វប្បធម៌ ជំនឿ
ព្រៃក្នុងសុបិន តំណាងឲ្យការងារនឹងត្រូវផ្លាស់ប្ដូរមុខតំណែង
ព្រៃជាកន្លែងព្រៃប្រឹក្សា សំបូរទៅដោយរុក្ខជាតិតូចធំជាច្រើន។ យ៉ាងណាមិញ ប្រសិនបើព្រៃបានបង្ហាញក្នុងសុបិនរបស់អ្នក នោះប្រកដជា ចង់បង្ហាញពីហេតុការណ៍ណាមួយក្នុងជីវិតជាក់ជាពុំខាន។
សុបិនឃើញព្រៃមួយ
![](https://www.kampucheathmey.com/wp-content/uploads/2022/02/aHR0cHM6Ly9zLmlzYW5vb2suY29tL2hvLzAvdWQvNDQvMjIzOTk3L3Nhbm9va190aHVtYm5haWxfMTIwMHg3MjAoNDQuanBn.jpg)
បញ្ជាក់ថា អ្នកអាចនឹងត្រូវបានតំឡើងតំណែងឬត្រូវទទួលខុសត្រូវចំពោះការងារថ្មី ឬអាចត្រូវបានផ្លាស់ប្ដូរទីតាំង ក្នុងអំឡុងពេលនេះ ។ ចំណែកមនុស្សពេញវ័យក្នុងគ្រួសារ អាចមានបញ្ហាសុខភាព ហើយអ្នកប្រហែលជាឈឺក្បាលរឿងលុយកាក់ខ្លះៗដែរ។
សុបិនឃើញវង្វេងនៅក្នុងព្រៃ
បានន័យថា អ្នកអាចមានការផ្លាស់ប្ដូរភារកិច្ចការងារ ឬបានផ្លាស់ទីទៅកន្លែងណាមួយ។ ចូររក្សាលំនឹងឲ្យនឹងធឹង ហើយតាំងស្មារតីឲ្យមុតមាំ នោះនឹងជោគជ័យ។
សុបិនឃើញដើរក្នុងព្រៃ
បញ្ជាក់ថា ក្នុងអំឡុងពេលនេះ អ្នកអាចមានជម្លោះជាមួយមិត្តរួមការងាររបស់អ្នក ឬមនុស្សជិតស្និទ្ធណាម្នាក់។ អ្នកគួរតែប្រយ័ត្ននឹងពាក្យសម្ដីដែលនិយាយចេញមកចៀសវាងមានបញ្ហាទៅថ្ងៃខាងមុខ។
សុបិនឃើញខ្ទមនៅក្នុងព្រៃ
![](https://www.kampucheathmey.com/wp-content/uploads/2022/02/shutterstock_1093909781.jpg)
បានន័យថា ក្នុងអំឡុងពេលនេះ អ្នកអាចនឹងត្រូវបានចាត់តាំងការងារថ្មី ដែលអាចថាធ្ងន់ ឬនាំឲ្យអ្នកប្រែជានឿយហត់ជាខ្លាំងរហូតទ្រាំមិនបាន៕
គ្រូ ណុប
ចុចអាន៖ពីងពាង ក្នុងក្ដីសុបិន ជាសារសំខាន់រំលឹកឲ្យប្រយ័ត្នខ្លួន
ចុចអាន៖ពណ៌ពស់ក្នុងសុបិន បញ្ជាក់ពីរឿងអាក្រក់ និងល្អក្នុងជីវិត ត្រូវប្រុងប្រយ័ត្នខ្លាំង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ