Connect with us

វប្បធម៌ ជំនឿ

មនុស្សទម្លាប់សម្ញែងអ្វីៗស្រោប មាស ព្រោះគេមានជំនឿលើរឿងនេះខ្លាំង

បានផុស

នៅ

តាមពិតអ្វីៗដែលស្រោមដោយស្រទាប់មាស ឬប្រើពណ៌មាស មិនថា​​ជញ្ជាំងផ្ទះ គ្រឿងសង្ហារិម រួមនឹងសម្ភារផ្ទះបាយជាដើម ទំនងមិនមែនដោយសារគេចង់សម្ញែងអួតពីភាពមានបានដូចគិតនោះទេ តែព្រោះជំនឿហុងស៊ុយជឿថា វាអាចនាំថាមពលវិជ្ជមានដល់ម្ចាស់ និងជានិមិត្តរូបបង្កើនទ្រព្យសម្បត្តិឱ្យកើតមានហូរហៀរ។

ผนังสีทอง ฮวงจุ้ยมีพลัง เสริมความมั่งคั่งร่ำรวย
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមជំនឿជនជាតិអាស៊ី ពណ៌មាស ជាពណ៌ហុងស៊ុយល្អផុតលេខ អាចហៅសំណាងបានគ្រប់ច្រកល្ហក និងមិនងាយឆុងជាមួយធាតុណាៗឡើយ។  ដូច្នេះហើយ ទើបបានជាអ្នករកស៊ី និងអ្នកមានជីវភាពមធ្យមឡើងទៅ រមែងប្រើពណ៌មាសឱ្យច្រើនបំផុតតាមអ្វីដែលអាចធ្វើបាន មិនថានៅក្នុងគេហដ្ឋាន តូប ហាង  ​និងសូម្បីសម្ភារប្រើប្រាស់ដូចជា ចាន ស្លាបព្រា សម និងជញ្ជាំងបន្ទប់ទឹក។ល។

Affordable Gold Jewelry | Who What Wear

មានពណ៌មាសនៅក្នុងផ្ទះ មានន័យ​ថា ម្ចាស់លំនៅនឹង​ប្តូរជីវិត​ទៅជាហង្ស ផ្លាស់ពីក្រមកមាន​មិនខានក្នុងអនាគតដ៏ខ្លី។ បើកំពុងមានស្រាប់ ជីវិតកាន់តែថ្កុំថ្កើង។ វាក៏តំណាងឱ្យភាពពិសេសនៃទំនាក់ទំនងទាំងការងារ គ្រួសារ និងស្នេហាផងដែរ។

24pcs/set Luxury Golden Dinnerware Set Gold Plated Stainless Steel Cutlery  Wedding Tableware Christmas Dining set Knife and Fork|Dinnerware Sets| -  AliExpress

ពណ៌មាសគឺជានិមិត្តរូបនៃភាពអស្ចារ្យ និងទ្រព្យសម្បត្តិកំពុងធ្វើដំណើរ​មករកម្ចាស់ ព្រមទាំងមានជំនួយហិរញ្ញវត្ថុកសាង​ជីវិតកាន់តែខ្ពង់ខ្ពស់។

នៅក្នុងប្រពៃណីចិនវិញ ពណ៌លឿងឬពណ៌មាស តំណាងឲ្យផែនដី ជានិមិត្តរូបនៃរាជវង្ស និងត្រូវបានបម្រុងទុកសម្រាប់អធិរាជ កាលពីជំនាន់បុរាណ។

Spoon Set With Swan Stand: Buy Online at Best Prices in Pakistan | Daraz.pk

ក្នុងប្រវត្តិសាស្ត្រ រជ្ជកាលរាជវង្សសុង (៩៦០-១២៧៩) គេប្រើក្បឿងរលោងពណ៌លឿងពណ៌មាស ដើម្បីសង់វិមានអធិរាជ។ លុះមកដល់អំឡុងរាជវង្សមីង (១៣៦៨-១៦៤៤) និងរាជវង្សឆេង (១៦៣៦-១៩១១) អធិរាជតែងតែគ្រងអាវផាយពណ៌លឿងឬពណ៌មាស ។ សូម្បីរទេះរុញ ឬផ្លូវដែលព្រះរាជាយាងកាត់ក៏សុទ្ធសឹងមានពណ៌លឿងឬពណ៌មាសដែរ។ ងាកទៅមើលទង់ជាតិផ្លូវការនាបុរាណកាល ក៏ជាពណ៌លឿង។ ចំណែកត្រាផ្លូវការ ត្រូវបានស្រោបដោយក្រណាត់ពណ៌លឿងដូចគ្នា។

ដូច្នេះហើយ ទើបគេជឿថា ពណ៌មាស ជាពណ៌ហុងស៊ុយល្អបំផុតទាំងខាងទ្រព្យសម្បត្តិ លុយកាក់ សុភមង្គល និងភាពរីកចម្រើន៕

អត្ថបទ៖ សន្យា

ចុចអាន៖ នេះជាពណ៌ហុងស៊ុយ អាចនាំលាភសំណាងដល់តារានិកររបស់អ្នក ក្រោយចូលឆ្នាំចិន

ចុចអាន៖ ទំនាយមួយទៀតរបស់លោកយាយ​ Baba Vanga កំពុងក្លាយជាការពិតបណ្ដើរៗហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២២ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម