​អាច​នាំ​លាភ​សំណាងល្អ​ និង​រឿង​លុយកាក់ ​ប្រសិន​បើ​ពស់​នោះ​ជា​ពស់​ពណ៌​បៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សុបិន​ឃើញ​លេងបៀ សុបិន​នេះ​ ទាំង​បុរស​និង​ស្ត្រី អ្នក​នឹង​ជួប​គូ​ស្នេហ៍ ឬ​មិត្ត១០០ឆ្នាំ ដែលទន្ទឹងមកជាយូរហើយ។ ជា​ពិសេស​នោះ​គឺ ​សំណាង​មកពី​មនុស្ស​ភេទ​ផ្ទុយ ​នាំ​មក​ឲ្យ​ដល់​កន្លែង។

ទទួល​បាន​ពេជ្រ​ក្នុង​សុបិន សុបិន​នេះ ​ក្ដោប​ទាំង​អ្នក​រៀបការ​ហើយ​ និង​អ្នកនៅ​លីវ។ អ្នក​ដែល​មាន​ដៃគូ ​តាម​ជំនឿ​ទាយ​ថា​ នឹង​មាន​សមាជិក​ថ្មី​ចូល​មក​រស់នៅ ​ប្រសិន​​បើ​ទទួល​បាន​ខ្សែ​ក​មាស ជាពិសេស​ធ្វើ​ឲ្យ​ជីវិត​ស្នេហា​ កាន់​តែ​ជិតស្និទ្ធ​ និង​មាន​ភាព​កក់ក្ដៅទ្វេរដង។ ចំណែក​អ្នក​នៅ​លីវ​ នឹង​រក​ឃើញគូ​ស្រករ​ដែល​ជួយ​ជ្រោមជ្រែង​ គ្នា​ទៅវិញ​ទៅមក។

ឃើញ​ថូផ្កា​ក្នុង​សុបិន មានន័យថា ​​ប្រសិន​បើ​បុរសនៅ​លីវ នឹង​ជួប​មិត្ត​១០០ឆ្នាំ ចំពោះ​ស្ត្រី​អាច​មាន​គេ​ចង់​សុំ​ជំនួយ​ដោយ​មិន​បាន​រំពឹង​ទុក ​តែ​ក៏​ជា​គូ​ជីវិត​ដូចគ្នា។ ចំណែក​អ្នក​ដែល​រៀបការ​ហើយ ​អាច​មាន​កូន​ប្រុស​ឬស្រី។

សុបិន​ឃើញ​លុយ ​ឬ​កាបូប​លុយ​ សម្រាប់​​មនុស្ស​នៅ​លីវ​ នឹង​បាន​ជួប​មនុស្ស​ពិសេស ​គេ​នោះ​មាន​​មាន​ទ្រព្យសម្បត្តិ​ច្រើន​អនេក មកជួយយិតយោងយើងបាន។ ចំពោះ​ស្ត្រី​ដែល​រៀបការ​រួច ​អាច​មាន​ផ្ទៃ​ពោះ​ នឹងទទួល​បាន​កូន​ប្រុសមួយជាចំណងដៃ។

ឃើញ​ផ្កាយ​ក្នុង​សុបិន ផ្កាយ​នៅ​លើ​មេឃ បើ​នៅ​ក្នុង​ក្ដី​សុបិន​នេះ ​ព្យាករណ៍ថា អ្នក​នៅលីវនឹងស្វែងរកមិត្ត​ជា​ទីស្រលាញ់​ដែល​ជា​គូ​ជីវិត​ជា​ទីពេញ​ចិត្ត​រៀងៗខ្លួន។ ក្រៅ​ពី​បញ្ហា​ស្នេហា អ្នក​អាច​នឹង​ទទួល​បាន​សំណាង ​ដោយ​ការ​វិនិយោគ​ផ្សេងៗ​ផង​ដែរ៕

គ្រូ ណុប

ចុចអាន៖សុបិន ​៦ យ៉ាង​ កំពុងបញ្ជាក់​ហេតុការណ៍​ក្នុង​ជីវិត​ពិត​ និងមិន​គួរ​ព្រងើយ​កន្តើយដាច់ខាត

ចុចអាន៖ពណ៌​ពស់ក្នុងសុបិន​ បញ្ជាក់​ពី​រឿង​អាក្រក់​ និង​ល្អ​ក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

គ្រោះថ្នាក់ចរាចរណ៍
ចរាចរណ៍១៩ នាទីutes មុន

នាយរងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ជួបគ្រោះថ្នាក់ចរាចរណ៍រថយន្ដកិនស្លាប់​​

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ១០ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម